ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ក្រៅពីបង្កបង្កើនផលដំណាំស្រូវពួកគាត់បានបន្ថែមមុខរបរមួយទៀត គឺដាំដំណាំដោយការដាំស្ពៃ និងពិសេសដាំដើមខ្ទឹម ដែលកំពុងមានទីផ្សារល្អ អាចរកចំណូលពី២ទៅ៣លានរៀល ក្នុងរយៈពេលប្រមាណ២ខែលើផ្ទៃដីតែ៤០អារប៉ុណ្ណោះ ដែលចំណូលនេះអាចចាត់ទុកថា ជាចំណូលមធ្យមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ប្រជាកសិករនៅភូមិឃុំខាងលើបាននិយាយឱ្យដឹងថា សព្វថ្ងៃអ្នកភូមិត្រពាំងក្រពើប្រមាណ៩០%ក្នុងចំណោមប្រជាកសិករជាង៣០០គ្រួសារបាននិយមនាំគ្នាដាំដំណាំគ្រប់ប្រភេទតាមតំណាក់កាលដូចជា ពីដំបូងឡើង គឺដាំស្ពៃប្រមូលផលបាន២សារទើបងៀកមកដាំដើមខ្ទឹមវិញ ហើយការដាំខ្ទឹមប្រមូលផលបាន២សារ គឺដល់ខែវស្សាទើបបងប្អូនប្រជាពលរដ្ឋទុកចម្ការចោលទៅប្រកបរបរធ្វើស្រែវិញម្តង ។
ប្រភពដដែលបានបន្តថា សព្វថ្ងៃអ្នកមានដីសម្រាប់ធ្វើចម្ការដោយការដាំស្ពៃ និងដាំដើមខ្ទឹមទំហំ៤០អារក្នុង១រដូវ អាចដាំស្ពៃ និងដាំដើមខ្ទឹមបានពី៤ដងទៅ៥ដងអោយតែមានទឹកស្រោច ។ ដោយឡែកចំពោះការដាំដើមខ្ទឹមវិញក្នុងរយៈពេលពីចាប់ផ្តើមដាំរហូតប្រមូលផលមួយលើកៗមានរយៈពេលពី១ខែកន្លះទៅ២ខែតែប៉ុណ្ណោះ ។ ដោយត្រូវថែទាំដាក់ជីស្រោចទឹកក្នុង១ថ្ងៃ២ដង ។
ចំណែកការស្រោចទឹកទៀតសោត គឺមិនពិបាករែកស្រោចដូចពីដើមទេ គឺគ្រាន់តែបញ្ឆេះម៉ាស៊ីនបូមទឹក គឺស្រោចពេញចំការតែម្តង ។ ចំណែកក្នុងការប្រមូលផល១លើកៗបានជាង១៥០០គីឡូ គីឡូក្រាម ដោយលក់ក្នុង១គីឡូពី៣០០០រៀលទៅ៣៥០០រៀល ហើយបើទូរទាត់ថ្លៃសោហ៊ុយចំណាយលើថ្នាំលើជីធម្មជាតិ លើប្រេងចាក់ម៉ាស៊ីនបូមទឹក គឺអាចនៅសល់ចំណញបានពី២ទៅ៣លានរៀលដែលសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ។
ដោយឡែកក្នុងពេលប្រមូលផល គឺមានម៉ូយដុំយករថយន្តមកទិញ និងដឹកដោយផ្ទាល់ដល់ចម្ការ ដើម្បីដឹកយកទៅលក់នៅផ្សារក្នុងក្រុងភ្នំពេញផ្សារខេត្តពោធិសាត់ និងខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ក្រៅពីមុខរបរដាំដើមខ្ទឹម ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងក្រពើក៏បានដាំដុះបន្លែផ្សេងៗទៀងផងដែរ ទៅតាមចំណង់ចំណូលចិត្តដូចជា ដំណាំស្ពៃគ្រប់ប្រភេទ និងដើមភ្លៅកង្កែបជាដើម ។ ប៉ុន្តែនៅក្នុងខែមករានេះ ដំណាំដាំច្រើនជាងគេ គឺដាំដើមខ្ទឹមនេះតែម្តងព្រោះងាយដាំងាយថែទាំ និងទទួលបានកម្រៃច្រើន ៕
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ភ្លើងអគ្គិភ័យបានឆាបឆេះហាងលក់គ្រឿងសម្ភារៈសំណង់មួយកន្លែង របស់ក្រុមហ៊ុនចុងគ័រហ្វ៊ហ័រ របស់ជនជាតិចិន កាលពីវេលា...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទុស្សេខ្សែភ្លើងឆេះអាសនៈក្នុងផ្ទះល្វែងជាន់ទី១ របស់មន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ផ្អើលបងប្អូន...
បណ្តាថ្ងៃទាំងអស់មានតែថ្ងៃព្រហស្បតិ៍ ទី១២ ខែ១២ លេខហុងស៊ុយ១២១២ តែមួយគត់ដែលនាំមហាជោគលាភ មហាសំណាងដល់ម្ចាស់ឆ្នាំទាំង១២ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច...
ខេត្តកំពង់ស្ពឺ ៖ មានសេចក្តីរាយការណ៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ មនុស្សមួយក្រុមបានយកគ្រឿងចក្រទៅកាយយកអាចម៍ដីដាក់លើរថយន្តយីឌុបបើកទៅលក់យ៉ាងរំភើយ ខណៈរ...
អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ ( Ghengis Khan) គឺជាអ្នកចម្បាំងសតវត្សរ៍ទី១៣ នៅអាស៊ីកណ្តាល ដែលបានបង្កើតចក្រភពម៉ុងហ្គោល ដែលជាចក្រភពធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ។...
ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែរងា បុរសម្នាក់បានបង្កាត់ភ្លើងអាំងក្បែរត្រាក់ទ័រ លុះព្រឹកឡើងក៏រវល់យកប្រេងម៉ាស៊ូតទៅចាក់ម៉ាស៊ីនច្រូត ពេលត្រឡប់មកវិញស្រាប់តែឃើញ...
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយ...
ខេត្តស្វាយរៀង ៖ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំក្រុមអ្នកអនុវត្តសាលក្រុមនៃសាលាដំបូងខេត្តស្វាយរៀង នារសៀលថ្ងៃទី១១ ធ្នូ...
រាជធានីភ្នំពេញ ៖ អ្នកនាង កែវ ពេជ្រពិសី បានបាត់វត្តមានពីសិល្បៈអស់ច្រើនខែ ស្របពេលងាកទៅពង្រឹងមុខជំនួញ និងមើលថែទាំម្តាយដែលរងជំងឺរហូតលាចាកលោក។ មកទល់ពេលនេះ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ដ្រីម្នាក់ទើបសម្រាលកូនបានជាង១ខែ ត្រូវបានប្ដីវាយ និងចុះទៅចោលដោយទុកឲ្យប្រពន្ធ និងកូនរស់នៅរកតែបាយហូបមិន...
កូនសិស្សហ្វីលីពីនមួយក្រុម បានមានគំនិតប្រែក្លាយអាចម៍ឆ្កែដែលជុះនៅទីសាធារណឲ្យក្លាយទៅជាឥដ្ឋ ដើម្បីធ្វើឲ្យទីក្រុងស្អាតផង និងដើម្បីកាត់បន្ថយការចំណាយសំណង់...
ក្រុមហ៊ុនមួយរបស់អាមេរិក បានធ្វើអោយបុគ្គលិករំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយបានប្រកាសចែកលុយចំនួន១០លានដុល្លារដល់បុគ្គលិកជិត១០០នាក់ នៅក្នុងពិធីជប់លៀងមួយ ...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្នុងឱកាសនាំយកខ្លែងឯកនៃមន្ទីរ...
ទ្រឹស្តីពុទ្ធសាសនាតែងប្រដៅមនុស្សមិនឱ្យបៀតបៀនគ្នា មិនឱ្យចាក់ដោតគ្នា មិនឱ្យចងពៀរគ្នា និងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខក្នុងលោក...
រាជធានីភ្នំពេញ ៖ អតីតកីឡាករប្រដាល់សេរីម្នាក់ បែរក្លាយជាចោរលួចរថយន្ត ហើយត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពការងារព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េតនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និង...
តាមទ្រឹស្តីព្រះពុទ្ធសាសនាលោកឱ្យត្រិះរិះពិចារណាឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ គឺត្រិះរិះដោយវិចារណញ្ញាណ ដោយបញ្ញាយ៉ាងសុខុម ពោលគឺកាលបើបានស្តាប់...
ខេត្តកំពង់ស្ពឺ ៖ រមណីយដ្ឋាន «ទេ ទឹកពុះ» ជាកន្លែងទេសចរមួយមានប្រវត្តិ និងរឿងដំណាលជាយូរលុងណាស់មកហើយ ពាក់ព័ន្ធនឹងរឿងដំណាលរបស់សេដ្ឋីម្នាក់មានទ្រព្យស្តុកស្តុម្ភ តែ...
រាជធានភ្នំពេញ៖ ប្រទេសដែលផ្តល់នូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬហៅថា(Generalized System of Preferences/GSP) របស់សហរដ្ឋអាមេរិកដែលផ្តល់ដល់ប្រទេសកម្ពុជា ឬបណ្តាប្រទេសផ្សេងទៀត គឺ...
ប្រទេសស៊ីលី ៖ ខណៈដែលយន្តហោះមិនទាន់ត្រូវ បានរកឃើញនៅឡើយនោះ អ្នកជំនាញខ្លះបាន លើកឡើងថា យន្តហោះយោធាស៊ីលីធុន C-130 ដែលផ្ទុកមនុស្ស៣៨នាក់ ទំនងជាធ្លាក់នៅក្នុង...