ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ដំណាំ​នេះ​មាន​តម្លៃ​ប្រសើរ តែ​ប្រឈម​គ្មាន​ទឹក​ស្រោច

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជា​កសិករ​ដែល​ដាំ​ដុះ​ដំណាំ​ស្ពៃ​តាម​ដងស្ទឹង​មង្គល​បូ​រី​ឆ្នាំ​នេះ​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន តែ​ប្រឈម​គ្មាន​ទឹក​ស្រោច​ស្រប ។ ប្រជា​កសិករ​ម្នាក់​បាន​ប្រាប់​ថា ប្រជា​កសិករ​ដែល​ដាំ​ដំណាំ​ស្ពៃ​ភាគច្រើន​ដាំ​តាម​ដងស្ទឹង​មង្គល​បូ​រី ចំណុច​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី…

បន្ទាយ​មាន​ជ័យ ៖ ប្រជា​កសិករ​ដែល​ដាំ​ដុះ​ដំណាំ​ស្ពៃ​តាម​ដងស្ទឹង​មង្គល​បូ​រី​ឆ្នាំ​នេះ​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន តែ​ប្រឈម​គ្មាន​ទឹក​ស្រោច​ស្រប ។

ប្រជា​កសិករ​ម្នាក់​បាន​ប្រាប់​ថា ប្រជា​កសិករ​ដែល​ដាំ​ដំណាំ​ស្ពៃ​ភាគច្រើន​ដាំ​តាម​ដងស្ទឹង​មង្គល​បូ​រី ចំណុច​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ក្រោយ​ពេល​បង្កបង្កើន​ផល​ស្រូវ ហើយ​ប្រជា​កសិករ​បាន​នាំ​គ្នា​ដាំ​ស្ពៃ​ជា​មុខ​របប​ថ្មី​មួយទៀត សម្រាប់​គ្រួសារ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ដំណាំ​ស្ពៃ​ដែល​ពេញ​និយម​ដាំ​មាន​ប្រភេទ​ស្ពៃ​ក្រ​ញ៉ា​ញ់ ជិត​១​ខែ​ផ្ទៃដី​១​រ៉ៃ ស្មើ​៤០​ម៉ែត្រ​បួន​ជ្រុង ទទួលផល​ប្រមាណ​៣​តោន ហើយ​ឆ្នាំ​នេះ​ដើមដៃ​១​គីឡូក្រាម​តម្លៃ​២,៧០០​រៀល ពេល​ដាំ​ច្រើន​១​គីឡូក្រាម​តម្លៃ​២,០០០​រៀល ខាត់ណា​ដើម​ដាំ​ជាង​១​ខែ​ឆ្នាំ​នេះ ១​គីឡូក្រាម​តម្លៃ ១,៨០០​រៀល សាឡា​ត់​ដាំ​រយៈពេល​ជិត​១​ខែ​ទទួលផល​១​គីឡូក្រាម​តម្លៃ​១,២០០​រៀល ស្ពៃចង្កឹះ​ដាំ​រយៈពេល​២៨​ថ្ងៃ ទទួលផល​១​គីឡូក្រាម​តម្លៃ​៣,៥០០​រៀល ។

ប្រជា​កសិករ​រូប​នោះ​បាន​បញ្ជាក់​ថា ប្រជា​កសិករ​នៅ​ភូមិ​នាង​កេ​ត ស្រុក​មង្គល​បូ​រី ដាំ​ដំណាំ​ស្ពៃ​សរុប​ប្រមាណ​៣​ទៅ​៤​ហិ​កតា ហើយ​ដាំ​ស្ពៃ​ឆ្នាំ​នេះ​តម្លៃ​ប្រសើ​ជាង​ឆ្នាំ​មុន ដែល​ទទួលផល​ក្នុង​១​រ៉ៃ​ផ្ទៃដី​៤០​ម៉ែត្រ​បួន​ជ្រុង​បាន​ទិនផល​ប្រមាណ​២​ទៅ​៣​តោន​ជា​មធ្យម​ស្ពៃ​ក្រ​ញ៉ា​ញ់​តម្លៃ​ទទួលផល​ដើមដៃ​១​គីឡូក្រាម​លក់​តម្លៃ ២,៧០០​រៀល នៅ​ពេល​ដាំ​ច្រើន​ពេល​នេះ​១​គីឡូក្រាម​តម្លៃ ២,០០០​រៀល​ឈ្មួញ​ទិញ​ដល់​ចំការ ។ ហើយ​ក្នុង​រដូវ​ដាំ​ដំណាំ​ស្ពៃ​ផ្ទៃដី​១​រ៉ៃ​អាច​ទទួល​ទិន្នផល​លក់​សល់​ពី​ការ​ភ្ជួរ រាស់ ដាំ ស្រ​ច​ទឹក ដាក់​ជី ថ្នាំ សល់​ថវិការ​ប្រមាណ​ជាង​១​ទៅ​២​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ