ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​ចំនួន​បី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន

5 ឆ្នាំ មុន

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា​ឆ្នាំ​២០១៩ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​ចំនួន​បី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចូល​ជួប​រាយការណ៍​ពី​សកម្មភាព​ការងារ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​ទាំងនោះ​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​ទី​១ គឺ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់…

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា​ឆ្នាំ​២០១៩ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​ចំនួន​បី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចូល​ជួប​រាយការណ៍​ពី​សកម្មភាព​ការងារ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​ទាំងនោះ​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ទី​១ គឺ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់ ។ កន្លង​មក​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​នេះ​បាន​រួមចំណែក​សាងសង់​ផ្លូវ និង​ស្ពាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​សម្រាប់​ពេល​ខាង​មុខ​ក្រុមហ៊ុន​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី Phnom Penh ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី Phnom Penh ទៅ​កាន់​ព្រំដែន​កម្ពុជា​វៀតណាម​បា​វិត​ការ​ស្ថាបនា​ផ្លូវ​លេខ​15- 51 ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិ៍សាត់​និង​ខេត្តបាត់ដំបង ។

នៅ​ក្នុង​ជំនួប​នោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​បើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់​នូវ​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​យើង​បាន​ធ្វើការ​ដោះស្រាយ​រួចរាល់​មក​ហើយ​នោះ ។

ពាក់ព័ន្ធ​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ​ភ្ជាប់​ជាមួយនឹង​ផ្លូវ​ល្បឿន​លឿន គឺ​យើង​សិក្សា​ជា​បន្ទាន់ ដើម្បី​សាងសង់​ភ្ជាប់ ។ ដោយឡែក​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បា​វិត​សម្ដេច​តេ​ជោ​បាន​បន្ត​ថា ក្រុមហ៊ុន​ត្រូវ​តែ​សិក្សា និង​ជជែក​គ្នា​បន្ថែម​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ដោយសារ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ក៏​បាន​ធ្វើការ​សិក្សា​រួច​មក​ហើយ​ដែរ​នោះ ។

ដោយឡែក​ក្រុមហ៊ុន​ទី​២ គឺ​ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន​ក៏​បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​ដែល​ក្រុមហ៊ុន​របស់​លោក​កំពុង​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ទាក់ទិន​ទៅ​នឹង​ការ​ផលិត​វា​រី​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម រួម​ទាំង​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​លោក​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​សាងសង់​ហេ​ថា រចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ឈរ​លើ​នយោបាយ​បើកចំហ​របស់​សម្ដេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ក្នុង​ការ​បណ្ដាក់ទុន​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។

ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន​នេះ​បាន​រាយការណ៍​ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ពី​ភ្នំពេញ​ទៅ​ក្រុង​ហុងកុង ដើម្បី​ប្រព័ន្ធ internet របស់​កម្ពុជា​កាន់តែ​មាន​ល្បឿន​លឿន​ជាង​មុន​។ ជាមួយ​គ្នា​នេះ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទី​៣ ជា​ក្រុមហ៊ុន​វិនិយោគ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ហូ​ណេ​ង​គ្រុប ។

លោក​ស៊ូ យី​ន​ពា​វ ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី​ក្រុមហ៊ុន​វិនិយោគ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​បាន​ជម្រាប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពី​គម្រោង​នៃ​ការ​សិក្សា និង​វិនិយោគ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ