បាន​ហាម​និង​ណែនាំ​ហើយ​​កុំឱ្យ​ធ្វើ​លើស​ពី​១​លើកពេល​នេះ​ស្រូវ​ជិត​5000​ហិ​កតា​នៅ​រាំងស្ទះ


ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ស្រុក​មង្គល​បូ​រី​ថា ស្រូវប្រាំង​ធ្វើ​លើក​ទី​ពីរ​ដែល​មិន​ទាន់​បាន​ប្រមូល​ផល​មាន​ប្រមាណ​ជិត​៥០០០​ហិ​កតា​ទៀត​នៅ​ក្នុងស្រុក​មង្គល​បូ​រី ។

ជាក់ស្តែង​គេ​ឃើញ​នៅ​ខាង​ភូ​មិន​នាង​កេ​ត ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ វាល​ស្រែង​ខាងត្បូង​ភូមិ​ជា​ច្រើន​ហិ​កតា​មិន​ទាន់​បាន​ប្រមូល​ផល​ដែល​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប ដែល​មាន​មួយ​ចំនួន​កំពុង​ទុំ តែ​មិន​ទាន​ប្រមូល​ផល និង​មួយ​ចំនួន​ធំ​ស្រូវ​មិន​ទាន់​ទុំ​ប្រមូល​មិន​ទាន់​បាន ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ស្រូវ​ដែល​ធ្វើ​នៅ​ខាងត្បូង​ភូមិ​នាង​កេ​ត ឃុំ​ឬ​ស្សី​ក្រោក នេះ​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​ប្រជា​កសិករ​ធ្វើ​លើក​ទី​២ ហើយ​ខ្លះ​កំពុង​ទុំ​មិន​ទាន់​ប្រមូល​ផល​បាន និង​ខ្លះ​ទៀត​នៅ​ខ្ចី​មិន​ទាន់​ប្រមូល​ផល​ដែល​ប្រើប្រាស់​ទឹកស្ទឹង​បញ្ចូល​ស្រែ​អាច​ថា គ្រប់គ្រាន់ ។

លោក ពិន សេង​ហាប់ អភិបាលរង​ស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា នៅ​ក្នុងស្រុក​មង្គល​បូ​រី​ស្រូវប្រាំង​ប្រភេទ​ស្រូវ​សែ​ក្រអូប​ដែល​បង្កបង្កើន​ផល​លើក​ទី​២​នេះ​មាន​ប្រមាណ​ជិត​៥០០០​ហិ​កតា​ឯណោះ​ដែល​មិន​ទាន់​បាន​ប្រមូល​ផល​នៅឡើយ​អាច​នៅ​អំឡុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ប្រមូល​ផល​អស់ ។

លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ហាម និង​ណែនាំ​ដល់​ក្រសួង​ជំនាញ និង​ខេត្ត​ត្រូវ​បំរាម​អោយ​ប្រជា​កសិករ​បង្កបង្កើន​ផល​ស្រូវ​មួយ​រដូវ​បាន​តែ​មួយ​លើក និង​ដាំ​ដុះ​ដំណាំ​នៅ​រដូវប្រាំង ដំណាំ​ណា​ដែល​ប្រើប្រាស់​ទឹក​តិច​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​នៅ​រដូវប្រាំង​ដែល​ខ្វះខាត​ទឹក ហើយ​ត្រូវ​ចូលរួម​ទាំងអស់​មិន​ត្រូវធ្វើ​ស្រូវប្រាំង​លើស​ពី​មួយ​លើក និង​ដំណាំ​ដាំ​ដុះ​ប្រើប្រាស់​ទឹក​ច្រើន​ហើយ​មិន​ត្រូវ​បូម បឹង ស្រះ ប្រឡាយ ត្រូវ​ចូលរួម​រក្សា​ទឹក​ទុក​ប្រើប្រាស់​ទាំងអស់​គ្នា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ