ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eden Hazard ថា​ខ្លួន​ក៏​ឋិត​នៅ​កម្រិត​ជាមួយ Ronaldo និង Messi ដែរ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា Eden Hazard កីឡាករ​របស់​ក្លិប​តោ​ខៀវ Chelsea បាន​បញ្ចេញមតិ​តិចតួច​ពី​ការ​ប្រៀបធៀប​កីឡាករ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា Eden Hazard កីឡាករ​របស់​ក្លិប​តោ​ខៀវ Chelsea បាន​បញ្ចេញមតិ​តិចតួច​ពី​ការ​ប្រៀបធៀប​កីឡាករ Lionel Messi និង Cristiano Ronaldo ។ កីឡាករ​រូប​នេះ​ជឿជាក់​ថា ខ្លួន​ក៏​ស្ថិត​នៅ​លំដាប់​កីឡាករ​ទាំង​ពីរ​ដែរ ។

Hazard បាន​ប្រាប់​សារព័ត៌មាន France Football ថា ៖«​ខ្ញុំ​បាន​ស្ថិត​នៅ​លំដាប់​ជាមួយនឹង​កីឡាករ​ទាំង​ពីរ​នេះ​យូរ​មក​ហើយ ។ ខ្ញុំ​បាន​លេង​ល្អ​តាំងពី​នៅ World Cup ។ ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ភ្នែក​របស់​មហាជន​គឺ​គិត​ថា ខ្ញុំ​ជា​កីឡាករ​ល្អ តែ​មិនដឹង​ថា អាច​ស្ថិត​នៅ​ស្មើ​ជាមួយ​កីឡាករ​ខ្លាំង​ទាំង​ពីរ​នាក់​ហ្នឹង​ឬ​អត់​» ។

Hazard មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង តែ​លេង​មិន​បាន​ល្អ​ទេ​នៅ​ក្នុង​រដូវ​កាល​នេះ​ដោយ​ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន​ត្រឹមតែ​១៧​គ្រាប់ ខណៈ​ដែល Messi និង Ronaldo យ៉ាង​ហោច​ណាស់​ក៏​បាន​៤០​គ្រាប់​ម្នាក់​ដែរ ។

គេ​ក៏​បាន​សួរនាំ​ពី​ការ​ផ្លាស់​ទៅ Real Madrid ដែរ សម្រាប់​កីឡាករ Hazard ។ រូបគេ​ថា​ដំបូង​ឡើយ ពិតជា​ចង់​ចាក​ចេញពី Chelsea ណាស់ ក្រោយ​ពី​ការ​ប្រកួត World Cup ចប់ តែ​ពេល​នេះ គឺ​មិន​ដាច់​ចិត្ត​ចាកចេញ​នោះ​ទេ ។ រូបគេ​ក៏​កំពុង​តែ​លេង​បាន​ល្អ​នៅ Chelsea ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ