ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​វៀត​ណាម​នឹង​ជួប​ឧបសគ្គ​ធំ

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ អ្នកតំណាង​វៀតណាម​នៅ​ក្រុមប្រឹក្សា​អាជីវកម្ម​អា​មេ​រិ​ក​-​អាស៊ាន បាន​ឲ្យ​ដឹង​ថា វិស័យ​សម្លៀក​បំពាក់​និង​វាយនភ័ណ្ឌ​របស់​វៀតណាម នឹង​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​វិធាន​ដើម​កំណើត​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង​ស៊ីជម្រៅ និង​ដំណើរការ​ទៅ​មុខ​សម្រាប់​ភាព​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​(CPTPP) ។ នេះ​តាម​ការ​ចេញផ្សាយ​ពី Viet…

ទីក្រុង​ហូ​ជី​មិ​ញ ៖ អ្នកតំណាង​វៀតណាម​នៅ​ក្រុមប្រឹក្សា​អាជីវកម្ម​អា​មេ​រិ​ក​-​អាស៊ាន បាន​ឲ្យ​ដឹង​ថា វិស័យ​សម្លៀក​បំពាក់​និង​វាយនភ័ណ្ឌ​របស់​វៀតណាម នឹង​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​វិធាន​ដើម​កំណើត​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង​ស៊ីជម្រៅ និង​ដំណើរការ​ទៅ​មុខ​សម្រាប់​ភាព​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​(CPTPP) ។ នេះ​តាម​ការ​ចេញផ្សាយ​ពី Viet Nam News កាលពី​ថ្ងៃ​ទី​១៩ មក​រា កន្លង​មក ។

លោក Bui Kim Thuy អ្នកតំណាង​រូប​នេះ​បន្ដ​ថា កិច្ចព្រមព្រៀង CPTPP ដែល​ចាប់​មាន​ប្រសិទ្ធភាព​ក្នុង​ប្រទេស​វៀតណាម​កាលពី​ស​ប្តា​ហ៍​មុន នឹង​ផ្តល់​ឱកាស ក៏​ដូច​ជា​ឧបសគ្គ​ជា​ច្រើន​ដល់​ប្រទេស​វៀត​ណាម​​ដែរ ប៉ុន្តែ​វត្ថុធាតុដើម​សម្រាប់​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​អាច​នឹង​មាន​បញ្ហា​ច្រើន ។

លោក Truong Van Cam អនុ​ប្រ​ធា​សមាគម​ន៍​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​វៀតណាម​បាន​ឲ្យ​ដឹង​ថា ៖« អ្នក​ណា​ក៏​និយាយ​ថា​វិស័យ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដែរ ព្រោះតែ​CPTPP ប៉ុន្តែ​ប្រសិនបើ​មិន​មានការ​គាំទ្រ​គ្រប់គ្រាន់​ទេ​នោះ ឱកាស​អាច​ក្លាយទៅជា​ឧបសគ្គ​វិញ។

គួរ​បញ្ជាក់​ដែរ​ថា វិស័យ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក​ក្នុង​ផ្នែក​ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​ដែល​ស្មើ​៣៦,១​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨ កន្លង​មកនេះ ។ ទោះជា​យ៉ាងនេះ​ក្ដី ប្រទេស​វៀតណាម​ត្រូវ​នាំ​ចូល​៨០%​នៃ​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម ។
លោក Cam បាន​និយាយ​ថា តម្រូវការ​វត្ថុធាតុដើម​ទាំងនេះ​បាន​ក្លាយទៅជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​នេះ ។

បច្ចុប្បន្ន​នេះ វៀតណាម​នាំ​ចូល​កប្បាស​ដល់​ទៅ​៩៩% អំបោះ​៧០% និង​ក្រណាត់​ដល់​ទៅ ៨០%​ពី​បរទេស ។ យោង​ទៅ​តាម​អនុប្រធាន​ខាងលើ​នេះ បញ្ហា​ធំ​ជាងគេ​គឺ​វៀតណាម​នាំ​ចូល​ក្រណាត់​តែ​១០%​ប៉ុណ្ណោះ​ពី​ប្រទេស​ជប៉ុន និង​ប្រទេស​ដទៃ​ដែល​ជា​សមាជិក CPTPP ។ លើស​ពី​នេះ​ទៀត វៀតណាម​មិន​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ក្រណាត់​សម្រាប់​ការ​នាំ​ចេញ​ឡើយ ។

លោក Cam បាន​បន្ថែម​ថា ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី CPTPP សហគ្រាស​វៀតណាម​គួរតែ​យល់​ដឹង​បន្ថែម​ពី​វិស័យ​នេះ ចំណុចខ្លាំង​របស់​វា និង​ទីផ្សារ​ក្នុង CPTPP ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ