ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​វាយ​សម្លា.ប់​យុវជន​ម្នាក់​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ​យុវជន​​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ត្រូវ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ផ្សេង​ទៀត​ស្ទាក់​វាយ បណ្តាល​ឱ្យ​ស្លាប់​តាម​ផ្លូវ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​។ ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៥…

ខេត្តពោធិ៍សាត់​ ៖ ​យុវជន​​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ត្រូវ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ផ្សេង​ទៀត​ស្ទាក់​វាយ បណ្តាល​ឱ្យ​ស្លាប់​តាម​ផ្លូវ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​។

ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ព្រៃ​ផ្ដៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន​ ​។

លោក​វរសេនីយ៍ឯក នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ក្រុម​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​រោង​ម៉ាស៊ីនកិនស្រូវ​ជាប់​ផ្លូវជាតិ​លេខ​៥ សំដៅ​ទៅ​ផ្ទះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ជន​រង​គ្រោះ​ទើបតែ​ចេញដំណើរ​បាន​ប្រហែល​២០០​ម៉ែត្រ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដាប់​ដោយ​ដាវ និង​ដំបង មក​ស្ទាក់​កាប់​និង​វាយ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​ទាំង​៣​នាក់ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​២​នាក់​ទៀត​រត់គេច​ខ្លួន​ទាន់​។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​អស់ លុះ​ស្អែក​ឡើង​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ម្នាក់​។

លោក​អធិការ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហែល ប្រុស​ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​កម្មករ​រោង​ម៉ាស៊ីនកិនស្រូវ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ម៉ៅ ម៉ាច ហៅ​អ៊ុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះម៉ៅ ម៉ាច ហៅ​អ៊ុយ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ជន​រង​គ្រោះ​ឈ្មោះ ហែល ប្រុស​ពៅ មួយ​ដំបង​ចំ​សៀតផ្កា​បណ្ដាល​ឲ្យ​ស្លាប់​ប្រាកដ​មែន ព្រោះ​មាន​គំនុំ​ជាមួយ​គ្នា​ពី​មុន​មក​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ហើយ​ក្រុម​ជន​ដៃដល់​ដែល​រួមគំនិត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ចាប់ខ្លួន​យក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ