ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន និង​សហ​គ្រាស​​ធំ​ៗ​កំពុង​បង់ពន្ធ​តិច

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​តាម​របាយការណ៍​មួយ​របស់​អង្គការ​Oxfam ដែល​ទទួល​បាន​ដោយ​ភ្នាក់ងារ​ទី​ភ្នាក់​ងារសារព័ត៌មាន Xinhua របស់​ចិន បាន​ឲ្យ​ដឹង​ថា អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង​សហគ្រាស​ធំ​ៗ​ជុំវិញ​ពិភពលោក​កំពុង​តែ​ទាញ​អត្ថប្រយោជន៍​ពី​ការ​បង់ពន្ធ​ក្នុង​កម្រិត​ទាប ។…

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​តាម​របាយការណ៍​មួយ​របស់​អង្គការ​Oxfam ដែល​ទទួល​បាន​ដោយ​ភ្នាក់ងារ​ទី​ភ្នាក់​ងារសារព័ត៌មាន Xinhua របស់​ចិន បាន​ឲ្យ​ដឹង​ថា អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង​សហគ្រាស​ធំ​ៗ​ជុំវិញ​ពិភពលោក​កំពុង​តែ​ទាញ​អត្ថប្រយោជន៍​ពី​ការ​បង់ពន្ធ​ក្នុង​កម្រិត​ទាប ។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​មក​ថា ៖«​ចំនួន​មហាសេដ្ឋី​បាន​កើនឡើង​ទ្វេ​ដង​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​មក ហើយ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​បាន​កើនឡើង​ដល់​ទៅ​២,៥​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ក្រុមហ៊ុន​ធំ​ៗ​ទាំងនេះ​កំពុង​តែ​បង់ពន្ធ​ក្នុង​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ »​។

របាយការណ៍​បាន​បន្ដ​ថា ៖«​ក្នុង​ប្រទេស​អភិវឌ្ឍន៍ អត្រាពន្ធ​ប្រាក់​ចំណូល​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជា​មធ្យម​បាន​ធ្លាក់​ចុះ​ពី​៦២% ក្នុង​ឆ្នាំ​១៩៧០ មក​ស្មើ​៣៨%​ក្នុង​ឆ្នាំ​២០១៣ ។ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ អត្រា​ជា​មធ្យម​សម្រាប់​ពន្ធ​ប្រាក់​ចំណូល​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តុ​ម្ភ​ស្មើនឹង​២៨%»​។

យោង​តាម​សហព័ន្ធ​អង្គការ​សប្បុរសធម៌​ឯករាជ្យ​ទាំង​២០​ក្នុង​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹង​ថា បុគ្គល​ចំនួន​២៦​នាក់​គឺ​មានទ្រព្យ​សម្បត្តិ​ស្មើនឹង​ប្រជាជន​ក្រីក្រ​ប្រមាណ​៣,៨​ប៊ី​លាន​នាក់​កាលពី​ឆ្នាំ​២០១៨ ។ របាយការណ៍​របស់ Oxfam បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​មាន​មនុស្ស​៣,៤​ប៊ី​លាន​នាក់​ដែល​រក​ចំណូល​បាន​តិច​ជាង​៥,៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​វិនិយោគ​លើ​សេវាកម្ម​សាធារណៈ​ដូច​ជា ការ​អប់រំ និង​សុខាភិបាល​ជួយ​កាត់​បន្ថយ​វិសមភាព និង​ភាព​ក្រីក្រ​ផង​ដែរ​។

របាយការណ៍​ខាងលើ​ផ្តោត​សំខាន់​លើ​វិសមភាព​ភេទ និង​កត់សម្គាល់​មក​ថា ស្ត្រី​រក​ប្រាក់​ចំណូល​បាន​ទាប​ជាង​បុរស​ប្រមាណ​២៣% ហើយ​បុរស​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ត្រី​ប្រមាណ​៥០%​ផង​ដែរ ។

Oxfam បាន​និយាយ​ក្នុង​របាយការណ៍​ខ្លួន​ថា ៖« ពួក​យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ពួក​យើង​ដើម្បី​ផ្តល់​សេវាកម្ម​សុខាភិបាល អប់រំ និង​សេវា​សាធារណៈ​ដទៃ​ឲ្យ​បាន​ជុំវិញ​ពិភពលោក »​។

ពួក​គេ​បាន​បន្ថែម​ថា ការ​យកពន្ធ​កាន់តែ​យុត្តិធម៌​ជាង​មុន​លើ​បុគ្គល​អ្នកមាន​អាច​ជួយ​កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នក​ក្រីក្រ ព្រមទាំង​ស្ត្រី និង​បុរស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ