ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Panasonic គ្រោងនឹងដាក់ទុនរួមគ្នាមួយនៅឆ្នាំ2020 ដើម្បីផលិតអាគុយសម្រាប់រថយន្តអគ្គីសនី ដើម្បីប្រកួតប្រជែងបន្ថែមទៀតលើតម្លៃ និងទំហំជាមួយនឹងការកើនឡើងនូវគូប្រជែងចិន នៅក្នុងវិស័យសំខាន់សម្រាប់អនាគតនៃឧស្សាហកម្មរថយន្ត ។
ការវិនិយោគនេះដែលក្រុមហ៊ុន Toyota នឹងកាន់កាប់ភាគហ៊ុន 51% ជាមួយក្រុមហ៊ុន Panasonic ដែលជាម្ចាស់ភាគហ៊ុនផ្សេងទៀតនឹងត្រូវប្រកាសនៅសប្តាហ៍នេះ ។ ក្រុមហ៊ុន Panasonic នឹងប្តូរទីតាំងផលិតអាគុយចំនួន5កន្លែង នៅក្នុងប្រទេសជប៉ុន និងប្រទេសចិនទៅឱ្យក្រុមហ៊ុនភាគហ៊ុនថ្មីនេះ ទោះបីជារោងចក្ររបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅក្រោមភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្ត Tesla របស់អាមេរិកក៏ដោយ ។
នៅដើមឆ្នាំ2020 ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Panasonic នឹងធ្វើការស្រាវជ្រាវផលិតអាគុយឱ្យបានច្រើនជាងសព្វថ្ងៃនេះ50ដង ដើម្បីឱ្យទាន់នឹងតម្រូវការរបស់ទីផ្សាររថយន្តអគ្គិសនីនៅថ្ងៃមុខ ។
ផែនការនេះគឺដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុន Mazda Motor ដែលជាដៃគូរបស់ក្រុមហ៊ុន Toyota លើបច្ចេកវិទ្យារថយន្តអេឡិចត្រូនិក និង សម្រាប់ក្រុមហ៊ុនជាដៃជើងរបស់ Toyota (Daihatsu Moto និង ក្រុមហ៊ុន Subaru) ។ ក្រុមហ៊ុនបង្កើតមកពីភាគហ៊ុនថ្មីនេះ នឹងជម្រុញឱ្យក្រុមហ៊ុន Honda Motor ដែលប្រើប្រាស់អាគុយរបស់ Panasonic សម្រាប់រថយន្ត Hybrid ងាកមកប្រើប្រាស់អាគុយប្រភេទថ្មី ។
ក្រុមហ៊ុន Toyota ក៏នឹងបង្កើតក្រុមការងារ ដើម្បីបង្កើតអាគុយជំនាន់ថ្មីផងដែរ ដែលជាកិច្ចការមួយតម្រូវឱ្យមានការចំណាយប្រាក់ច្រើន និងជំនាញបច្ចេកទេសសំខាន់ៗ ។ គម្រោងនឹងរួមបញ្ចូលការផលិតថ្មអាលុយមីញ៉ូម ដែលមានសមត្ថភាពខ្ពស់ និងជាតម្រូវការសម្រាប់ការកែលម្អរថយន្តអគ្គិសនី និងមានសុវត្ថិភាពជាងជម្រើសដែលមានស្រាប់ ។ ក្រុមហ៊ុនទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយនៅឆ្នាំ2017 ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយនៅក្នុងវិស័យនេះ ៕
ចែករំលែកព័តមាននេះ