ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​បាត់​ពីផ្ទះ​២យប់​២ថ្ងៃ ស្រាប់តែ​ប្រទះឃើញ​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ដើរ​បាត់​ពី​ផ្ទះ​អស់​រយៈពេល​២​យប់​២​ថ្ងៃ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​យក​ក្រមា​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ មក​រា ២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ដើរ​បាត់​ពី​ផ្ទះ​អស់​រយៈពេល​២​យប់​២​ថ្ងៃ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​យក​ក្រមា​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ មក​រា ២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឡូញ ចិន្តា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ​ឡូញ ថុ​ន ត្រូវជា​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ និង​យោង​តាម​សម្តី​បុរស​ម្នាក់​ទៀត​ឈ្មោះ​មឿ​ន ថេ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ត្រូវជា​អ្នក​ជិតខាង​ផ្ទះ​ជាប់​របង​គ្នា​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​ប្តី​លើក​ទី​១​បាន​បែក​គ្នា លុះ​ពេល​បាន​ប្តី​លើក​ទី​២​ក៏​បែក​គ្នា​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា តាំងពី​ពេល​នោះ​មក គេ​បាន​សង្កេត​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​កើត​ជំងឺផ្លូវចិត្ត ជួនកាល​ដើរ​និយាយ​តែ​ម្នាក់ឯង​កាលពី​អំឡុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ ក្រោយមក​ទៀត​គេ​បាន​សង្កេត​ឃើញ​ស្ត្រី​រង​គ្រោះ​ឈាន​ដល់​មាន​ជំងឺសរសៃប្រសាទ​ដោយ​មិនដឹង​ខុស​ត្រូវ​នោះ​ទេ​។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ២០១៩ ស្ត្រី​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ ដោយ​មិនដឹង​ថា​ទៅ​ទីកន្លែង​ណា​នោះ​ទេ ហើយ​បងប្អូន និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ដើរ​ក​គ្រប់​ទីកន្លែង​ដែរ តែ​រក​មិនឃើញ ។ លុះ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ មក​រា ២០១៩ ទើប​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​យក​ក្រមា​ចងក​នៅ​ជាប់​នឹង​ឈើ​ដែល​គង​មាត់​រណ្តៅ​ដី​មាន​ជំរៅ​ជាង​២​ម៉ែត្រ​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ចំងាយ​៤០​ម៉ែត្រ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសា​ជន​រង​គ្រោះ​បាន​រាយការណ៍​មក​ថា បាន​បាត់​សមាជិកគ្រួសារ​ម្នាក់ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ផងដែរ ។

បន្ទាប់​មក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រាយការណ៍​មកសមត្ថកិច្ច​ជា​ថ្មី​ថា បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​ចងកស្លាប​់​បាត់​ទៅហើយ​ ភ្លាម​នោះ​​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​​កន្លែង​កើតហេតុ​ និង​ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​កើតហេតុ និង​ពិនិត្យ​ទៅ​លើ​សព​ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឡើយ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ