ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ឧបត្ថម្ភ​សម្រាប់​ការ​សិក្សា​របស់​កុមារ​មាន​ជីវភាព​ខ្វះខាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​អប់រំ គឺជា​មូលដ្ឋាន​គ្រឹះ​ដែល​ជួយ​កសាង​សង្គម​ជាតិ ហើយ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា «​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​» ដែល​ជា​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ បាន​សហការ​ជាមួយ​អង្គការ Cambodia Outreach…

រាជធានី​ភ្នំពេញ ៖ ការ​អប់រំ គឺជា​មូលដ្ឋាន​គ្រឹះ​ដែល​ជួយ​កសាង​សង្គម​ជាតិ ហើយ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា «​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​» ដែល​ជា​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ បាន​សហការ​ជាមួយ​អង្គការ Cambodia Outreach នៅ​ក្នុង​គម្រោង Children@Risk ដែល​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៣ ដើម្បី​ឧបត្ថម្ភ​សម្រាប់​ការ​សិក្សាអប់រំ​របស់​កុមារ​ដែល​មក​ពី​គ្រួសារ​ក្រខ្សត់​។

យោង​ទៅ​តាម​របាយការណ៍​ស្ទង់​មតិ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ដែល​បាន​បោះផ្សាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ មាន​ប្រជាជន ១១,៨% ប៉ុណ្ណោះ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​អាយុ​២៥​ឆ្នាំ និង​លើស​ពី​នេះ បាន​បញ្ចប់​មធ្យមសិក្សា​បឋម​ភូមិ​។

លោក Wayne Hester នាយក​ប្រតិបត្តិ​អង្គការ Cambodia Outreach បានឱ្យ​ដឹង​ថា មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​នៃ​ការ​បោះបង់​ការ​សិក្សា​ដ៏​ខ្ពស់​នេះ គឺ​បណ្តាល​ពី​បញ្ហា​ហិរញវត្ថុ​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ឪពុក​ម្តាយ​ចង់ឱ្យ​កូន​ៗ​របស់​ពួក​គេ​រក​ការងារ​ធ្វើ​នៅ​ខាងក្រៅ ឬ​ធ្វើស្រែ​ចម្ការ​ដើម្បី​រក​ប្រាក់​ចំណូល​មក​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ស្ថានភាព​នេះ​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ដែល​រារាំង​កុមារ​មិន​ឱ្យ​ទទួល​បានការ​សិក្សាអប់រំ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក Pern Chen នាយក​គ្រប់គ្រង​ណា​ហ្គា​វើ​ល​ដ៍ បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​សហការ​នេះ នឹង​ជួយ​កុមារ​ក្រីក្រ​ឱ្យ​ទទួល​បានការ​អប់រំ​ដូច​កុមារ​ដទៃ​។ យើង​មាន​មោទនភាព​ដែល​បុគ្គលិក​របស់​យើង​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នេះ​បន្ថែម​ទៅ​លើ​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​។ ថវិកា​នេះ នឹង​ជួយ​ធ្វើ​ឱ្យ​កុមារ​ក្រីក្រ​ដែល​គួរ​ឱ្យ​អាណិត​របស់​យើង​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ ហើយ​យើង​សង្ឃឹមថា ពួក​គេ​នឹង​ទទួល​បាន​ចំណេះដឹង ដើម្បី​រក​ការងារ​ធ្វើ និង​ចាក​ឆ្ងាយ​ពី​ភាព​ក្រីក្រ ហើយ​ពួក​គេ​នឹង​ផ្តល់​ផលប្រយោជន៍​បន្ត​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ថែម​ទៀត​ផង​»​។

ថវិកា​ដែល​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ និង​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍ នឹង​ត្រូវ​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១០ ដល់​ថ្នាក់​ទី​១២ សម្រាប់​បង់ថ្លៃ​សិក្សា សម្ភារ​សិក្សា អាហារ ឯកសណ្ឋាន និង​សម្ភារ​ផ្សេង​ៗ​ទៀត​សម្រាប់​រយៈពេល​៣​ឆ្នាំ​។ វឌ្ឍនភាព​នៃ​ការ​សិក្សា​របស់​សិស្ស​កម្សត់​ទាំងនេះ នឹង​ត្រូវ​តាមដាន​យ៉ាង​ទៀងទាត់​។ សិស្ស​ដែល​មាន​សមត្ថភាព នឹង​ទទួល​បានការ​បណ្តុះបណ្តាល និង​ក្លាយជា​បុគ្គលិក​ហាត់​ការ​នៅ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​។

ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស តែងតែ​រៀបចំ​សកម្មភាព​លើកកម្ពស់​ការ​អប់រំ​យ៉ាង​ទៀងទាត់ រួម​មានការ​ចែក​សៀវភៅអាន និង​សម្ភារ​សិក្សា​ដល់​សិស្ស​បឋម​សិក្សា​ជាដើម​។ មិនតែប៉ុណ្ណោះ បុគ្គលិក​សុវត្ថិភាព​អគ្គិភ័យ​របស់​ណា​ហ្គា​វើ​ល​ដ៍ តែងតែ​ផ្តល់​ការ​បណ្តុះបណ្តាល​ស្តី​អំពី​វិធី​បង្ការ​អគ្គិភ័យ​ដល់​សិស្ស និង​ប្រជា​ជន​នៅ​តាម​សហគមន៍ ព្រមទាំង​ឧបត្ថម្ភ​បំពង់​ពន្លត់​អគ្គិភ័យ​យ៉ាង​ទៀងទាត់​ផង​ដែរ​។

ចំណែក​សកម្មភាព​ចុះ​ទៅ​តាម​សហគមន៍ គឺ​ណា​ហ្គា​វើ​ល​ដ៍​បាន​បង្កើត​នូវ​កម្មវិធី​ប្រកួតប្រជែង​សាលារៀន​ស្អាត​នៅ​តាម​អនុ​វិទ្យាល័យ​ចំនួន ៣០ ដើម្បី​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​រក្សា​សាលារៀន​របស់​ពួក​គេ​ឲ្យ​មាន​អនាម័យ​ស្អាត និង​បរិស្ថាន​ល្អ​។ សាលារៀន​ដែល​ស្អាត​ជាងគេ នឹង​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់ ដើម្បី​យក​ទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​សាលារៀន​របស់​ទាំងអស់​គ្នា​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ