ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (​កូន​ស្រលាញ់​អ្នក​ម៉ែ) បទចំណារចាំចង ដោយ វ៉ា ប៊ុណ្ណនី

14 ឆ្នាំ មុន

១-​ខ្ញុំ​ស្រលាញ់​ម៉ែ​ ​ ​ធ្លាប់​ថ្នាក់ថ្នម​ថែ​ ​ ​កូន​ពន្លក​ស្នេហ៍
ស្រមោច​វារ​ក្បែរ​ ​ ​ក្ដិចខ្ញាំ​ភ្នែក​ថ្លែ​ ​ ​រក្សា​ពូជ​ខ្សែ
​ ​ ​អោយ​រៀន​ពូកែ​។

១-​ខ្ញុំ​ស្រលាញ់​ម៉ែ​    ​    ​ធ្លាប់​ថ្នាក់ថ្នម​ថែ​    ​    ​កូន​ពន្លក​ស្នេហ៍
ស្រមោច​វារ​ក្បែរ​    ​    ​ក្ដិចខ្ញាំ​ភ្នែក​ថ្លែ​    ​    ​រក្សា​ពូជ​ខ្សែ
    ​    ​                 ​អោយ​រៀន​ពូកែ​។
២-​កណ្ដៀត​ឡើង​ផ្លែ​    ​អោយ​ស្ដាប់​រៃ​រ៉ែ​    ​    ​មិន​អោយ​យំ​ឡែ
បី​មើល​ដួងខែ​    ​    ​កង្កែប​ស្រែក​វ៉ែ​    ​    ​រូង​កែង​ភ្លឺស្រែ
    ​    ​               ​ប្រសប់​ណាស់​ម៉ែ​។
៣-​ប្ដឹង​អស់​ចិក​ចែ​    ​    ​ចិត្ដ​កូន​ឥត​ល្ហែ​    ​    ​រាប់​ឆ្នាំ​ដុះ​ស្លែ
សច្ចា​ស្បថស្បែ​    ​     ​សកវាទ៍​ចុះ​ផែ​    ​    ​ចាំ​ពាក្យ​ផ្ដាំ​ផ្ដែ
                ​    ​    ​ជួយ​ដល់​ជាតិខ្មែរ​។
៤-​កូន​បំ​ផ្លាស់​ប្រែ​    ​    ​មិន​ដើរ​ប៉ោឡែ​    ​    ​ទំនេរ​ដើរ​ឆែ
បើកបរ​អា​យ៉ែ​    ​    ​ហ៊ឺហា​ផឹក​តែ​    ​    ​ចាំ​ពាក្យ​ថា​ណែ
             ​    ​    ​ហើយ​មិន​តា​ប៉ែ​។
៥-​មិនមែន​អង់​អែ​    ​    ​នឹក​ចំការ​ស្រែ​    ​    ​ត្រកួន​ស្រងែ
កញ្ឆែត​ផង​ដែរ​    ​    ​ធ្លាប់​លឺ​ក​ញ្ច្រែ​    ​    ​ព្រោះ​ជាប់សាច់​សែ
              ​    ​    ​បំណង​បង្វែរ​។
៦-​កូន​មិន​សំរែ​    ​    ​តាំងចិត្ដ​ហូរហែ​    ​    ​មិន​ភ្លេច​សង្កែ
ជនជាតិ​រដែរ​    ​    ​កំហុស​កំណែ​    ​    ​កំណាព្យ​ត្អូញត្អែរ
    ​    ​             ​ប្រាប់​ញោម​ថា​បែរ​។

ពាក្យ​បណ្ដៅ
ឯកអង្គ​ទ្រង់​នាម​ជាតា​រា  មិន​ដែល​យាត្រា​ស្មោះស្ម័គ្រ​ចាំទី

ដោយ វ៉ា ប៊ុ​ណ្ណ​នី អតីត​គ្រូបង្រៀន​វិទ្យាល័យ​ពាម​រក៍​(​ព្រៃវែង​)
A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca