ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ហ្នឹងហើយ​ជា​គំរូ​របស់​កូន

5 ឆ្នាំ មុន

ឪពុក​ម្ដាយ​គ្រប់​រូប​គប្បី​ធ្វើ​ជា​គំរូ​ដល់​កូន​ត្រូវ​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​ល្អ​ៗ មាន​ចិត្តជា​សម្មាទិដ្ឋិ ជួយ​ទំនុកបម្រុង​ចិញ្ចឹម​ឪពុក​ម្ដាយ​ដែល​កំពុង​មានជីវិត បើ​អាច​គួរ​អញ្ជើញ​គាត់​មក​រស់នៅ​ជាមួយ ដើម្បី​បាន​គោរព និង​ចិញ្ចឹម​ថែរក្សា​គាត់​រាល់ថ្ងៃ ។ កាលបើ​យើង​ចេះ​ដឹងគុណ​ឪពុក​ម្ដាយ កូន​ដែល​នៅ​ជាមួយ​យើង​តែងតែ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ឮ​ផ្ទាល់​នឹង​ត្រចៀក​ពេល​កូន​ទាំង​អស់នោះ​ធំ​ឡើង​កាលណា…

ឪពុក​ម្ដាយ​គ្រប់​រូប​គប្បី​ធ្វើ​ជា​គំរូ​ដល់​កូន​ត្រូវ​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​ល្អ​ៗ មាន​ចិត្តជា​សម្មាទិដ្ឋិ ជួយ​ទំនុកបម្រុង​ចិញ្ចឹម​ឪពុក​ម្ដាយ​ដែល​កំពុង​មានជីវិត បើ​អាច​គួរ​អញ្ជើញ​គាត់​មក​រស់នៅ​ជាមួយ ដើម្បី​បាន​គោរព និង​ចិញ្ចឹម​ថែរក្សា​គាត់​រាល់ថ្ងៃ ។

កាលបើ​យើង​ចេះ​ដឹងគុណ​ឪពុក​ម្ដាយ កូន​ដែល​នៅ​ជាមួយ​យើង​តែងតែ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ឮ​ផ្ទាល់​នឹង​ត្រចៀក​ពេល​កូន​ទាំង​អស់នោះ​ធំ​ឡើង​កាលណា នឹង​ដឹងគុណ​យើង ដូច​យើង​ដឹងគុណ​ឪពុក​ម្ដាយ​យើង​យ៉ាងនោះ​ដែរ​។

តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​មាត់​តូច​មាត់ធំ​ដាក់​ឪពុក​ម្ដាយ​យើង​ប្រើ​ពាក្យ​មិន​ពីរោះ​ចំពោះ​គាត់ កូន​យើង​ឃើញ​គំរូ​នេះ​នឹង​មិនដឹង​គុណ​យើង ដូច​យើង​ធ្វើ​ចំពោះ​ឪពុក​ម្ដាយ​យើង​យ៉ាងនោះ​ដែរ នេះ​លោក​ហៅ​ថា​ធម៌​ត គឺ​ត​ពី​ម៉ែឪ​ទៅ​កូន​និង​បន្ត​រហូត​ដល់​ចៅ​ៗ…​។

នៅ​ពេល​មានបុណ្យ​ទាន​ធំ​ៗ​នៅ​ទី​វត្ត​អារាម ឪពុក​ម្តាយ​ត្រូវ​នាំ​កូន​ទៅ​ចូលរួម​តាម​ការ​គួរ ពេល​ទៅ​ដល់​មិន​ត្រូវ​ឲ្យ​កូន​ដើរ​លេង​ឥតប្រយោជន៍​នោះ​ទេ ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​ថ្វាយបង្គំ​ព្រះ​ពុទ្ធរូប សំពះ​ព្រះសង្ឃ ហើយ​នាំ​កូន​ទៅ​ចូល​បុណ្យ​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា និង​ត្រូវ​ពន្យល់​អំពី​អានិសង្ស​នៃ​បុណ្យ​តាម​ដែល​ខ្លួន​ចេះ​ដឹង​។

បើ​ឪពុក​ម្តាយ​ឆ្លាត​ត្រូវ​នាំ​កូន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ដើម្បី​មើល​គំនូរ​តាម​ជញ្ជាំង ហើយ​ត្រូវ​ពន្យល់​ប្រាប់​ដំណើររឿង​នីមួយ​ៗ​ដល់​កូន រហូត​កូន​អាច​ចង​ចាំ​រឿង​នោះ​បាន ។ ចំណុច​នេះ​សំខាន់​ណាស់ អាច​ធ្វើ​ឲ្យ​កូន​យើង​មាន​សម្មាទិដ្ឋិ​ជឿ​បាប​បុណ្យ គុណ​ទោស និង​ជា​អ្នកមាន​គុណធម៌​ដុះ​ក្នុង​ខ្លួន​ជាប់​ជា​និស្ស័យ​ទៅ​ជា​មនុស្ស​ល្អ​រហូត​ដល់​ចាស់ ។