មណ្ឌលគិរី ៖ ដំណាំដំឡូងបារាំងជាដំណាំមួយប្រភេទដែលមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីសហការជាមួយមហាវិទ្យាល័យកសិកម្មចំការដួងបានធ្វើការពិសោធន៍ដាំដុះ រយៈពេល៣ឆ្នាំ នៅក្រុងសែនមនោរម្យ ។
ជាក់ស្តែងនិស្សិតនៃមហាវិទ្យាល័យកសិកម្មចំការដួងចំនួន៤៥នាក់ ដឹកនាំដោយឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃវិទ្យាល័យភូមិន្ទកសិកម្ម និងលោកសាស្ត្រាចារ្យជាង ហុង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មរបស់សាកលវិទ្យាល័យចំការដួង និងមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានអញ្ជើញចុះប្រមូលផលដំណាំដំឡូងបារាំង ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ។
តាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ជាង ហុង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម បានឱ្យដឹងថា គោលបំណងដែលដឹកនាំនិស្សិតនៃមហាវិទ្យាល័យកសិកម្មចំការដួងចុះមកជួយប្រមូលផលដំឡូងបារាំង គឺដើម្បីបង្ហាញដល់និស្សិតឃើញថា ដំឡូងបារាំងអាចដាំដុះបាននៅប្រទេសកម្ពុជា ឬឯទិន្នផលខ្ពស់បង្គួរ និងបង្ហាញនូវតម្លៃ និងទុនដាក់ចូលក្នុងការដាំដុះដំណាំដំឡូងបារាំង ដើម្បីឱ្យដឹងថា ការដាំដំឡូងបារាំងបានទិន្នផលយ៉ាងណា បើប្រៀបនឹងដំណាំដទៃ ។
លោកសាស្ត្រាចារ្យបន្ថែមថា ក្នុងឆ្នាំនេះបានប្រមូលផលដំឡូងបារាំងមានចំនួន០៦ពូជដែលបានរើសពីឆ្នាំកន្លងមក ហើយឆ្នាំនេះជាការពិសោធន៍លើកទី៣ដែលបានទទួលទិន្នផលគួរសម រីឯទិន្នផលនេះ ខ្ពស់ក៏ពិតមែន តែមិនអាចប្រៀបនឹងបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសអ៊ឺរ៉ុប ហើយសម្រាប់កម្ពុជាការដាំដំឡូងបារាំងក្នុង១ហិកតាបានទិន្នផល១៧-២០តោននឹងលក់បានក្នុង១គីឡូក្រាមចំនួន៤,០០០រៀលចុះបើក្នុង១ហិកតាបានទិន្នផល១៧តោនយ៉ាងតិចក៏បានជាង១ម៉ឺនដុល្លារដែរ ។ លោក សាស្ត្រាចារ្យសន្និដ្ឋានថា ការដាំដំឡូងបារាំងនៅខេត្តមណ្ឌលគិរីពិតជាអាចដាំបាន នេះជាការពិសោធន៍ឆ្នាំទី៣ ថែមទាំងមានបច្ចេកទេសគ្រប់គ្រាន់មានពូជ ដែលសមស្របនឹងអាកាសធាតុនៅតំបន់នេះ ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និនេសាទខេត្តមណ្ឌលគិរីលោក សុង ឃាង បានបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយដែលមន្ទីរកសិកម្មសហការជាមួយមហាវិទ្យាល័យកសិកម្មចំការដួងធ្វើការសិក្សាអំពីដំណាំដំឡូងបារាំងនៅក្នុងខេត្តមណ្ឌលគិរី ។ លោកបន្តថា លើកទី៣នេះលទ្ធផលការដាំដុះដំឡូងបារាំងមានភាពល្អប្រសើរ ហើយអាចកំណត់បានពូជដែលត្រូវដាំ និងសមស្របតាមអាកាសធាតុ ។ លោក សុង ឃាង សង្ឃឹមថា ឆ្នាំក្រោយការដាំដំឡូងបារាំងនេះ និងសាយភាយដល់កសិករដែលមានចំណាប់អារម្មណ៍ និងតម្លៃក៏ល្អដែរ ជាពិសេសនឹងធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេសពូជ ជូនដល់កសិករផងដែរ ។
ដូច្នេះ ឯកឧត្តម បានណែនាំដល់មន្ទីរកសិកម្ម និងមហាវិទ្យាល័យកសិកម្មចំការដួងត្រូវសហការគ្នា ជួយដល់កសិករដែលមានចំណាប់អារម្មណ៍ដាំដំឡូងបារាំងនេះ ៕
រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ អភិវឌ្ឍខ្លួនដើរឲ្យទាន់ការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាឌីជីថល...
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយនាងអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (...
ខេត្តបាត់ដំបង ៖ ប្ដីដ៏ឡប់សតិម្នាក់បានរឹតកប្រពន្ធរួចលេបថ្នាំតាមក្រោយ បណ្តាលឱ្យបាត់បង់ជីវិតកើតឡើងកាល៧និង៣០នាទីយប់ថ្ងៃទី០៦ ធ្នូ នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ...
ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យមួយបានលេបត្របាក់រោងចក្រផលិតកញ្ចប់បារីយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹង...
រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយលុយបាតថៃ និងបងប្អូនខ្មែរដែលរស់នៅប្រទេសថៃសប្តាហ៍នេះយើងនាំគ្នាមកដឹងពីហាងឆេងលុយបាតថៃ ធៀបជាមួយលុយរៀលខ្មែរ ថាតើមាន...
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់សំយ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរថយន្តពន្លត់អគ្គីភ័យ របស់...
ខេត្តកណ្តាល ៖ សោកនាដកម្មលើដងផ្លូវមួយ បានកើតឡើងទាំងកណ្តាលយប់ ដែលហេតុការណ៍នេះ ភាគីបង្ក គឺខាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន វ៉ាង រ៉ិច បើកបុកម៉ូតូមួយគ្រឿង បណ្តាល...
រាជធានីភ្នំពេញ៖ ខណៈដែលកម្ពុជាកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិបន្ថែមទៀតសម្រាប់ការនាំចេញស្រូវអង្ករនោះ ថ្មីនេះប្រតិភូមកពីប្រទេសស៊ីរ៉ាលីអូនបានបង្ហាញ...
រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងបណ្ដាប្រទេសសហភាពអឺរ៉ុប អាស៊ី រួមមានប្រទេសធំៗចំនួន៥ មានដូចជា ប្រទេស រុស្ស៊ី អាមេនៀ កាហ្សាក់ស្ថានកៀស៊ីស៊ី...
រាជធានីភ្នំពេញ៖ បើទោះបីជាផ្លែស្វាយកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ពិតមែន តែចំនួននៃការនាំចេញគឺមានចំនួនតិចតួចនៅឡើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...