ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​តែ​ជា​កត្តា​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​កម្ពុជា

5 ឆ្នាំ មុន

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ទៅ​កាន់​ក្មួយ​ៗ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន​ថា ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស នៅ​តែ​ជា​កត្តា​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​កម្ពុជា ។ សម្ដេច​នៅ​តែ​ចាប់​ដៃគូ​ជាមួយ​ចិន​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជួយ​ដល់​ប្រទេស​កម្ពុជា សម្ដេច​នឹង​បន្ត​ចរចា​ជាមួយ​ភាគី​ចិន ដើម្បី​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​កម្ពុជា​សម្រាប់​រយៈពេល​វែង​តទៅ​មុខ​ទៀត…

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ទៅ​កាន់​ក្មួយ​ៗ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន​ថា ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស នៅ​តែ​ជា​កត្តា​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​កម្ពុជា ។

សម្ដេច​នៅ​តែ​ចាប់​ដៃគូ​ជាមួយ​ចិន​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជួយ​ដល់​ប្រទេស​កម្ពុជា សម្ដេច​នឹង​បន្ត​ចរចា​ជាមួយ​ភាគី​ចិន ដើម្បី​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​កម្ពុជា​សម្រាប់​រយៈពេល​វែង​តទៅ​មុខ​ទៀត ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៅ​កាន់​ក្មួយ​ៗ​ជា​និស្សិត​នា​រសៀល​ថ្ងៃ​ទី​២០ ខែមករា​នេះ បន្ទាប់​ពី​សម្ដេច​អញ្ជើញ​ដល់ទី​ក្រុង​ប៉េ​កាំ​ង​សម្ដេច​បាន​ផ្ដល់​កិត្តិយស​សំណេះសំណាល​ជាមួយ​ក្មួយ​ៗ​និស្សិត​កម្ពុជា​ចំនួន​៤៦៧​នាក់ ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​គូសបញ្ជាក់​ថា ការ​ជួយ​របស់​ចិន​ដល់​កម្ពុជា គឺ​ដើម្បី​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច ពិសេស គឺ​ដើម្បី​ពង្រឹង​នូវ​ឯករាជ្យ​ភាព​របស់​កម្ពុជា ដើម្បី​បញ្ចៀស​ពី​ការ​ប៉ុនប៉ង​ផ្ដួលរំលំ​ពី​សំណាក់​បរទេស​មួយ​ចំនួន​ដែល​មាន​មហិច្ឆតា​ផ្ដួលរំលំ ឮ​គ្រប់​រូបភាព​ទាំងអស់ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​មក​កាន់​ប្រទេស​ចិន​នៅ​ពេល​នេះ​ដែល​ចាត់​ទុក​ថា ជា​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទី​៦​នោះ​សម្ដេច​នឹង​ជួប​ចរចា​ជាមួយ​ភាគី​ចិន​ទាំងអស់ ការ​កៀងគរ​រក​កម្ចីសម្បទាន​រោងការ​ត​បណ្ដាញ​ចែកចាយ​អគ្គិសនី​អោយ​បាន​គ្រប់​បណ្តាញ​ជនបទ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​សំដៅ​ធ្វើ​យ៉ាងណា​អោយ​តម្លៃ​អគ្គិសនី​កាន់តែ​មាន​តម្លៃ​ថោក នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ​សំដៅ​បែងចែក​ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ។ ទន្ទឹម​នឹង​នោះ​សម្ដេច​តេ​ជោ​ក៏​បាន​ណែនាំ​ដល់​ក្មួយ​ៗ​និស្សិត​ទាំងអស់​ត្រូវ​បន្ត​តាមដាន​ការ​វិវត្តន៍​សុ​ភី​ផ្កា​សាកលលោក ។

សម្ដេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ទោះបីបើ​មាន​ប្រទេស​មួយ​ចំនួន​រង​គ្រោះ​ដោយ​វិបត្តិ​សេដ្ឋកិច្ច ឬ​សង្គ្រាម​ពាណិជ្ជកម្ម​ក្តី គឺ​យើង​មិន​ត្រូវ​ឲ្យ​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។ ពោល គឺ​យើង​ត្រូវ​ខិតខំ​ថែរក្សា​នូវ​សុខ​សន្តិភាព​ស្ថេ​រ​ភាព​នយោបាយ ដើម្បី​ជំរុញ​កំណើន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត ។ ជាមួយនឹង​ការ​ថ្លែង​នោះ​ដែរ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ពី​ចក្ខុវិស័យ​នៃ​ការ​បន្ត​បញ្ចុះតម្លៃ​អគ្គិសនី​បន្ត​ទៀត​នៅ​ឆ្នាំ ២០២១ ដើម្បី​អោយ​តម្លៃ​អគ្គិសនី​កាន់តែ​ចុះថោក​ថែម​ទៀត ។

គ្រាន់តែ​ចិន​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ ឬ​កន្លែង​ដទៃ​ទៀត​គេ​ថា រាជរដ្ឋាភិបាល​កម្ពុជា​កាត់​ដី​ឲ្យ​ចិន ខណៈ​ដែល​ខ្លួន​មិន​បាន​ជួយ​អ្វីខ្លះ​ដល់​កម្ពុជា ។ បច្ចុប្បន្ន​នៅ​លើ​សកលលោក​កំពុង​តែ​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ខ្លាំង​ណាស់​រាប់​ទាំង​ប្រទេស​ជិតខាង​កម្ពុជា​ផង​ដែរ ក៏​កំពុង​តែ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ចិន​ផង​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា ការ​តាក់តែង​ក្រុម​ប្រតិបត្តិ​សមុទ្រ​ខាងត្បូង (COC ) គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ​៣​ឆ្នាំ​ខាង​មុខ​ដែល​ជា​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន​នៅ​ចំពោះ​មុខ​មេដឹកនាំ​អាស៊ាន​កាលដែល​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ពេល​កន្លង​មក ។

ទន្ទឹម​នឹង​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​និស្សិត​កម្ពុជា​ទាំងអស់​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​នោះ​គឺ​ទី​១ ត្រូវ​ខិតខំ​គោរព​ច្បាប់ និង​វិន័យ​របស់​ប្រទេស​ចិន ។ ទី​២ ខិតខំ​ជួយ​យកអាសារ​គ្នា​ទៅ​វិញ​ទៅ​មក និង​ទី​៣ ខិតខំ​សិក្សា និង​ផ្តល់​ឱកាស​នៃ​ការ​សិក្សា​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

ដោយ​បាន​មើលឃើញ​អំពី​សេចក្តី​ត្រូវការ​ចាំបាច់​របស់​ក្មួយ​ៗ និស្សិត​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​និស្សិត​ផ្ទាល់ និង​បាន​ជួយ​ដល់​សមាគមនិស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត​បូក និង​ប្រាក់​ឧបត្ថម្ភ​តាម​រយៈ​សភាពាណិជ្ជកម្ម​កម្ពុជា​ដែល​មាន​អ្នកឧកញ៉ា​គិត ម៉េ​ង ជា​ប្រធាន​សភាពាណិជ្ជកម្ម​ចំនួន​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ថវិកា​របស់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត និង​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ដើម្បី​ទំនុកបំរុង​សមាគមនិស្សិត​នៅ​ប្រទេស​ចិន​ឲ្យ​មាន​លទ្ធភាព​បន្ត​កិច្ចការ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ