ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​5​ប្រភេទ​សម្រាប់​អ្នក​ចង់​ចាប់ផ្តើម​ពី​ដៃទទេ ឬ​មាន​លុយ​តិចតួច

5 ឆ្នាំ មុន

សុំ​សួរ​បន្ដិច នរណា​ខ្លះ​ធ្លាប់​និយាយ​ថា ខ្លួន​មិន​អាច​ចេញ​រកស៊ី​បាន ព្រោះតែ​គ្មាន​លុយ​គ្រប់គ្រាន់ ? ហើយ​បើ​ខ្ញុំ​សួរ​ថា ប្រ​សិន​អ្នកមាន​សំណាង​ឈ្នះ​បាន​លុយ​១​លាន​ដុល្លារ​នៅ​ថ្ងៃនេះ តើ​អ្នក​នឹង​ទៅ​រកស៊ី​អ្វី ? មាន​មនុស្ស​មិន​តិច​ទេ…

សុំ​សួរ​បន្ដិច នរណា​ខ្លះ​ធ្លាប់​និយាយ​ថា ខ្លួន​មិន​អាច​ចេញ​រកស៊ី​បាន ព្រោះតែ​គ្មាន​លុយ​គ្រប់គ្រាន់ ? ហើយ​បើ​ខ្ញុំ​សួរ​ថា ប្រ​សិន​អ្នកមាន​សំណាង​ឈ្នះ​បាន​លុយ​១​លាន​ដុល្លារ​នៅ​ថ្ងៃនេះ តើ​អ្នក​នឹង​ទៅ​រកស៊ី​អ្វី ? មាន​មនុស្ស​មិន​តិច​ទេ ដែល​មិនដឹង​ថា គួរ​ទៅ​ចាប់ផ្តើម​រកស៊ី​អ្វី ។ គំនិត​អាជីវកម្ម​គឺ​ពិតជា​សំខាន់​ជាង​លុយ ព្រោះ​បើ​យើង​គ្រាន់តែ​មាន​លុយ តែ​គ្មាន​គំនិត នោះ​អ្នក​មិនដឹង​ទៅ​រកស៊ី​អ្វី​ទេ ។

ខាងក្រោម​នេះ គឺជា​គំនិត​អាជីវកម្ម​ទាំង​៥ ដែល​អាច​ឱ្យ​អ្នក​ចាប់ផ្តើម​ពី​ដៃទទេ​បាន ឬ គ្រាន់តែ​ចំណាយ​លុយ​តិចតួច ៖

១. បង្កើត​គំនិត​អាជីវកម្ម​ថ្មី​មួយ ហើយ​ទៅ​សុំ​ការ​វិនិយោគ​ពី​អ្នកមាន ៖ អ្នកមាន​ជា​ច្រើន គឺជា​អ្នក​វិនិ​យោគ ។ ពួក​គេ​ពេញចិត្ត​ណាស់ ប្រសិនបើ​មាន​នរណា​ម្នាក់​មានគំនិត​ថ្មី ហើយ​អាច​ប្រើ​គំនិត​នោះ​បង្កើន​លុយ​របស់​ពួក​គាត់ ។ ដូចនេះ ប្រសិនបើ​គំនិត​របស់​អ្នក​អស្ចារ្យ​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន មនុស្ស​មិន​ខ្លាច​នឹង​ជះ​លុយ​លើ​គំនិត​នេះ​ទេ ។

២. បង្កើន​វគ្គ​បង្រៀន​អន​ឡាញ ៖ ប្រសិនបើ​អ្នកចេះ​ជំនាញ​អ្វីមួយ អ្នក​អាច​យក​ជំនាញ​នោះ​មក​បង្រៀន​មនុស្ស​ផ្សេង​ទៀត ដែល​គេ​មិន​ទាន់​ចេះ តាម​រយៈ​អីុន​ធើ​រ​ណេ​ត​បាន​។ វា​អាច​ជា​វី​ឌី​អូ​បង្រៀន ឬ​គ្រាន់តែ​ជា​អត្ថបទ ។ ប្រសិនបើ​មាន​មនុស្ស​ច្រើន​ចាប់អារម្មណ៍ អ្នក​អាច​ទាមទារ​ឱ្យ​ពួក​គេ​បង់ប្រាក់​ជា​មុន​តាម​អុ​ី​ន​ធើ​រ​ណេ​ត ដើម្បី​អាច​ចូល​អាន ឬ​មើល​កិច្ច​បង្រៀន​របស់​អ្នក​បាន ។

៣. អ្នក​ទទួល​រៀបចំ​កម្មវិធី ឬ​ដំណើរ​កម្សាន្ដ ៖ តើនរ​ណាខ្លះ​ជា​អ្នក​សម្បូរ​កម្មវិធី​ប្រជុំ ឬ ចូល​ចិត្ត​ធ្វើ​ដំណើរ​​កម្សាន្ដ? ពិត​ណាស់​! ពួក​គេ​គឺ​មិនមែន​ជា​អ្នកក្រ​នោះ​ទេ ! ពួក​គេ​មិនសូវ​ជា​មាន​ពេល​មក​គិត​ល្អិត​ល្អន់​ក្នុង​ការ​រៀបចំ​កម្មវិធី​នីមួយ​ៗ​ឡើយ ព្រោះ​គេ​ត្រូវ​គិត​រឿង​សំខាន់​ៗ​ជាង​នេះ ។ ដោយសារ​តែ​អីចឹង​ហើយ អ្នក​អាច​សរសេរ​ជា​គម្រោង​កម្មវិធី ឬ ដំណើរ​កម្សាន្ដ​ឱ្យ​ពួក​គេ និង​ទទួល​ជា​ថ្លៃ​សេវា​ខ្លះ​ៗ គ្រាន់​ជា​ចំនូល ។

៤. សរសេរ​សៀវភៅ ៖ ពេល​អ្នក​សរសេរ​សៀវភៅ​ចប់​មួយ​ក្បាល សៀវភៅ​មួយ​ក្បាល​នោះ​នឹង​ក្លាយទៅ​ជា​សៀវភៅ​រាប់​ពាន​លាន​ក្បាល ទៅ​តាម​តម្រូវការ​របស់​អ្នក​អាន ។ កាលពីមុន អ្នក​ត្រូវ​រក​អ្នក​បោះពុម្ព​ផ្សាយ តែ​ពេល​នេះ​វា​កាន់តែ​មាន​ភាព​ងាយស្រួល ដោយ​គ្រាន់តែ​សរសេរ​រួច បង្ហោះ​ឱ្យ​Amazon​ដើម្បី​ឱ្យ​ពួក​គេ​លក់​ក្នុង​ទម្រង់ E-Book (​សៀវភៅ​អេ​ឡិច​ត្រូ​និក​) ជា​ការ​ស្រេច ។ រាល់​ការ​ចុច​ទិញ​ម្តង​ៗ លុយ​នឹង​ចូល​ក្នុង​ហោប៉ៅ​អ្នក បើ​ទោះបីជា​អ្នក​កំពុង​ដេក​លក់​ក៏​ដោយ ។

៥. លក់​ជំនាញ​ឱ្យ​គេ ៖ ប្រសិនបើ​អ្នកមាន​ជំនាញ​ក្នុង​ខ្លួន (​ឌី​ហ្សា​ញ​វេ​ប​សាយ សរសេរ​អត្ថបទ កែ​សម្រួល​អត្ថបទ​/​វី​ឌី​អូ សរសេរ​ប្រូ​ក្រាម​…) អ្នក​អាច​យក​វា​ទៅ​ប្រើប្រាស់ សម្រាប់​រក​លុយ​ចិញ្ចឹមជីវិត​បាន​។ អ្នក​អាច​ទទួល​គម្រោង​ពី​គេ អាច​ធ្វើ​វា​នៅផ្ទះ ឬ ហាង​កាហ្វេ​ជា​ការ​ស្រេច ។

ក្រៅពី​អាជីវកម្ម​ទាំង​៥​ប្រភេទ​នេះ ក៏​នៅ​មាន​អាជីវកម្ម​ជា​ច្រើន​ទៀត​ដែល​សុទ្ធតែ​អាច​រក​ប្រាក់​បាន ប៉ុន្ដែ​សូម​ចាំ​ថា​ជោគជ័យ​ទាំងអស់ មិនមែន​កើនឡើង​ដោយ​ស្រួល​ៗ​នោះ​ទេ ។ តើ​លោក​អ្នក​គិត​ថា គំនិត​អាជីវកម្ម​អ្វី​ទៀត ដែល​អាច​ចាប់ផ្តើម​ដោយ​មិន​អស់​លុយ​ច្រើន ឬ មិន​ប្រើ​លុយ​សោះតែ​ម្តង0x017d7 សូម​ផ្តល់​ជា​មតិយោបល់ !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ