ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្វើ​ម្តេច​អាច​សម្គាល់​ថ្នាំ​ស្របច្បាប់ និង​ថ្នាំ​ក្លែងក្លាយ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ថ្នាំ​ក្លែងក្លាយ​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​យើង​មិនដឹង​ថា វា​មាន​ប្រភព​មកពីណា​ឱ្យ​ពិតប្រាកដ ហើយ​អ្វី​ទៅ​ជា​សារធាតុ​ផ្សំ​របស់​វា តើ​វា​ត្រូវ​បាន​រក្សា​ទុក​នៅ​សីតុណ្ហភាព និង​ទីកន្លែង​ត្រឹមត្រូវ​ដែរ​ឬទេ? ពេល​ខ្លះ​វា​អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ប្រសិនបើ​អ្នក​សំណាងល្អ ប៉ុន្តែ​ជួន…

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ថ្នាំ​ក្លែងក្លាយ​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​យើង​មិនដឹង​ថា វា​មាន​ប្រភព​មកពីណា​ឱ្យ​ពិតប្រាកដ ហើយ​អ្វី​ទៅ​ជា​សារធាតុ​ផ្សំ​របស់​វា តើ​វា​ត្រូវ​បាន​រក្សា​ទុក​នៅ​សីតុណ្ហភាព និង​ទីកន្លែង​ត្រឹមត្រូវ​ដែរ​ឬទេ? ពេល​ខ្លះ​វា​អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ប្រសិនបើ​អ្នក​សំណាងល្អ ប៉ុន្តែ​ជួន កាល​វា​អាច​ធ្វើ​ឱ្យ​ជំងឺ​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

គ្មាន​នរណា​ម្នាក់​ចង់​ប្រើប្រាស់​ថ្នាំ​ក្លែងក្លាយ​ទេ ប្រសិនបើ​យើង​អាច​ជ្រើសរើស​បាន​។ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​យើង​ពិបាក​ក្នុង​ការ​បែងចែក​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ថ្នាំ​ស្របច្បាប់ និង​ថ្នាំ​ក្លែង​ក្លាយ​។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​សរសេរ​អត្ថបទ​នេះ​ឡើង ដើម្បី​ជួយ​អ្នក​សម្គាល់​ថ្នាំ​ស្របច្បាប់ និង​ថ្នាំ​ក្លែងក្លាយ​។

– ការ​ត្រួតពិនិត្យ​មើលរូប​រាង​នៃ​ថ្នាំ
a. ប្រសិនបើ​អ្នកទិញ​ជា​ប្រអប់

អ្នក​គួរតែ​ពិនិត្យ​មើល​ប្រអប់​ថា តើ​វា​មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ ឬ​ខុស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​បានឃើញ​ពី​មុន? ពិនិត្យ​មើល​ប្រអប់​ថ្នាំ​ថា តើ​វា​ត្រូវ​បាន​ហែក​ហើយ​ឬ​អត់? ប្រសិនបើ​មាន​ស្នាម​ហែក សូមកុំ​ទិញ​វា ព្រោះ​វា​អាច​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ ឬ​ប្រើ​ហើយ​។

b. ប្រសិនបើ​អ្នកទិញ​ជា​បន្ទះ

អ្នក​គួរ​ពិនិត្យ​មើល​គ្រាប់​ថ្នាំ​ថា តើ​រូបរាង​ខាងក្រៅ​ដូច​ជា​ពណ៌ ទំហំ រាងរៅ​របស់​វា​ដូច​ថ្នាំ​ដែល​អ្នក​ធ្លាប់​ប្រើ​ពី​មុន​ឬទេ? ប្រសិនបើ​វា​ខុស​ពី​អ្វី​ដែល​អ្នក​បាន​ប្រើ​ពី​មុន កុំ​ទិញ​អី ព្រោះ​វា​អាច​ជា​ថ្នាំ​ក្លែងក្លាយ​។ អ្នក​ក៏​អាច​ពិនិត្យ​មើល​សារធាតុ​ផ្សំ​នៃ​ថ្នាំ ដើម្បី​ដឹង​ថា តើ​វា​ជា​ថ្នាំ​ស្របច្បាប់ ឬ​ក្លែងក្លាយ​ផង​ដែរ?

២- កន្លែង​ទិញ​ថ្នាំ

ត្រូវ​ប្រាកដ​ថា អ្នកទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន​ដែល​ធំ និង​គួរ​ឱ្យ​ទុកចិត្ត​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ទិញ​ចំ​ថ្នាំ​ក្លែងក្លាយ​។ ប្រសិនបើ​អ្នកទិញ​ថ្នាំ​ពី​អ្នកលក់​ដែល​លក់​នៅ​លើ​ឡានក្រុង តាម​ផ្លូវ ឬ​ពី​ហាង​តូច​ៗ​វា​ទំនងជា​ថ្នាំ​ក្លែងក្លាយ​ហើយ​។

៣- តម្លៃ

តម្លៃ​គឺជា​វិធី​មួយ​ផ្សេង​ទៀត ដើម្បី​ដឹង​ថា ថ្នាំ​នោះ​ក្លែងក្លាយ​ឬ​ក៏​អត់​។ ប្រសិនបើ​ថ្នាំ​នេះ​លក់​ក្នុង​តម្លៃ​​ថោក​ជាង​តម្លៃ​ដែល​អ្នក​ធ្លាប់​ទិញ​នោះ អ្នក​គួរតែ​ពិចារណា​ម្តងទៀត ព្រោះ​វា​ទំនងជា​ថ្នាំ​ក្លែងក្លាយ​ហើយ​។

៤- ផល​ប៉ះពាល់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក

បន្ទាប់​ពី​អ្នក​ប្រើ​ថ្នាំ ហើយ​អ្នកមាន​ប្រតិកម្ម​អា​ឡែ​ស៊ី ឬ​ស្ថានភាព​សុខភាព​របស់​អ្នក​ហាក់ដូចជា កាន់​តែ​អាក្រក់​ឡើង​វា​អាច​បញ្ជាក់​បាន​ថា ថ្នាំ​ដែល​អ្នក​ប្រើ​គឺជា​ថ្នាំ​ក្លែងក្លាយ​។ ថ្នាំ​ក្លែងក្លាយ​មិន​មាន​សារធាតុ​ផ្សំ​ដូច​ថ្នាំ​ស្របច្បាប់​នោះ​ទេ​។ វា​អាច​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​សុខភាព​របស់​យើង​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​នៅ​ថ្ងៃនេះ​ទេ? ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ? សូម​ចុច Like និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ