ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត Neymar លាតត្រដាង​ខ្ទេច​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​ខ្លួន និង​គ្រូបង្វឹក PSG

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar Jr បាន​បង្ហើប​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​គេ​ជាមួយនឹង​គ្រូបង្វឹក PSG លោក…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar Jr បាន​បង្ហើប​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​គេ​ជាមួយនឹង​គ្រូបង្វឹក PSG លោក Thomas Tuchel មាន​លក្ខណៈ​ពិសេស ។

មានការ​លើក​ឡើងជា​ច្រើន​នា​ពេល​កន្លង​មក​ថា Neymar មិន​ពេញចិត្ត​នឹង​នៅ​លេង​ឱ្យ PSG ហើយ​ចង់​មក​ចូល​ក្លិប Barcelona វិញ ឬ​ក៏​ទៅ Real Madrid ។ ប៉ុន្តែ​នៅ​ក្រោយ​ការ​ប្រកួត​ឈ្នះ Guingamp ជាមួយនឹង​លទ្ធផល 9-0 Neymar បាន​សរសើរ​គ្រូបង្វឹក​របស់​ខ្លួន​ដែល​អាច​ជា​តម្រុយ​ថា តារា​ឆ្នើម​រូប​នេះ​នឹង​មិន​ទៅ​ណា​ចោល PSG ក្នុង​ពេល​ខាង​មុខ​នេះ​ទេ ។

Neymar បាន​ប្រាប់ Canal+ ថា ៖«​ពួក​យើង​មាន​កីឡាករ​ពេញ​ដោយ​គុណភាព​ដែល​អាច​ឱ្យ​យើង​រំពឹង​ខ្ពស់​បាន ។ វា​គឺជា​មិត្តភាព​តែ​វា​ក៏​ជា​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។ ខ្ញុំ​គោរព​លោក​ជា​គ្រូបង្វឹក​របស់ខ្ញុំ​តែ​នៅ​ពេល​យើង​ចង់​និយាយ​គ្នា យើង​អាច​និយាយ​បាន​ពី​ក្នុង​ចិត្ត ។ ខ្ញុំ​បាន​ចាប់អារម្មណ៍​គាត់​តាំងពី​យើង​និយាយ​គ្រា​ដំបូង​»​។

កីឡាករ​ជើង​ខ្លាំង​រូប​នេះ​ក៏​បាន​បន្ត​ថា ៖«​នៅ​ពេល​យើង​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្រូបង្វឹក យើង​នឹង​ខំប្រឹង​យ៉ាងណា​មិន​ឱ្យ​គាត់​អស់សង្ឃឹម​ឡើយ​»​។

ជាមួយ​គ្នា​នេះ​ដែរ Neymar ក៏​បាន​បង្ហើប​ថា រូបគេ​នា​ពេល​នេះ​មាន​អារម្មណ៍​ថា PSG គឺជា​ផ្ទះ​របស់​ខ្លួន​ហើយ ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​ពាក្យ​ច​ចាម​អារាម​ថា Neymar ចង់​ចេញពី​ក្លិប​អាច​ជា​រឿង​មិន​អាច​ទៅ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ