ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើលជាថ្មី…​ដែល​អ្នកនាង​​​ម៉ៅ ស៊ី​ណាត ប្រកាស​លែងលះ​ស្វាមី​ទី២​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​ស្វាមី​ទី​ពីរ បន្ទាប់​ពី​នាងនិង​ស្វាមី​ដែល​ជា​មន្ត្រី​យោធា​ បាន​រួមរស់​ជាមួយ​គ្នានិង​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់រួចមក ​។ បើ​តាម​ការ​បង្ហោះ​សារ​ពី​តារាចម្រៀង​អ្នក​នាង…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​ស្វាមី​ទី​ពីរ បន្ទាប់​ពី​នាងនិង​ស្វាមី​ដែល​ជា​មន្ត្រី​យោធា​ បាន​រួមរស់​ជាមួយ​គ្នានិង​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់រួច
មក ​។

បើ​តាម​ការ​បង្ហោះ​សារ​ពី​តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត នៅ​ថ្ងៃទី២២ មករា នេះ បាន​បញ្ជាក់​ថា «ថ្ងៃ​នេះ​ នាង​ខ្ញុំ​សូម​ប្រកាសបញ្ច​ប់​ចំណង​និ​ស្ស័យ​រ​វាង​ពួក​យើង​ទាំង​ពីរ ដោយ​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ បើសិន​ជន​នេះមាន​បញ្ហា​អី្វ​ នាង​ខ្ញុំ​អត់​ពាក់​ព​័ន្ធ​​ឡើយ សូម​ជួយ​ធ្វើ​សាក្សី​អោយ​ខ្ញុំ​ផង​បងប្អូន» ។

យ៉ាងណា​ក៏​ដោយ​ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះដែរ​ ឆ្លើយ​តប​ជាមួយ​កោះសន្តិភាព​ តាម​សារ​អេ​ឡិច​ត្រូ​និ​ក​ អ្នក​នាង ម៉ៅ ស៊ី​ណាត មិន​បញ្ជាក់​រឿងរ៉ាវ​លម្អិត ​ដែល​បាន​ឈាន​ទៅ​ដល់​ការ​លែងលះ​ស្វា​មី​នេះទេ ។ ដោយ​នាង​គ្រាន់តែ​បញ្ជាក់​យ៉ាង​​ខ្លី​ថា «នាង​មិន​ចង់និយាយ​​អ្វី​ច្រើន​ឡើយ​ពី​បញ្ហា​នេះ ដោយសារ​នាង​ចង់​ទុក​មុខ​មាត់ឱ្យ​​កូន» ​។

យ៉ាងណា​ក៏​ដោយ បើ​សង្កេត​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង ម៉ៅ ស៊ី​ណាត ដែល​បាន​បង្ហោះ​ថ្មី​ៗ​នោះ​​បញ្ជាក់​ថា​ ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​ ចង់​មាន​សុភមង្គល​ណាស់ ​ហើយក៏​​ជា​មនុស្ស​ស្រីមិន​ចង់បាន​ដៃគូ​​ច្រើន​ទេ ។ កុំ​ជេរ​ខ្ញុំ​ កុំ​ថាអោយ​ខ្ញុំ​អី អោយ​ខ្ញុំ​សម្ពាធ​ប៉ុណ្ណឹង​បាន​ហើយ ទុកជីវិត​អោយ​ខ្ញុំ​ចិ​ញ្ចឹម​​កូន​ ខ្ញុំ​មិន​ចង់​ទេ​រឿង​បែកបាក់ តែបើ​នៅ​ទៀត មិនដឹង​ថា ​ខ្ញុំអាចរ​ស់បានឬ​អត់​​ទេ ​។

ជា​ការ​កត់សម្គាល់​ទំនាស់​រវាង​អ្នក​នាង ម៉ៅ ស៊ី​ណាត និង​ស្វាមី ត្រូវ​បាន​គេ​ដឹង​​ថា បាន​កើត​មាន​ជា​រឿយ​ៗ ហើយ​មាន​ពេល​ខ្លះ ​នាង​ស្ទើរតែប្រកាស​លែង​លះ​ម្តង​ជា​ពីរ​ដងដែរ ​។

គួរបញ្ជាក់ថា ក្រោយ​ពី​បាន​លែងលះ​ជាមួយ​ស្វាមី​ដែល​ជា​មេធាវី​ល្បីឈ្មោះ ហើយ​បាន​ឈាន​មក​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​យោធា​មាន​ឋានៈ​ជា​វរសេនីយ៍ទោ​(​ស័​ក្កិ​៤​កន្លះ​) ហើយ​ក៏​ជា​ពោះម៉ាយ​កូន​១ ដូច​អ្នក​នាងដែរ​ ។

​ការ​ផ្តាច់​ទំនង​ទំនងជា​ស្វាមី​ពី​អ្នក​នាង ម៉ៅ ស៊ី​ណាត នា​ពេល​នេះ ​គឺ​មាន​ន័យ​ថា នាង​បាន​ក្លាយជា​ស្ត្រី​មេ​ម៉ាយ​​ជា​លើក​ទី​ពីរ ដែល​មាន​តំណក់ឈាម​២​រូប ​គឺ​កូនប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ។

អត្ថបទសរសេរ ដោយ