ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​ចាក់រុក ​ទេព បូ​ព្រឹក្ស រឿង​លុយ​សំណង​១​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា​ទេព បូ​ព្រឹក្ស បាន​ទទូច​ឲ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើ​ពាក្យ​ឌឺដង​រឿង​សំណង​១​ម៉ឺន​ដុល្លារ​ដល់​នាង​ទៀត ដ្បិត​រឿងរ៉ាវ​នេះ​បាន​ចប់​ហើយ ។ បូ​ព្រឹក្ស មិន​សប្បាយចិត្ត​ចំពោះ​ពាក្យ​ផ្លែផ្កា​ដែល​ជះ​លើ​រូប​នាង ដោយ​ភ្ជាប់​លុយ​នេះ​ទៅ​នឹង​បញ្ហា​ផ្សេង​ៗ​មិន​ត្រូវ​ទំនង ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា​ទេព បូ​ព្រឹក្ស បាន​ទទូច​ឲ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើ​ពាក្យ​ឌឺដង​រឿង​សំណង​១​ម៉ឺន​ដុល្លារ​ដល់​នាង​ទៀត ដ្បិត​រឿងរ៉ាវ​នេះ​បាន​ចប់​ហើយ ។ បូ​ព្រឹក្ស មិន​សប្បាយចិត្ត​ចំពោះ​ពាក្យ​ផ្លែផ្កា​ដែល​ជះ​លើ​រូប​នាង ដោយ​ភ្ជាប់​លុយ​នេះ​ទៅ​នឹង​បញ្ហា​ផ្សេង​ៗ​មិន​ត្រូវ​ទំនង ។

ថ្មី​ៗ​កន្លង​មក​ទេព បូ​ព្រឹក្ស បាន​ស្នើ​សុំ​ថា «​សុំ​ឈប់​ប្រើ​ពាក្យ​ឌឺដង​ខុស​របៀប​ដាក់​ខ្ញុំ​ទៀត​ទៅ​បងប្អូន រឿង​លុយ​មួយ​មុ​ឺ​ន​ដុល្លារ​នោះ​ទៀត​ទៅ ។ ខ្ញុំ​ដើរ​លេង​ជាមួយ​គ្រួសារ​ខ្ញុំ​ក៏​ថា ងាប់​បាន​មួយ​ម៉ឺ​ន​ហើយ ហើយ​ខ្ញុំ​ទិញ​គ្រឿងអលង្ការ​ពាក់ ក៏​ថា​ដោយសារ​លុយ​ហ្នឹង ។ អ៊ីចឹង ខ្ញុំ​ខំធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ជាង​៧​ឆ្នាំ​នេះ​មក​យ៉ាងម៉េច​វិញ ហើយ បង​ៗ​អត់​ឃើញ​ខ្ញុំ​យក​លុយ​នោះ​ទៅ​ណាខ្លះ​ទេ​ឬ ? មានបាន​មើល​ព័ត៌មាន​នៅ​ថា​ខ្ញុំ​ធ្វើ​ដូច​ពាក្យ​ខ្ញុំ​និយាយ​អត់ ជួយ​អង្គការ និង​សិល្បករ ចាស់់​ៗ និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ហើយ​បាន​ដល់​បង​អេ រ​ដ្ឋា ដែរ​តើ ហើយ​បាន​ទៅ​វត្ត​ចូល​បុណ្យ​ធ្វើ​វិហារ​ទៀត​ណា​បង ។

បងប្អូន​ម៉េច​បាន​អ៊ីចឹង ទាល់តែ​ត្រូវ​រៀបរាប់​ប្រាប់​ម្តង​ហើយ​ម្តងទៀត ។ យូរ​ៗ​ទៅ​បងប្អូន​ចង់​កាន់ជើង​មនុស្ស​​ខូច​ឬ ? ហើយ​សុំ​ចប់​ណា​បងប្អូន​សូម​គិតពិចារណា​ផង​មុន​នឹង​បងប្អូន​share ឬ comment »​។

ការ​ទទូច​របស់​ទេព បូ​ព្រឹក្ស បន្ទាប់​ពី​មានការ​រិះ និង​ប្រើ​ពាក្យ​ឌឺដង​ពី​មហាជន​ទៅ​លើ​រូបថត​មួយ​សន្លឹក​ដែល​​គេ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយនឹង​ខ្សែ​.​កមួយ​ខ្សែ​ដែល​មាន​តម្លៃ ភ្ជាប់​ទៅ​នឹង​សំណង​១​ម៉ឺន​ដុល្លារ​ដែល​នាង​បាន​ទទួល​ពី​រឿងរ៉ាវ​ជះ​ស្រា​បៀរ​លើ​នាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

រឿង​ជះ​ស្រា​បៀរ​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ខណៈ​ពេល​ដែល​ទេព បូ​ព្រឹក្ស​បាន​live តាម​ហ្វេ​ស​ប៊ុ​ក​ទាមទារ​រក​យុត្តិធម៌​ពេល​កើតហេតុ ភ្លាម​ៗ ។ បន្ទាប់​ពី​រឿងហេតុ​បាន​កើតឡើង ទេព បូ​ព្រឹក្ស ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទាមទារ​ឲ្យ​ជន​បង្ក​សុំ​ទោស​ជា​សាធារណៈ និង​ទាម​ទារជំងឺចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ។ បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា​ដោយ​សន្តិវិធី​មក​ទេព បូ​ព្រឹក្ស ទទួល​បានការ​សុំ​ទោស​ពី​ជន​បង្ក និង​ទទួល​បាន​សំណង​ត្រឹម​១​ម៉ឺន​ប៉ុណ្ណោះ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ