ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ចិត្តនឹង​ទូរស័ព្ទ​ដើរ​យឺត​មែន​ទេ? ម៉ោះ​សាក​វិធី​ងាយ​ៗ​ទាំងនេះ​ធានា​ដើរ​លឿន​ដូច​ថ្មី !

5 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​អាច​ដំណើរការ​បាន​កាន់តែ​យឺត​ប្រសិនបើ​អ្នក​ប្រើ​កម្មវិធី Software ច្រើន ឬ​មាន​ឯកសារ​ក្នុង​កម្មវិធី​ច្រើន ប៉ុន្តែ​អ្នក​អាច​ធ្វើ​ឲ្យ​វា​ដំណើរការ​បាន​លឿន​ជាង​មុន​ប្រសិនបើ​អ្នក​ធ្វើ​តាម​វិធីសាស្ត្រ​ខាងក្រោម​ ៖ ១. Update កម្មវិធី Software…

ស្មា​ត​ហ្វូ​ន​អាច​ដំណើរការ​បាន​កាន់តែ​យឺត​ប្រសិនបើ​អ្នក​ប្រើ​កម្មវិធី Software ច្រើន ឬ​មាន​ឯកសារ​ក្នុង​កម្មវិធី​ច្រើន ប៉ុន្តែ​អ្នក​អាច​ធ្វើ​ឲ្យ​វា​ដំណើរការ​បាន​លឿន​ជាង​មុន​ប្រសិនបើ​អ្នក​ធ្វើ​តាម​វិធីសាស្ត្រ​ខាងក្រោម​ ៖

១. Update កម្មវិធី Software របស់​អ្នក

ការ Update ប្រព័ន្ធ​ដំណើរការ Android ឬ iOS របស់​អ្នក​ដល់ Version ចុង​ក្រោយ​គេ​អាច​ជួយ​ឲ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​អូស​កម្មវិធី និង​ហ្គេ​ម​ថ្មី​ៗ​បាន ។ លើស​ពី​នេះ​ទៅ​ទៀត ការ Update ផ្នែក​សន្តិសុខ​តែងតែ​ភ្ជាប់​មក​ជាមួយ​ដែល​អ្នក​ប្រើប្រាស់​អាច​លុប​បំបាត់​បញ្ហា​ផ្សេង​ៗ​លើ​ទូរស័ព្ទ​របស់​ពួក​គេ​បាន ។

២. Update កម្មវិធី​ដែល​មាន​លើ​ទូរស័ព្ទ
ការ​ប្រើ​កម្មវិធី​ទូរស័ព្ទ​ក្នុង Version ថ្មី​ជាងគេ​អាច​បង្កើន​ល្បឿន​ដំណើរការ​របស់​ទូរស័ព្ទ​របស់​អ្នក​បាន​ព្រោះ​ការ Update ទាំងនេះ​តែងតែ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា ឬ​បន្ថែម​ចំណុច​ពិសេស​ៗ​ថ្មី​ៗ ។

ការ Update នេះ​ពិតជា​សំខាន់​ណាស់​ជា​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ Android ព្រោះ​កម្មវិធី Android តែងតែ​ត្រូវ​តែ​អាច​ដំណើរការ​បាន​លើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ខុស​ៗ​គ្នា និង​មាន​ទំហំ​ខុស​ៗ​គ្នា​ជាដើម ដូច្នេះ​វា​អាច​នឹង​មាន​បញ្ហា​ច្រើន​ផង​ដែរ​ពេល​ដែល​អ្នក​ប្រើ ។

៣. បិទ​ការ Auto-Update

បើ​ទោះជា​ការ Update កម្មវិធី​ក្នុង​ទូរស័ព្ទ​មាន​សារៈសំខាន់​ច្រើន​ពិតមែន ទូរស័ព្ទ​របស់​អ្នក​ក៏​មិន​មាន​កន្លែង​ផ្ទុក ឬ​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ Update គ្រប់ពេល​ទេ ហើយ​អ្នក​គួរតែ​ធ្វើការ Update ដោយ​ខ្លួនឯង​ពេល​ដែល​គិត​ថា​សាក​សម ។

៤. លុប Cache ក្នុង Browser របស់​អ្នក
ទូរស័ព្ទ​របស់​អ្នក​នឹង​ផ្ទុក​ឯកសារ និង​រូបភាព​ចាស់​ៗ​ក្នុង​កម្មវិធី​លើ​ទូរស័ព្ទ ហើយ​វា​នឹង​ទំហំ​យ៉ាង​ធំ​ប្រសិនបើ​អ្នក​មិន​លុប​វា​ចោល​ក្នុង​រយៈពេល​ពី​១​ទៅ​២​ឆ្នាំ​ម្តង ព្រោះ​រាល់ពេល​ដែល​អ្នក​ប្រើ Browser ដើម្បី​ស្វែងរក​ព​ត៌​មាន​អ្វីមួយ ទូរស័ព្ទ​របស់​អ្នក​នឹង​រក្សា​រូបភាព​របស់​វា និង​ទិន្នន័យ​ផ្សេង​ៗ​ទាំង​ដែល​អ្នក​មិនដឹង​ ។

៥. លុប​កម្មវិធី​ដែល​មិន​ចាំបាច់

កម្មវិធី​ទូរស័ព្ទ​ដែល​អ្នក​មិន​ប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​មកនេះ​គួរតែ​ត្រូវ​បាន​លុប​ចោល​ប្រសិនបើ​អ្នក​ប្រើ​ទូរស័ព្ទ​ដែល​ចាស់​ខ្លាំង ព្រោះ​វា​ប្រើ​មេ​ម៉ូ​រី​ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ដំណើរការ​យឺត​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ