ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​បាត​កំពុង​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ​ក្នុង​ឆ្នាំ​នេះ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ កំណើន​តម្លៃ​ប្រាក់​បាត​កំពុង​តែ​បន្ថែម​ឧបសគ្គ​ដល់​សេដ្ឋកិច្ច​ថៃ​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី ២១ មក​រា ម្សិល​មិញ។…

ទីក្រុង​បាងកក ៖ កំណើន​តម្លៃ​ប្រាក់​បាត​កំពុង​តែ​បន្ថែម​ឧបសគ្គ​ដល់​សេដ្ឋកិច្ច​ថៃ​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី ២១ មក​រា ម្សិល​មិញ។

យោង​តាម​ទិន្នន័យ​របស់ Bloomberg បាន​បង្ហាញ​ឲ្យ​ដឹង​ថា តម្លៃ​ប្រាក់​បាត​បាន​កើនឡើង ៥%​ក្នុង​រយៈពេល​៦​ខែ​មកនេះ ។ ជាមួយ​ប​គ្នា​នេះ លោក Duangrat Prajaksilpthai ដែល​ជា​សេដ្ឋវិទូ​នៅ​ធនាគារ TMB Bank បាន​ឲ្យ​ដឹង​ដែរ​ថា ៖« វា​គឺជា​ឆ្នាំ​ដ៏​លំបាក​។ ការ​នាំ​ចេញ​នឹង​អន់​ថយ ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​។ កំណើន​តម្លៃ​ប្រាក់​បាត​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​បន្ថែម​ទៀត​ពេល​ដែល​ប្តូរ​មក​រូបិយប័ណ្ណ​ក្នុងស្រុក »​។

លោក Jitipol Puksamatanan ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ធនាគារ Krungthai Bank បាន​និយាយ​ដែរ​ថា តម្លៃ​រូបិយប័ណ្ណ​នេះ​នឹង​បន្ត​មាន​ភាពរឹងមាំ​ក្នុងឆ្នាំនេះ ប៉ុន្តែ​លោក Prakash Sakpal សេដ្ឋវិទូ​នៅ ING Group បាន​ឲ្យ​ដឹង​ថា ឧបសគ្គ​ផ្នែក​នយោបាយ​នៅ​តែ​មាន​វត្តមាន​ព្រោះតែ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៩ ។

គួរ​បញ្ជាក់​ដែរ​ថា ការ​នាំ​ចេញ​ផលិតផល​និង​សេវាកម្ម​ស្មើនឹង​២​ភាគ​៣​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ថៃ​។ ការ​ស្ទង់​មតិ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ក្នុង​ខែធ្នូ​អាច​នឹង​ធ្លាក់​ចុះ​០,២%​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ យ៉ាងណា​ក្តី​អ្នក​តាមដាន​ទីផ្សារ​មួយ​ចំនួន​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​សេដ្ឋកិច្ច​ថៃ​ដដែល​។

ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​មក​ថា កំណើន​ការ​ចំណាយ​ក្នុងស្រុក និង​ការ​វិនិយោគ​កំពុង​តែ​ជួយ​បំពេញ​ការ​ធ្លាក់​ចុះ​ក្នុង​ផ្នែក​នាំ​ចេញ​ហើយ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ធនាគារជាតិ​របស់​ប្រទេស​ថៃ​បាន​បង្កើន​អត្រា​ការ​ប្រាក់​កាលពី​ខែធ្នូ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​២០១១​មក មក​ស្មើនឹង​១,៧៥% ខណៈ​ដែល​ពួក​គេ​ចង់​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។ ប៉ុន្តែ​កំណើន​តម្លៃ​ប្រាក់​បាត​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​ដោយ​ដាក់​សម្ពាធ​លើ​អតិផរណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ