ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់​សង់​អាកាសយានដ្ឋាន​នៅ​ទ្វីប​អង់​តាក់​ទិក

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ចិន​កំពុង​តែ​គ្រោង​នឹង​សាងសង់​អាកាស​យានដ្ឋាន នៅ​ទ្វីប​ទឹកកក​អង់តាក់ទិក ហើយ​ជឿជាក់​ថា វា​គឺជា​កន្លែង​ដ៏​សាក​សម​បំផុត​។ កាលពី​ថ្ងៃអាទិត្យ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ចិន​កំពុង​តែ​គ្រោង​នឹង​សាងសង់​អាកាស​យានដ្ឋាន នៅ​ទ្វីប​ទឹកកក​អង់តាក់ទិក ហើយ​ជឿជាក់​ថា វា​គឺជា​កន្លែង​ដ៏​សាក​សម​បំផុត​។

កាលពី​ថ្ងៃអាទិត្យ ព័ត៌មាន Xinhua របស់​ចិន បាន​រាយការណ៍​មក​ថា ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ចិន​បាន​រក​ឃើញ​ផ្ទាំង​ទឹកកក​យ៉ាង​ធំ​មួយ ប្រហែល​១០​គីឡូម៉ែត្រ​ពី​ប្រទេស​របស់​ពួក​គេ​។ នៅ​ពេល​នេះ មាន​អាកាស​យានដ្ឋាន​ប្រាំបី​កន្លែង​ហើយ នៅ​លើ​ផ្ទាំង​ទឹកកក​របស់​អង់តាក់ទិក តែ​គ្មាន​មួយ​ណា​ជា​របស់​ចិន​នោះ​ទេ​។

ចិន​ពិបាក​នឹង​ចុះ​យន្តហោះ ដោយសារ​តែ​គេ​ត្រូវការ​សម្ភារៈ​ពិសេស​បំពាក់​លើ​យន្តហោះ ដើម្បី​ចុះ​លើ​ទឹកកក​។ ដូចនេះ គេ​មានការ​ពិបាក​សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ចុះ​ទៅ​កន្លែង​ផ្ទាល់​។ បើ​មាន​ព្រ​លាន​យន្តហោះ​មួយ​របស់​ខ្លួន ចិន​នឹង​មាន​ភាព​ងាយស្រួល​ជាង​នេះ​។

កាលពី​ខែធ្នូ​ឆ្នាំ​មុន ចិន​បាន​បង្កើត​ជើងហោះហើរ​ទៅ​កាន់​ទ្វីប​នេះ ជាមួយនឹង​គោលបំណង​ចង់​ដឹង​ពី​ជីវិត​របស់​សត្វ​ទឹកកក​។ នៅ​ក្រោយ​ប៉ុន្មាន​ខែ​មក រដ្ឋាភិបាល​ចិន​បាន​ច្បាប់​ថ្មី​ហាម​មិន​ឲ្យ​មានការ​បរបាញ់ ឬ​យក​វត្ថុ​ផ្សេង​ៗ​ទៀត​ពី​តំបន់​នោះ ព្រោះតែ​ខ្លាច​បាត់បង់​ធម្មជាតិ​នៅ​លើ​ទ្វីប​ទឹកកក ដោយសារ​តែ​ការ​ស្រាវជ្រាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ