ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​​ឆ្មក់​ចូល​ទីតាំង​ផលិ​ត​ស្ករត្នោត​ក្លែងក្លាយ (មានវីដេអូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយដុះ​ស្លែ​មួយ​កន្លែង​ត្រូវ​បាន​​លោកវរសេនីយ៍ទោ រស់​ អៀម នាយរង​ប្រឆាំង​បទល្មើស​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​សហការជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដឹកនាំ​ដោយ​លោក​តេ​ង​ សា​ម៉ៃ​ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយដុះ​ស្លែ​មួយ​កន្លែង​ត្រូវ​បាន​​លោកវរសេនីយ៍ទោ រស់​ អៀម នាយរង​ប្រឆាំង​បទល្មើស​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​សហការជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដឹកនាំ​ដោយ​លោក​តេ​ង​ សា​ម៉ៃ​ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​ ​និង​លោក​ឧត្ត​ម​សេនី​យ៍​ត្រី​ ចាប ​សុ​ផា​រឹទ្ធ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើការ​ឃ្លាំមើលទីតាំងមួយនេះ​អស់​រយៈ​ពេល​មួយ​​យប់មកហើយ​ លុះ​​​ព្រឹកឡើង​​ថ្ងៃ​ទី​២៣ ​មក​រា ២០១៩ ក៏​ឆ្មក់​ចូល​បង្ក្រាប​តែម្តង​ ។

​ទីតាំង​​​សង្ស័យ​ខាងលើ​ស្ថិត​នៅ​ភូមិ​ចាន់គិរី​ សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​។​

ម្ចាស់​ទីតាំង​ឈ្មោះ​ផៃ ​សំណាង​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​សុខ​ ម៉ី​ អាយុ​២៥​ឆ្នាំ​ ហើយ​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​ និង​ត្រួតពិនិត្យ​​ ។​

​អ្នកស្រុក​បង្ហើប​ថា ទីតាំង​លួច​ផលិ​ត​ស្ករត្នោតក្លែងក្លាយ​​នេះ​កើត​មាន​ជិត​១០​ឆ្នាំ​មក​ហើយ​ ទើប​បែកធ្លាយ​នា​ពេល​នេះ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ