ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​​ទោសត្រូវសង…​ក្រោយ​​សម្លា.ប់​​​អ្នក រាប់អានគ្នាម្នាក់​ ប្លន់​​​ទ្រព្យ​​នោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ​កន្លង​ទៅ លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង…

ខេត្តកណ្តាល ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ​កន្លង​ទៅ លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ឃាតករ​ស្រី​ដៃ​ឆៅ​ ដែល​យក​ខ្សែ​អង្រឹង​រឹត​.ក​សម្លាប់​ប្លន់​ស្ត្រី​អ្នក​រកស៊ី​រាប់​លុយ​យក​ទ្រព្យសម្បត្តិ នៅ​ស្រុក​កណ្តាលស្ទឹង ក្រោម​​បទ​ចោទ​«​ឃាតកម្ម​គិត​ទុកជា​មុន​» យោង​តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ។

ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ចាន់​ថា អាយុ​៣៩ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈុ​ន ទូ អាយុ​៥៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ស្រែអំបិល ស្រុក​បទុម​សាគរខេត្តកោះ​កុង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង ឃុំ​រកា ។ ជន​ត្រូវ​ចោទ ​បាន​រត់គេច​ខ្លួន​ទៅ​ខេត្តកំពង់ធំ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​ប្លន់​សម្លាប់​នៅ​ថ្ងៃ​ទី​១៤ ខែមករា ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ទើបត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​ការ​ស្រាវ​ជ្រាវ​៣​ថ្ងៃ ។

បន្ទាប់​ពី​ឃាត់ខ្លួន ស្ត្រី​ជា​ឃាតករ​រូប​នេះ​សារភាព​ថា ខ្លួន​ជំពាក់​បំណុល​អ្នក​ភូមិ​ជាមួយ​គ្នា​និង​ធនាគារ ធ្វើ​ឱ្យ​ពិបាកចិត្ត​ព្រោះ​គេ​តាម​មក​ទារ​លុយ​ជា​បន្តបន្ទាប់ ទើប​គិត​ថា​តើ​ធ្វើ​យ៉ាងណា​រក​ប្រាក់​យក​មក​ដោះបំណុល​គេ ។ ពេល​នោះ​ខ្លួន​បាន​យក​ខ្សែ​អង្រឹង​ប្រវែង​ប្រមាណ​កន្លះ​ម៉ែត្រ ទុក​ក្នុង​ហោប៉ៅ​ខោ ហើយ​រក​ឱកាស​សម្លាប់​ជន​រង​គ្រោះ​ដែល​ជា​អ្នក​រកស៊ី​រាប់​លុយ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ។ ដោយ​មាន​គម្រោង​រួច​ហើយ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​នៅ​វេលា​ថ្ងៃ​ជិត​ត្រង់ ហើយគោះ​ទ្វារ​ហៅ​ជន​រង​គ្រោះ​ចូល​ទៅ​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុងផ្ទះ​ជាមួយ​ព្រោះ​ជា​អ្នក​ភូមិ​រាប់អាន​គ្នា និង​បាន​និយាយ​គ្នា​ពី​នេះ​ពី​នោះ ។

ស្ត្រី​ឃាតករ​សារភាព​ថា ​ពេល​នោះ​ជន​រង​គ្រោះ​បាន​នាំ​ខ្លួន​ចូល​មើល​កម្រាលពូក​ថ្មី​នៅ​ក្នុង​បន្ទប់ ទើបបាន​ឱកាស​ពេល​ស្ត្រី​រងគ្រោះ​ភ្លេចខ្លួន ក៏​យក​ខ្សែ​អង្រឹង​រឹត​ក និង​ប្រវាយប្រតប់​គ្នា​នៅ​ក្នុង​បន្ទប់ដេក ។ តាម​ការ​សារភាព​ថា ការ​ប្រវាយប្រតប់​គ្នានោះ​ខ្លួន​ស្ទើរតែ​អាច​ជា​អ្នក​រង​គ្រោះ​ទៅ​ហើយដោយសារ​ជន​រង​គ្រោះ​ដណ្ដើម​បាន​ខ្សែ​អង្រឹង​មក​រឹត​ក​ខ្លួន​វិញ តែ​ខ្លួន​ខំប្រឹង​រើបម្រះ​រហូត​រួច​ក៏​ចាប់​រឹត​ក​វិញ និង​ច្របាច់ក​បន្ថែម​រហូត​ដល់​ជន​រង​គ្រោះ​លែង​កម្រើក ទើប​ច្បាស់​ក្នុង​ចិត្ត​ថា​ស្លាប់ ។

ក្រោយ​ពី​សម្លាប់​ស្ត្រី​រង​គ្រោះ​ហើយ ខ្លួន​នៅ​អង្គុយ​សម្ងំ​ក្នុង​បន្ទប់​ទាល់តែ​បាត់​ហត់ ទើប​ដោះ​យក​ខ្សែដៃ​១​ខ្សែ ខ្សែ​ក​១​ខ្សែ ដែល​ជន​រង​គ្រោះ​ពាក់ ហើយ​ដើរមក​ទាញ​ថតទូ​ជ័រ​បើក​ឃើញ​កូន​កាបូប​ដាក់​លុយ​នៅ​ក្រោម​ខោអាវ ដក​យក​តែ​លុយ​ដុល្លារ​ក្រដាស​១០០ ក្រដាស​៥០ និង​ក្រដាស​២០​ខ្លះ ជាមួយ​លុយ​ខ្មែរ ដោយ​​មិន​បាន​រើ​កកាយ​បើក​ទូ​ឈើ និង​បើក​កាបូប​ខ្មៅ​យួរដៃ​របស់​ជន​រង​គ្រោះ​ទេ ។ បន្ទាប់​មក​ក៏​ដើរ​ចេញ​តាម​របង​ខាងត្បូង ចេញ​មក​ផ្លូវ​ហើយ​គេចខ្លួន ។

សមត្ថកិច្ច​មិន​បាន​លម្អិត​ឱ្យ​ដឹង​ថា តើ​ការ វែកមុខ​ឃាតករ​នេះ​ដឹង​ដោយ​វិធី​ណា​នោះ​ទេគ្រាន់តែ​បន្លុយ​ថា ជា​បច្ចេកទេស​ជំនាញ​ស៊ើបអង្កេត ។ ទោះបីជា​បែប​ណា​ក្តី មិន​ខុស​ពី​ការ​សន្និដ្ឋាន​ដំបូង​ៗ​នោះ​ទេ​ថា ការ​ប្លន់​សម្លាប់​ដល់​បន្ទប់​ក្នុងផ្ទះ​ទាល់តែ​មនុស្ស​ស្គាល់គ្នា​ ទើប​អាច​ចេញចូល​ផ្ទះ​ជន​រង​គ្រោះ​បាន ដូច្នេះ​គឺ​ជន​ដៃដល់​អាច​អ្នក​នៅ​ក្នុងភូមិ ​ឬ​ផ្ទះ​ក្បែរ​គ្នា ៕​

អត្ថបទសរសេរ ដោយ