ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្ដើម​នាំ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ប្រទេស​ចិន កាលពីដើម​ខែសីហា ឆ្នាំ​២០១៨​មក ពេល​នេះ​កម្ពុជា​បាន​ចាប់ផ្ដើម​វេច​ខ្ចប់ និង​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ប្រទេស​ចិន​ហើយ តាម​រយៈ​ក្រុមហ៊ុន​ក្នុងស្រុក ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ប្រទេស​ចិន កាលពីដើម​ខែសីហា ឆ្នាំ​២០១៨​មក ពេល​នេះ​កម្ពុជា​បាន​ចាប់ផ្ដើម​វេច​ខ្ចប់ និង​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ប្រទេស​ចិន​ហើយ តាម​រយៈ​ក្រុមហ៊ុន​ក្នុងស្រុក ។

នៅ​ក្នុង​ពិធី​វេច​ខ្ចប់​ចេកអំបូង​របស់​ក្រុមហ៊ុន​បឹង​កេ​ក​សម្រាប់​នាំ​ចេញ កាលពី​ថ្ងៃ​ទី​២០ មក​រា ម្សិលមិញ លោក វេ​ង សា​ខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា សមិទ្ធផល​នា​ថ្ងៃនេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្តគំនិត​ស្មារតី​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ផ្ទាល់ ដោយ​ទទួល​បាន​កិច្ចសហការ​យ៉ាង​ពេញលេញ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« លទ្ធផល​នេះ​គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​ក្រសួង​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ក្នុងស្រុកបង្កើន​តម្លៃបន្ថែមបង្កើត​ការងារបង្កើន​ប្រាក់​ចំណូលកាត់​បន្ថយ​ភាព​ក្រីក្រ និង​ចំណាកស្រុកតាម​រយៈ​ការ​អភិវឌ្ឍ​ខ្សែ​សង្វា​ក់​ផលិតកម្ម​កសិកម្ម​ពី​A​ដល់​Z »​។

លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​បាន​ជឿជាក់ ទុកចិត្ត​លើ​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ជា​ពិសេស​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ចាប់​យក​ភាគី​ចិន​ធ្វើ​ជា​ដៃគូ​វិនិយោគ​ដំណាំ​ចេក​ដែល​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធំធេង​សម្រាប់​ទីផ្សារ​ចិន​ទាំង​ក្នុង​ពេល​ប​ច្ចប្ប​ន្ន និង​ពេល​អនាគត ។

ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​លើ​ការងារ​ទិដ្ឋភាព​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស ជា​ពិសេស​ការងារ​ភូតគាម​អនាម័យ ធ្វើ​យ៉ាងណា​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​ចេក​ឆ្លើយ​តប​តាម​ស្តង់ដា​ទីផ្សារ ។ យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ចុះ​ទុន​វិនិយោគ​ប្រមាណ​ជាង​៨​លាន​ដុល្លារ សម្រាប់​ដាំ​ដុះ​ចេកអំបូង​លឿង​លើ​ផ្ទៃដី​សាកល្បង​៥០០​ហិ​កតា​ក្នុង​នោះ​ផ្ទៃដី​១០០​ហិ​កតា កំពុង​ប្រមូល​ផល និង​វេច​ខ្ចប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​អនាគត​គ្រោង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឲ្យ​ដល់​១.៥០០​ហិ​កតា ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន ។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ជា​ច្រើន​ហើយ​ដែល​បាន​និង​កំពុង​បោះ​ដាំ​ចេញ​អំបូង​លឿង​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​បន្ទាប់​ចិន​បាន​បើកទ្វារ​សម្រាប់​ការ​នាំ​ចេញ​ចេក​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លើ​ពិភពលោក​មួយ​នេះ ។
លោក​ឧកញ៉ា ហ៊ុន ឡាក់ ដែល​បាន​បោះទុន​ប្រមាណ​៣០​លាន​ដុល្លារ​ដាំចេក​អំបូង​លឿង លើ​ផ្ទៃដី​១​ពាន់​ហិ​កតា​នៅ​ក្នុងស្រុក​ឈូក ខេត្តកំពត​បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​ចេកអំបូង​លឿង​មាន​ភាព​ទូលំទូលាយ និង​ល្អ​ប្រសើរ ព្រមទាំង​មាន​តម្លៃ​ល្អ​ខ្លាំង ធៀប​ជាមួយ​ចេក​ធម្មតា ។​

ទោះបី​យ៉ាងណា លោក​ថា ៖« ចេក​នេះ​មិនមែន​ដាំ​បាន​នៅ​គ្រប់​ប្រទេស​នោះ​ទេ ប៉ុន្តែ​សម្រាប់​កម្ពុជា​មាន​ដី​ដែល​មាន​អំណោយផល​សម្រាប់​ដាំចេក​នេះ គ្រាន់តែ​កន្លង​មក មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍ ទើប​ចេក​នេះ​មិនសូវ​មាន​ដាំ​នៅ​កម្ពុជា » ។ លោក​បន្ត​ថា ៖« យើង​អាច​នាំ​ចេញ​ចេក​ប្រភេទ​នេះ​បាន​ទូ​ទាំង​ពិភពលោក ដោយសារ​វា​ជា​ចេក​មាន​រសជាតិ​ឆ្ងាញ់ និង​ជា​ចេក​រក្សា​ទុក​បាន​យូរ ងាយស្រួល​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ក្រៅប្រទេស »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ