ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​មួក​ខៀវ ​អ​.​ស​.​ប ​១០​នាក់​ស្លា.ប់​ក្នុង​ការ​វាយប្រហារ​នៅ​ម៉ា​លី

5 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ អគ្គលេខាធិការ​អ​.​ស​.​បលោក​ANTONIO GUTERRES ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ទាហាន​មួក​ខៀវ​ជា​ជនជាតិ​ឆា​ដ​១០​នាក់​បាន​ត្រូវ​ស្លាប់​និង​យ៉ាងតិច​២៥​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​២០​មក​រា ក្នុង​ការ​វាយប្រហារ​មួយ​របស់​ពួក​ជី​ហា​ដ​នា​ភាគ​ឦសាន​ប្រទេស​ម៉ា​លី​។ លោក​ANTONIO GUTERRES…

ប្រទេស​ម៉ា​លី ៖ អគ្គលេខាធិការ​អ​.​ស​.​បលោក​ANTONIO GUTERRES ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ទាហាន​មួក​ខៀវ​ជា​ជនជាតិ​ឆា​ដ​១០​នាក់​បាន​ត្រូវ​ស្លាប់​និង​យ៉ាងតិច​២៥​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​២០​មក​រា ក្នុង​ការ​វាយប្រហារ​មួយ​របស់​ពួក​ជី​ហា​ដ​នា​ភាគ​ឦសាន​ប្រទេស​ម៉ា​លី​។

លោក​ANTONIO GUTERRES បាន​ថ្កោលទោស​យ៉ាង​ម៉ឺ​ង​ម៉ាត់​ចំពោះ​ការ​វាយប្រហារ​នោះ ដែល​លោក​ចាត់​ទុក​ថា​ជា​ការ​វាយប្រហារ​ដ៏​ស្មុគស្មាញ​ប្រឆាំង​មូលដ្ឋាន​របស់​អ​.​ស​.​ប នៅ​AGUELHOK​ជិត​KIDAL ជា​តំបន់​មួយ​នៅ​មានការ​គំរាមកំហែង​ខ្លាំង​របស់​ក្រុម​ជី​ហា​ដ ទោះបី​មាន​អន្តរាគមន៍ ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​របស់​អន្តរជាតិ​ក្ដី​។

នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​មួយ​របស់​ពួក​ជី​ហា​ដ ប្រឆាំង​អ​.​ស​.​ប​នៅ​ម៉ា​លី​។ នា​វេលា​ព្រឹក​ព្រលឹម​កង​ទាហាន​មួក​ខៀវ​ឆា​ដដែល​មា​នទី​តាំងនៅ​AGUELHOK​ភាគ​ឦសាន​ប្រទេស ចម្ងាយ​២០០​គីឡូម៉ែត្រ​ពី​ព្រំដែន​អាល់​ហ្សេ​រី បាន​វាយ​រុញច្រាន​ការ​វាយប្រហារ​ដ៏​ស្មុគស្មាញ​មួយ​របស់​ពួក​ជី​ហា​ដ ដែល​លើក​មក​តាម​រថយន្ត​បំពាក់អាវុធ​ជា​ច្រើន​គ្រឿង​។ ទោះបី​កង​ទាហាន​មួក​ខៀវ​នោះ​អាច​កម្ទេច​សត្រូវ​ជា​ច្រើន​នាក់ ហើយ​ដេញ​តាម​ពួក​នេះ​ពេល​បាក់ទ័ព​ក្ដី ក៏​កង​ទាហាន​រក្សា​សន្តិភាព​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​។

ដាក់​ពង្រាយ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ក្រោយ​ភាគ​ខាងជើង​ម៉ា​លី ធ្លាក់​ក្រោម​ការ​កាន់់កាប់​របស់​ពួក​ជី​ហា​ដ មាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា បេសកកម្ម​អ​.​ស​.​ប​នៅ​ម៉ា​លី​MINUSMA មាន​ទាហាន​ និង​ប៉ូលិស​​ប្រមាណ​ជា​១២៥០០​នាក់​។ កងកម្លាំង​នោះ​បាន​បាត់បង់​មនុស្ស​ជាង​១៦០​នាក់​រួច​ហើយ ក្នុង​នោះ​ជាង​១០០​នាក់​ក្នុង​អំពើ​ប្រទូស្ត​រាយ​គ្នា គឹ​ស្មើនឹង​ជាង​ពាក់កណ្ដាល​នៃ​ទាហាន​អ​.​ស​.​ប​ដែល​ស្លាប់​ក្នុង​ដំណាក់​កាលនោះ​លើ​ពិភពលោក​។

ការ​វាយប្រហារ​ដ៏​អាក្រក់​មួយ​មុន​នេះ​គឹ​កាលពី​ខែតុលា​ឆ្នាំ​២០១៤ បណ្ដាល​ឲ្យ​ទាហាន​មួក​ខៀវ​នី​ហ្សេ​រី​យ៉ា​៩​នាក់​ស្លាប់​។ រួច​កាលពី​ខែឧសភា​ឆ្នាំ​២០១៦​ទាហាន​មួក​ខៀវ​តូ​ហ្គោ​៥​នាក់​ក៏​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​នៅ​ម៉ា​លី​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ