ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត​យូរហើយ ម្តងនេះ​មានអី​រត់​បាតជើង​ស​ព្រាត​ម្នាក់​ៗ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ងាត់​យូ​ហើយ​ល្បែងស៊ីសង​ខុសច្បាប់ «​យូគី​» លុះ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​យូគី នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​តេ​ជោ​អភិវឌ្ឍន៍…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ងាត់​យូ​ហើយ​ល្បែងស៊ីសង​ខុសច្បាប់ «​យូគី​» លុះ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​យូគី នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ ខេត្តកំពត​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​៩​នាក់ ហើយ​មាន​ច្រើន​នាក់​បាន​រត់គេច​ខ្លួន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មនុស្ស​៩​នាក់​មាន​ទី​១ – ឈ្មោះ ថោ​ង ប៊ុ​ន​ធិ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ២- ឈ្មោះ គុណ នាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ៣- ឈ្មោះ គឹ​ម ធា​រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ៤- ឈ្មោះ ម៉ែ​ន សា​រៀន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ៥- សួ​ស សុខ​ភី ភេទ​ប្រុស អាយុ​៥១ ឆ្នាំ ៦- ឈ្មោះ កឹ​ម ណ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ៧- ឈ្មោះ ជា គឹ​ម​សេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ៨- ឈ្មោះ កឹ​ម ហេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​៩- ឈ្មោះ ភ​ន ហំ ភេទ​ស្រី អាយុ​៤៥ ឆ្នាំ ពួក​ភាគច្រើន​ជា​មនុស្ស​ចាស់ និង​ជរា​ពិការ​រត់​មិន​រួច ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។

ហើយ​ក៏​មានការ​ចាប់​យក​វត្ថុ​តាង​ក្រដាស (​ហាន់​តោ​) ១​ផ្ទាំង​រូប​សត្វ​ទាំង​១២ ម៉ូតូ​១៣​គ្រឿង ទូរទស្សន៍​១​គ្រឿង ។ មនុស្ស​ទាំង​៩​នាក់​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ