ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​តាម​រក​កុមារធ្លាក់​ចូល​អណ្ដូង​នៅ​បន្ត

5 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រតិបត្តិការ​តាម​រុករក​កុមារ​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ដ៏​ជ្រៅ​មួយ តាំងពី​ថ្ងៃ​ទី​១៣​មក​រា​មក នៅ​តែ​បន្ត​មក​ដល់​ថ្ងៃ​ទី​២០​មក​រា​។ នា​ថ្ងៃ​ទី​២០​មក​រា​ផ្ទាំង​ថ្ម​យ៉ាង​រឹង​ធំ​មួយ​បាន​រារាំង ពួក​អ្នក​ជួយ​សង្គ្រោះ​ដែល​ខួង​ជីក​រូង​មួយ​ប៉ុនប៉ង​ចូល​ឲ្យ​ទៅ​ដល់​កុមារ​តូច​អាយុ​២​ឆ្នាំ​នោះ ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ជម្រៅ​ដល់​១០០​ម៉ែត្រ​មួយ​តាំងពី​៧​ថ្ងៃ​មក​ហើយ​។ គេ​នៅ​តែ​មាន​សង្ឃឹមថា​អាច​រក​កុមារ​ឈ្មោះ JULEN…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រតិបត្តិការ​តាម​រុករក​កុមារ​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ដ៏​ជ្រៅ​មួយ តាំងពី​ថ្ងៃ​ទី​១៣​មក​រា​មក នៅ​តែ​បន្ត​មក​ដល់​ថ្ងៃ​ទី​២០​មក​រា​។

នា​ថ្ងៃ​ទី​២០​មក​រា​ផ្ទាំង​ថ្ម​យ៉ាង​រឹង​ធំ​មួយ​បាន​រារាំង ពួក​អ្នក​ជួយ​សង្គ្រោះ​ដែល​ខួង​ជីក​រូង​មួយ​ប៉ុនប៉ង​ចូល​ឲ្យ​ទៅ​ដល់​កុមារ​តូច​អាយុ​២​ឆ្នាំ​នោះ ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ជម្រៅ​ដល់​១០០​ម៉ែត្រ​មួយ​តាំងពី​៧​ថ្ងៃ​មក​ហើយ​។ គេ​នៅ​តែ​មាន​សង្ឃឹមថា​អាច​រក​កុមារ​ឈ្មោះ JULEN ROSELLO ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ទឹក​គេ​បោះបង់​ចោល​នោះ​ឃើញ ហើយ​នៅ​រស់រាន​មានជីវិត​។ ទោះបី​ពេលវេលា​ចេះ​តែ​កន្លង​ទៅ​ច្រើន​ថ្ងៃ ការ​ខិតខំ​ប្រឹងប្រែង​តាម​រក​នៅ​បន្ត​។

នា​ថ្ងៃ​ទី​១៩​មក​រា​គេ​បាន​ខួង​ជីក​រូង​ត្រង់​មួយ​ទន្ទឹម​គ្នា​នឹង​អណ្ដូង​។ នៅ​ជម្រៅ​៦០​ម៉ែត្រ​បណ្ដា​កម្មករ​រ៉ែ​បាន​ចុះ​ទៅ ដើម្បី​ខួង​ជីក​រូង​ផ្ដេក​មួយទៀត​ទៅ​ភ្ជាប់​នឹង​អណ្ដូង រួច​សង្ឃឹមថា​អាច​រក​ឃើញ​កុមារ​នោះ​នា​ថ្ងៃ​ទី​២១​មក​រា​។ ប៉ុន្តែ​បើ​តាម​ទូរទស្សន៍​តំបន់​CANAL SUR​ថា ក្រោយ​ពី​ចុះ​ដល់​ជម្រៅ​ប្រមាណ​៤០​ម្រ៉ែ​ត ម៉ា​ស៊ី​ន​នា​ថ្ងៃ​ទី​២០​មក​រា​បាន​ប៉ះ​ស្រទាប់​ថ្ម​រឹង​មួយ នាំ​ឲ្យ​មានការ​យឹត​យ៉ាវ​។

នៅ​មុខ​ក្រុម​អ្នកកាសែត​វិស្វករ​លោក​ANGEL GARCIA VIDAL ដែល​ត្រួតពិនិត្យ​ប្រតិបត្តិការ​ថ្លែង​ថា លោក​សង្ឃឹម​ដែល​ការ​ខួង​ជីក​រូង​ត្រង់​អាច​បង្ហើយ​នា​ពេល​ទៀប​ភ្លឹ​។ យើង​បន្តការងារ​យ៉ាង​សកម្ម​ពុំ​មានការ​ឈប់ រួច​យើង​សង្ឃឹម​ទៅ​ដល់​គោលដៅ​ក្នុង​ពេល​ដ៏​ឆាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ