ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណង់​សត្វលោក​សូ​ម្បី​មាន​ភ្នំ​មាស​ពីរ​ក៏​នៅ​តែ​មិន​គ្រប់

5 ឆ្នាំ មុន

ចំណង់​របស់​មនុស្ស​មិន​ងាយ​ពេញ ឬ​ឆ្អែតឆ្អន់​នោះ​ឡើយ សូ​ម្បី​មាន​ភ្នំ​មាស​ពីរ ក៏​មិន​អាច​ធ្វើ​មនុស្ស​ម្នាក់ ដែល​មិន​មានធម៌​សន្ដោស​នោះ​ឯង ឲ្យ​ឆ្អែត​គ្រប់គ្រាន់​បាន​ឡើយ ។ ដូច​ព្រះ​ភគវា​ទ្រង់​ត្រាស់​ថា កាលបើ​យើង​កើតមក​មិនមែន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ក៏​ដោយ តែបើ​យើង​ចេះ​ពេញចិត្ត​នឹង​ទ្រព្យធន​ដែល​យើង​មាន…

ចំណង់​របស់​មនុស្ស​មិន​ងាយ​ពេញ ឬ​ឆ្អែតឆ្អន់​នោះ​ឡើយ សូ​ម្បី​មាន​ភ្នំ​មាស​ពីរ ក៏​មិន​អាច​ធ្វើ​មនុស្ស​ម្នាក់ ដែល​មិន​មានធម៌​សន្ដោស​នោះ​ឯង ឲ្យ​ឆ្អែត​គ្រប់គ្រាន់​បាន​ឡើយ ។

ដូច​ព្រះ​ភគវា​ទ្រង់​ត្រាស់​ថា កាលបើ​យើង​កើតមក​មិនមែន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ក៏​ដោយ តែបើ​យើង​ចេះ​ពេញចិត្ត​នឹង​ទ្រព្យធន​ដែល​យើង​មាន មិន​មានចិត្ត​លោភលន់ ឬ​ច្រណែនឈ្នានីស​អ្នក​ណា​ទេ នេះ​ជា​គុណធម៌​គឺ​សេចក្ដី​សន្ដោស​មួយ​ដ៏​ប្រសើរ ដែល​បុគ្គល​ចេះ​លើកទឹកចិត្ត​ខ្លួន​ចំពោះ​សម្បត្តិទ្រព្យ​ដែល​ខ្លួន​មាន​នោះ ឲ្យ​ជា​របស់ទ្រព្យ​គ្រប់គ្រាន់​ទៅ​បាន នេះ​ពិតជា​អស្ចារ្យ​មែនហើយ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា បុគ្គល​មាន​ក្តី​សន្ដោស​ចំពោះ​របស់​ដែល​មាន សេចក្តី​ក្សេមក្សាន្ត​ចំពោះ​របស់​ដែល​មាន ចាត់​ថា​ជា​បុគ្គល​ក្សេម​ចាក​ទុក្ខ​ទាំងពួង ។