ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហួសចិត្តសម្តីម្ចាស់​«អត់ដែល​ហូប​ស្ករ​ត្នោត​​​ដែលខ្លួនផលិត​នេះផង​​»

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានឱ្យ​ដឹងបន្តទៀតថា ក្រោយ​ត្រួតពិនិត្យ​និង​ឆែកឆេរទីតាំងនេះហើយ​ ក៏​​បាន​​ចាក់សោផ្ទះ​បិទ​ឃ្លំបេ​ តាម​​បញ្ជារបស់​​លោក​ព្រះរាជអាជ្ញា​រង​ ។ ហើយ​​បុរស​ជា​ម្ចាស់ផ្ទះ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​បន្ត​ នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានឱ្យ​ដឹងបន្តទៀតថា ក្រោយ​ត្រួតពិនិត្យ​និង​ឆែកឆេរទីតាំងនេះហើយ​ ក៏​​បាន​​ចាក់សោផ្ទះ​បិទ​ឃ្លំបេ​ តាម​​បញ្ជារបស់​​លោក​ព្រះរាជអាជ្ញា​រង​ ។ ហើយ​​បុរស​ជា​ម្ចាស់ផ្ទះ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​បន្ត​ នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។​ ដោយឡែក​ ស្ត្រី​ជា​ប្រពន្ធ​ដោយសារ​សរ​​សៃ​ខ្ចី​ មានកូន​តូច ត្រូវបាន​​លោក​ព្រះរាជអាជ្ញា​រង​ មិន​ឱ្យ​ហៅ​ទៅ​សាកសួរ​នោះ​ទេ ​ប៉ុន្តែ​ត្រូវ​រក​កន្លែង​ឱ្យ​ស្នាក់​ជា​បណ្តោះអាសន្ន ​។​

ម្ចាស់​ទីតាំង​ឈ្មោះ​ផៃ ​សំណាង​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ជាប្តី និង​ប្រពន្ធ​ឈ្មោះ​សុខ​ ម៉ី​ អាយុ​២៥​ឆ្នាំ​ ។ នៅ​​ក្នុងផ្ទះ​កើតហេតុ​ គេ​ឃើញ​មាន​ខ្ទះ​សម្រាប់រ​ងាស់​ស្ក​រ និង​ឧ​បករ​ណ៍ផ្សេង​ៗ​រួម​ទាំង​គ្រឿងផ្សំ​មួយ​ចំនួន​ទៀត​ ។​ ទីតាំង​ផលិត​ហាក់​ពុំ​មាន​អនាម័យ​ត្រឹមត្រូវ​ទេ​ ដោយ​​ប្រភព​ពី​អ្នកស្រុក​បាន​បង្ហើប​ដែរ​ថា​ រាល់​យប់​មុន​ពេល​ផលិត​ស្ករត្នោត​ ម្ចាស់​ទីតាំង​តែងតែ​ចាក់​បំពង​សម្លេង​បទ​ចម្រៀង ​ដើម្បី​មិន​ឱ្យ​​គេ​ឮ​សម្លេង​សកម្ម​ភាព​ផលិត​ស្ករត្នោត​​ចេញ​មក​ក្រៅទេ ​។

ពេល​សមត្ថកិច្ច​សាកសួរ​ម្ចាស់ផ្ទះ​និយាយ​ថា​ « ខ្លួន​ផលិត​ស្ករត្នោត​ប្រហែល​៨ឆ្នាំ​មក​ហើយ​ ពោល​​គឺ​បន្ត​របរ​នេះពី​ឱ​ពុក​ម្តាយ​មក ប៉ុន្តែ​មិន​ដែល​ទទួលទាន​ស្ករត្នោត​ដែល​ខ្លួន​ផលិត​នោះ​​ទេ​ ។ ​គេ​មិនដឹង​ថា​ កា​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​នេះ ​ផ្សំ​ពី​អ្វីខ្លះ​​ ​ប៉ុន្តែ​ម្ចាស់ផ្ទះ​ប្រាប់​ថា​ ផ្សំ​ចេញពី​៤យ៉ាង​ ទី១-​ស្ករត្នោត​ពិត​ ទី​២-ស្ករ.ស ​ទី​៣-​សាច់ជូ​រ កូរ​រំងាស់​​បញ្ចូល​គ្នា​ជាង​២ម៉ោង ​ទើប​ក្លាយជា​ស្ករត្នោត​ ដឹក​យក​ទៅ​លក់​ចែកចាយ​តាម​តម្រូវ​ការ​របស់​អាជីវករ​តាម​ទីផ្សារ​ ។​

ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយដុះ​ស្លែ​មួយ​កន្លែង​ ដែលត្រូវ​​ឆ្មក់​ចូលទៅ​​បង្ក្រាប​នោះ គីទីតាំងស្ថិតនៅក្នុង​ភូមិ​ចាន់គិរី​ សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត ​ខណៈ​​​​កា​រ​បង្ក្រាប គឺ​សមត្ថកិច្ច​ជំនាញ​បាន​ឃ្លាំមើល​ផ្ទះ​សង្ស័យ​នេះ​ពេញ​មួយ​យប់​ លុះ​ព្រឹក​ឡើង​ទើប​សហ​ការ​​​ជាមួយ​កម្លាំង​ជំនាញ​​​ឆែកឆេរ​តែ​ម្តង ថ្ងៃ​ទី​២៣ ​មក​រា នេះ​ ​។ មិនតែប៉ុណ្ណោះ​ កា​រដឹក​ចេញ​ទៅ​ចែកចាយ​តាម​ទីផ្សារ​ ក៏​​​ដូចជា​មានការ​​ប្រុង​ប្រយ័ត្ន​ដូច​គ្នា​ គឺ​ដឹក​ចេញពី​ព្រលឹម​ៗ​​តែ​ម្តង​ ។​

ប្រភព​បន្តទៀត​ថា ​ទីតាំង​ខាង​លិ​ត​ផលិត​ស្ករត្នោត​ជិត​10​ឆ្នាំ​មក​ហើយ​ មិន​ដែល​មានកា​ររំខាន​ពី​មន្ត្រី​ ឬ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ឡើយ ។​



អត្ថបទសរសេរ ដោយ