ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជ័រកៅស៊ូ​ពិភពលោក​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​នេះ

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ តម្លៃ​ជ័រកៅស៊ូ​ពិភពលោក​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ ។ យោង​តាម​សារព័ត៌មាន Bloomberg តម្លៃ​ជ័រកៅស៊ូ​លើ Tokyo Commodity Exchange…

ទីក្រុង​ហូ​ជី​មិ​ញ ៖ តម្លៃ​ជ័រកៅស៊ូ​ពិភពលោក​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ ។ យោង​តាម​សារព័ត៌មាន Bloomberg តម្លៃ​ជ័រកៅស៊ូ​លើ Tokyo Commodity Exchange (TOCOM) បាន​កើនឡើង ០,៨% កាលពី​ថ្ងៃ​សុក្រ មក​ស្មើ​១,៧​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ឬ​កើនឡើង ៩,៤%​តាំងពី​ចុងឆ្នាំ​២០១៨​មក ។

អង្គការ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ដែរ​ថា កំណើន​តម្រូវការ​ក្នុង​ឆ្នាំ​២០១៩ នេះ​នឹង​បង្កើន​តម្លៃ​កៅស៊ូ​កាន់តែ​ខ្លាំង​ឡើង​ទៀត ។ ជាមួយ​គ្នា​នេះ​ផង​ដែរ សមាគម​ប្រទេស​ផលិត​ជ័រកៅស៊ូ​ធម្មជាតិ (ANRPC) បាន​ឲ្យ​ដឹង​ថា ទិន្នផល​ជ័រកៅស៊ូ​ធម្មជាតិ​ជុំវិញ​ពិភពលោក​នឹង​កើនឡើង​៥,៨% បើ​ធៀប​នឹង​ឆ្នាំ​មុន​មក​ស្មើ​១៤,៦៩​លាន​តោន​ក្នុង​ឆ្នាំ​២០១៩ ខណៈ​ដែល​តម្រូវការ​នឹង​កើនឡើង​៣,៦%​មក​ស្មើ ១៤,៧៣​លាន​តោន​ផង​ដែរ ។

តម្លៃ​ជ័រកៅស៊ូ​ធម្មជាតិ នឹង​ទទួល​រង​ឥទ្ធិពល​ពី​តម្លៃ​ប្រេង​ឆៅ​ដែល​នឹង​កើនឡើង ។ កាលពី​ថ្ងៃ​សុក្រ តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន Brent បាន​កើនឡើង​២,៥% មក​ស្មើ​៦២,៧០​ដុល្លារ​ក្នុង​មួយ​ធុង ។ លើ​ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​វៀតណាម​វិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជ័រកៅស៊ូ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល​៣​ស​ប្តា​ហ៍​ដំបូង​នា​ឆ្នាំ​នេះ ព្រោះតែ​កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​ភ្នាក់ងារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​នាំ​ចេញ​ច្រើន​ជាង​មុន ប៉ុន្តែ​ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​បែរជា​ធ្លាក់​ចុះ​ទៅ​វិញ ។

នាយកដ្ឋាន​ពន្ធដារ​វៀតណាម​បាន​ឲ្យ​ដឹង​មក​ថា ការ​នាំ​ចេញ​ជ័រកៅស៊ូ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​៣,៨%​មក​ស្មើ​១៧២.៨០០​តោន កាលពី​ខែធ្នូ ខណៈ​ដែល​ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​ធ្លាក់​ចុះ​អស់​៥,៨%​មក​ស្មើ​២១០,៥២​លាន​ដុល្លារ​ផង​ដែរ ។ ប៉ុន្តែ​ការ​នាំ​ចេញ​សរុប​ប្រចាំឆ្នាំ ២០១៨​បាន​កើន​ដល់​១,៥៦​លាន​តោន ឬ​ស្មើនឹង​២,០៩​ប៊ី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ