ប្រទេសអាហ្វហ្គានីស្ថាន ៖ អាជ្ញាធររាយការណ៍ថា សមាជិកកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដល់ទៅជាង១០០នាក់ បានត្រូវស្លាប់កាលពីថៃ្ងទី២១មករា ក្នុងការវាយប្រហារបំផ្ទុះរថយន្តមួយរបស់ពួកតាលីបង់ ប្រឆាំងមូលដ្ឋានយោធាធំមួយនៃខេត្តMAIDAN WARDAK នាភាគកណ្ដាលអាហ្វហ្គានីស្ថាន។
អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានថ្លែងថា តាមព័ត៌មាននានាដែលយើងទទួលបាន មនុស្សដល់ទៅ១២៦នាក់បានត្រូវស្លាប់ដោយសារការផ្ទុះ នៅខាងក្នុងមូលដ្ឋានហ្វឹកហ្វឺនយោធានោះ។ តំណាងអាជ្ញាធរខេត្តម្នាក់និយាយពីមនុស្សស្លាប់ជាង១០០នាក់។ តុល្យការលើកមុនផ្ដល់ដោយរដ្ឋាភិបាលប្រាប់ថា មានសមាជិកកងកម្លាំងសន្តិសុខស្លាប់១២នាក់និងរបួស២៨នាក់ ក្នុងការវាយប្រហារនោះ។
ក្រោយបំផ្ទុះរថយន្តមានជនប្រដាប់អាវុធ២នាក់ ប៉ុនប៉ងលុកចូលទៅក្នុងបន្ទាយ តែត្រូវបាញ់សម្លាប់។ ចំណែករថយន្តផ្ទុកគ្រឿងផ្ទុះទី២ក៏ត្រូវបានរកឃើញហើយបំផ្លាញចោល៕
ចែករំលែកព័តមាននេះ