ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មាន​គម្រោង​ភ្ជាប់បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុ​ប ទិ​ក​ក្រោម​បាតសមុទ្រ ភ្នំពេញ​-​ហុងកុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​របស់​ចិន​មួយ​បាន​អះអាង​ថា មាន​គម្រោង​សាងសង់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ហុងកុង ប្រទេស​ចិន ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​របស់​ចិន​មួយ​បាន​អះអាង​ថា មាន​គម្រោង​សាងសង់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ហុងកុង ប្រទេស​ចិន ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០១៩ ក្នុង​ឱកាស​ដែល​សម្ដេច​តេ​ជោ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉េ​កាំ​ង ។ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ស្វាគមន៍​ចំពោះ​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ក្នុង​ការ​មក​បណ្តាក់ទុន​កសាង និង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ក្រុមហ៊ុន​វិនិយោគ​ច្រើន​ថែម​ទៀត​លើក​វិស័យ​បច្ចេកវិទ្យា ។

ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន ដែល​ដឹកនាំ​ដោយ លោក ស៊ូ ស៊ី​វេ (Xu Siwei) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វិស្វកម្ម​និង​ដែកថែប​ចិន​ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ Diaoyutai State Guesthouse ទីក្រុង​ប៉េ​កាំ​ង ។

ក្នុង​ជំនួប​ពិភាក្សា​លោក ស៊ូ ស៊ី​វេ (Xu Siwei) បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ អំពី​គម្រោង​ដែល​ក្រុមហ៊ុន​របស់​លោក កំពុង​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​ផលិត​វា​រី​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម រួម​ទាំង​ការ​ចាប់អារម្មណ៍​បន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ឈរ​លើ​នយោបាយ​បើកចំហ​របស់ សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ទាំងអស់ ក្នុង​ការ​មក​បណ្តាក់ទុន​កសាង និង​អភិវឌ្ឍន៍​ប្រទេស ។

ប្រធាន​ក្រុម​ទីប្រឹក្សា​ដដែល​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ស្ថិរភាព និង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ គឺ​ប្រទេស​ចិន​និង​កម្ពុជា​មាន​ទំនាក់ទំនង​ទ្វេភាគី​ល្អ ដូច​ជា​បង ប្អូន​ទៀត​ផង​។ លោក​បាន​បញ្ជាក់​ថា ៖« ក្រុមហ៊ុន​លោក​ក៏​មាន​គម្រោង​សាងសង់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ពី​ភ្នំពេញ​ទៅ​ហុងកុង ដើម្បី​ជំរុញ​និង​លើកកម្ពស់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណែ​តរបស់​កម្ពុជា​ឲ្យ​កាន់តែ​មានគុណ​ភាព និង​ល្បឿន​លឿន​ជាង​មុន »​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន​ចិន​ដែល​មាន​ជំនឿ​ទុកចិត្ត​លើ​កម្ពុជា ហើយ​បាន​សម្រេច​ទៅ​វិនិយោគ​នៅ​ទីនោះ ។ សម្តេច​តេ​ជោ ក៏​បាន​ឯកភាព​ទៅ​នឹង​ការ​ស្នើ​សុំ​ខាងលើ ព្រោះថា​កម្ពុជា​ទើបតែ​មាន​ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​តែ​មួយ​ខ្សែ​តែ​ប៉ុណ្ណោះ ។ កម្ពុជា​ត្រូវការ​ក្រុមហ៊ុន​វិនិយោគ​ច្រើន​ថែម​ទៀត​លើ​វិស័យ​បច្ចេកវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ