ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​នាំ​យក​អំណោយ​ចែក​ជូន ពលរដ្ឋ​ក្រីក្រ​៦០​គ្រួសារ មក​ពី​សង្កាត់​ចំនួន​៣ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​អនុ​សាខា​កា​ក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ បាន​បន្ត​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិតិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន​ រ៉ា​នី…

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​អនុ​សាខា​កា​ក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ បាន​បន្ត​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិតិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន​ រ៉ា​នី ហ៊ុន​សែន ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ចំនួន​៦០​គ្រួសារ មក​ពី​សង្កាត់​ចំនួន​៣ ក្នុង​មូលដ្ឋាន​ខណ្ឌ មាន​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ។

លោក​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ​តែងតែមាន​ក្តី​មេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តី​សង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ដែល​ជួប​ការ​លំបាក​ពោល​គឺ​”​កន្លែង​ណា​មានទុក្ខ​លំបាក កន្លែង​នោះ​មាន​កាកបាទក្រហមកម្ពុជា​”​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ​បាន​ថ្លែង​ថា កាកបាទក្រហមកម្ពុជា​តែងតែ​ប្រារព្ធ​ពិធី ៨-​ឧសភា រៀង​រាល់​ឆ្នាំ​និង​នៅ​អាណត្តិ​ទី​៦​នេះ អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​នឹង​បន្ត​បេសកកម្ម​ការងារ​មនុស្សធម៌​របស់​សម្ដេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន និង​អំណោយ​របស់​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

លោក​អភិបាលរង​បាន​ថ្លែង​បន្ត​ទៀត​ថា យើង​មាន​អ្វី​ៗ​សព្វ​ថ្ងៃនេះ​គឺ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​ពិសេស ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ មាន​សុខ​សន្តិភាព មាន​ស្ថេ​រ​ភាព​នយោបាយ​ល្អ និង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ឥត​ឈប់​ឈរ​។

ជាមួយ​គ្នា​នោះ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​និង​ជា​ប្រធាន​គណៈកម្មការ​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មាន​ជន​ជ័យ​ទាំងអស់​ឱ្យ​បន្ត​ជឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់ អាជ្ញាធរ​ខណ្ឌ រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន និង​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ ពេញលេញ​និង​ទទួល​បាន​នូវ​សុខ​សន្តិភាព​បន្ត​ជា​និរន្តរ៍​។

គួរ​បញ្ជាក់​ថា លោក​ប្រធាន​អនុ​សាខា​បក្ស​បាន​នាំ​យក​អំណោយ​មនុស្សធម៌​អនុ​សាខា​ផ្តល​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដោយ​រួម​មាន​៖ អង្ករ​១​បាវ មី ទឹកបរិសុទ្ធ តែ ទឹកត្រី ទឹកស៊ីអ៊ីវ នឹង​សំភារៈ​ផ្ទះបាយ​បាយ មួយ​ចំនួន​រួម​ទាំង​ថវិកា​ចំនួន ២​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ