ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាមិត្ត​ចិន​នឹង​ផ្តល់​ជំនួយ​4​ពាន់​លាន​យ័ន​ដល់​កម្ពុជា​ដោយ​មិន​ឱ្យ​សង​វិញសូ​ម្បី​តែ100​៛

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​ក្នុង​ជំនួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ស៊ី…

ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​ក្នុង​ជំនួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ស៊ី ជី​ន​ពីង ប្រធា នាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ប្រសាសន៍​ចាត់​ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នា​ប្រទេស​ចិន​នៅ​ពេល​នេះ គឺ​ពិតជា​មាន​តម្លៃ​បំផុត សម្រាប់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្ពស់ត្រដែត​ថែម​ទៀត ។ ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៤​ពាន់​លាន​យ័ន សម្រាប់​រយៈពេល​៣​ឆ្នាំ ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១​ដល់​ប្រទេស​កម្ពុជា ។

លោក​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មាន​ប្រសាសន៍​បែប​នេះ​នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​កិច្ច​ជំនួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ខណៈ​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​បន្ថែម​ថា គំនិត​ផ្តួចផ្តើម​ខ្យែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិ​ច្វ​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​ក្រប​ខណ្ឌ​ខ្យែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ ។ ក្នុង​នោះ​ភាគី​ទាំង​សងខាង​នឹង​បន្ត​យក​ចឹ​ត្ត​ទុកដាក់​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ ។

បច្ចុប្បន្ន​នេះ បើ​ទោះបី​ទំនាក់ទំនង​អន្តរជាតិ​មានការ​ប្រែប្រួល​ក៏​ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​ចិន និង​កម្ពុជា​គឺ​ពិតជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ តាម​រយៈ​នេះ​ចិន​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​កាន់តែ​ទ្វេ​ឡើង​រឹង​មាំ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ