ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អចលនទ្រព្យ អា​ម៉ូ​រី ៧ មក​រា ប្រកាស​បើក​លក់​ជា​ផ្លូវការ​នៅ​តំបន់​កំពុង​មាន​សក្ដានុពល​ខ្ពស់​ ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គម្រោង​លំនៅ​ឋាន​ និង​ដី​ឡូត៍ អា​ម៉ូ​រី ៧​មក​រា ក្រោម​ការ​វិនិយោគ​របស់​​​វិនិ​យោគិន​ខ្មែរ ក្នុង​​ទំហំ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ជំ​ហ៊ាន​ដំបូង បាន​ប្រកាស​លក់​ជា​ផ្លូវការ កា​ល​ពី​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ​ ៖ គម្រោង​លំនៅ​ឋាន​ និង​ដី​ឡូត៍ អា​ម៉ូ​រី ៧​មក​រា ក្រោម​ការ​វិនិយោគ​របស់​​​វិនិ​យោគិន​ខ្មែរ ក្នុង​​ទំហំ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ជំ​ហ៊ាន​ដំបូង បាន​ប្រកាស​លក់​ជា​ផ្លូវការ កា​ល​ពី​ថ្ងៃ​ទី​១៩ មក​រា ២០១៩ នៅ​លើ​តំបន់​ដែល​ពោរពេញ​ដោយ​សក្ដានុពល អភិវឌ្ឍន៍​ទាំង​បច្ចុប្បន្ន និង​អនាគត ។ គម្រោង​នេះ បាន​ប្រកាស​លក់​ជាមួយនឹង​ការ​ផ្ដល់​ជូន​ពិសេស​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ ។​

​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​លក់​គម្រោង​នេះ នៅ​ភោជនីយដ្ឋាន នាគ​ក្រហម ​កាលពី​ថ្ងៃ​ទី​១៩ មក​រា ២០១៩ លោក សួន វី​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ អា​ម៉ូ​រី បាន​មាន​ប្រសាសន៍​អោយ​​ដឹង​ថា នៅ​ពេល​ដែល​ប្រទេស​ជាតិ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រជាជន​របស់​យើង​ក៏​នឹង​ទទួល​បាន​នូវ​​កំណើនសេដ្ឋកិច្ច​ក្នុង​គ្រួសារ ដែល​បាន​ជម្រុញ​ឲ្យ​មាន​កំណើន​អ្នកមាន​ជីវភាព​ធូរធារ​កើនឡើង។ ដោយ​ហេតុ​នេះ ក្រុមហ៊ុន អា​ម៉ូ​រី បាន​ឈាន​ជើង​របស់​ខ្លួន​ដើរតួ​យ៉ាង​សំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​វិនិយោគ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ខ្នាត​តូច និង​មធ្យម ។

លោក​សួន វី​រៈ​តារា មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ « សម្រាប់​គម្រោង​លំនៅ​ឋាន និង​ដី​ឡូតិ៍ ដែល​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ដែល​ជា​តំបន់​មាន​សក្ដានុពល​ខ្ពស់ ទាំង​បច្ចុប្បន្ន និង​អនាគត ជាក់ស្ដែង​នៅ​ជុំវិញ​គម្រោង​នោះ មាន​ដូច​ជា សួនសត្វ សា​ហ្វា​រី វិមាន​ឈ្នះ​ៗ និង ពហុ​កីឡ​ដ្ឋាន​​មរតក​តេ​ជោ​ជាដើម ហើយ​វា​ជា​តំបន់​ប្រសព្វ​រវាង​តំបន់​ពាណិជ្ជកម្ម និង​លំនៅ​ឋាន » ។

លោក​បន្ត​ថា នៅ​ក្នុង​គម្រោង​ថ្មី​នេះ អតិថិជន​នឹង​ទទួល​បាន​នូវ​ការ​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ និង​មានការ​ថែម​ជូន​​ពិសេស​មិន​ធ្លាប់​មាន​ជា​ច្រើន​ដូច​ជា ទិញ​ផ្ទះ​មួយ​ល្វែង ថែម​ជូន​ដី​មួយ​ឡូ​តិ៍ ទិញ​ដី​មួយ​ឡូ​តិ៍ ថែម​ជូន​មួយ​​ឡូ​តិ៍​បន្ថែម​ទៀត ហើយ​វា​កម្រ​មាន​ក្រុមហ៊ុន​ណា​អាច​ធ្វើ​បាន​បែប​នេះ​ណាស់ ។

សម្រាប់​គម្រោង​នេះ​ដែរ គឺ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ទិញ​សម្រាប់​វិនិយោគ ក៏​ដូច​ជា​អ្នក​ដែល​ចង់​ទិញ​សម្រាប់​រស់​នៅ​ពេល​អនាគត​ផង​ដែរ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​ក៏​ផ្តល់​ជូន​នូវ​ជម្រើស​សម​ស្រប​ជា​មួយនឹង​តម្លៃ​ដ៏​សមរម្យ​ដល់​អតិថិជន ដោយ​ផ្តល់​នូវ​ការ​បង់ប្រាក់​ដោយ​គ្មាន​ការ​ប្រាក់​រហូត​ដល់​រយៈ​ពេល​៣​ឆ្នាំ​។ ឆ្លងកាត់​ការ​បើក​លក់​សាកល្បង​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ​ ក្រុមហ៊ុន​បាន​លក់​អស់​ប្រមាណ​៥០%​លើស​ពី​ការ​រំពឹង​ទុក​។ អតិថិ​ជន​របស់​អា​ម៉ូ​រី​បាន​បង្ហាញ​ពី​ការ​សប្បាយចិត្ត​ដោយ​ទទួល​បាន​នូវ​តម្លៃ​ពិសេស ។​

​លោក​បន្ថែម​ថា សម្រាប់​គម្រោង​លំនៅ​ឋាន នឹង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ ហើយ​នៅ​ពេល​​នោះ​ដែរ សម្រាប់​អតិថិជន​ដែល​បាន​ទិញ​គម្រោង​លំនៅ​ឋាន នឹង​ទទួល​បាន​សោអាច​ចូល​ស្នាក់​នៅ​បាន​​ផង​ដែរ ។ បន្ទាប់​ពី​គម្រោង​នេះ ក្រុមហ៊ុន​ក៏​នឹង​មិន​បញ្ចប់​ការ​អភិវឌ្ឍន៍​នៅ​ត្រឹមហ្នឹង​ដែរ គឺ​ក្រុមហ៊ុន​នឹង​ស្វែងរក​ការ​អភិវឌ្ឍន៍​គម្រោង​បន្តបន្ទាប់​ទៀត ដើម្បី​ផ្ដល់​ជូន​ពលរដ្ឋ ក៏​ដូច​ជា​វិនិយោគិន នានា​។​

​នៅ​ថ្ងៃ​ទី​១៩ ​មក​រា​នោះ​ដែរ គម្រោង​បាន​លក់​ជា​តំណាក់កាល ដែល​តំណាក់​ទី​១ ​របស់​គម្រោង​នឹង​ផ្តល់​ជូន​​ចំនួន​៤​ជម្រើស​ដូច​ជា​៖ ជម្រើស​ទី​១ ដី​ទំហំ​៥​ម​X២០​ម ជម្រើស​ទី​២ ដី​ទំហំ​១០​ម​X២០​ម ជម្រើស​ទី​៣ ដី​ទំហំ​២០​ម​X៣០​ម និង​ជម្រើស​ទី​៤ ផ្ទះ​វីឡា​កូនកាត់​ទំហំ​៥​ម​X១២​ម ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អា​ម៉ូ​រី​ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ទាំងស្រុង​ទៅ​លើ​វិស័យ​អចលនទ្រព្យ ដែល​រួម​​មានការ​លក់ និង​ជួល​អចលនទ្រព្យ​សម្រាប់​លំនៅ​ដ្ឋា​ន និង​ពាណិជ្ជកម្ម ការ​លក់​គម្រោង​វិនិយោគ ការ​វាយ​តម្លៃ​អចលនទ្រព្យ ការ​ស្រាវជ្រាវ​លើ​វិស័យ​អចលនទ្រព្យ និង​ការពិគ្រោះ​យោបល់​លើ​វិស័យ​នេះ​ជា​ដើម ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ