ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​នឹក​ស្មាន​ស្ត្រី​​មានផ្ទះ​ដ៏​តូច​នេះ ហ៊ាន​ប្រព្រឹត្ត​ដល់​​ម្ល៉ឹងសោះ​…!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជា​រឿង​នឹក​ស្មាន​មិន​ដល់ នៅ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ស្រុកស្រែ​ម្នាក់ ហើយ​បន្ត​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុង​កូន​ផ្ទះ​ដ៏​តូចរបស់គាត់​ បែរជា​ប្រទះ​ឃើញ​ថ្នាំ​ញៀន​រហូត​ដល់​ទៅ​១០០​កញ្ចប់​។​ ​ប្រតិបត្តិការ​បង្ក្រាប ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​២២ ​មក​រា ស្ថិតនៅ​ចំណុច​ភូមិ​បង្អែក…

ខេត្ត​ព្រៃវែង ៖ ជា​រឿង​នឹក​ស្មាន​មិន​ដល់ នៅ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ស្រុកស្រែ​ម្នាក់ ហើយ​បន្ត​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុង​កូន​ផ្ទះ​ដ៏​តូចរបស់គាត់​ បែរជា​ប្រទះ​ឃើញ​ថ្នាំ​ញៀន​រហូត​ដល់​ទៅ​១០០​កញ្ចប់​។​

​ប្រតិបត្តិការ​បង្ក្រាប ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​២២ ​មក​រា ស្ថិតនៅ​ចំណុច​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដោយ​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដោយ​ប្រើ​វិធាន​ញុះញុង​ធ្វើ​ឱ្យស្ត្រី​សង្ស័យ​ចូល​ធ្នាក់ រួច​ក៏​ឃាត់ខ្លួន​តែ​ម្តង​។​

ស្ត្រី​សង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន និង​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ ​ឈ្មោះ អុឹង ជីវ័ន្ត​ ​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។ ចំណែក​ថ្នាំ​ញៀន​ដែល​ដកហូត​បានជា​ប្រភេទ​ម្សៅ​ក្រាម​ពណ៌.​ស ដែល​វិច​ខ្ចប់​ដាក់​ថង់​រួច​ជា​ស្រេច​មាន​ចំនួន​១០០​ថង់ ។​

​លោក ជា ហេង អធិការ​នគរបាល​ស្រុក​ពាម​ជរបាន​បញ្ជាក់​​ថា ស្ត្រី​ជា​មុខសញ្ញា​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ លោក​ធ្លាប់​បាន​ដាក់​កំលាំង​ចាំ​ចាប់​ច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​ព្រោះ​ចេះ​តែ​បែកការណ៍​
​មុន ធ្វើ​ឱ្យ​​ស្ត្រី​រូប​នេះ​ដឹងខ្លួន​ ហើយ​រត់គេច​ខ្លួន​បាន​រហូត​ ។

លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២១ មករា ស្ត្រី​រូប​នេះ​បាន​ត្រឡប់​ពី​ភ្នំពេញ​ ចូល​មក​ក្នុង​មូលដ្ឋាន​ទៀត លោក​ក៏​រៀប​កំលាំង​ចាំ​ចាប់​ទៀត តែ​ក៏​ត្រូវ​បែកការ​ធ្វើ​អោយ​ស្ត្រី​រូប​នេះ​រត់​រួច​ទៀត ទើប​លោក​ស្នើ​សុំ​កំលាំង​សំងាត់​របស់​ខេត្ត ចុះ​មក​ធ្វើធ្នាក់​រក​ទិញ​ថ្នាំ ទើប​ចាប់​ស្ត្រី​រូប​នេះ​បាន​ ។​


អត្ថបទសរសេរ ដោយ