ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ស្រឺ​ត​ៗ ប្រជា​កសិករ​ត្រដរខ្យល់​គ្រប់​គ្នា

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ ប្រជា​កសិករ​មាន​ក្តី​កង្វល់​ដោយ​មក​ដល់​ចុង​ខែមករា ឆ្នាំ​២០១៩ ​នេះ​ស្រូវ​ចម្រុះ​គ្រប់​ប្រភេទត្រូវ​ប្រឈម​ទៅ​នឹង​ការ​ធ្លាក់​តម្លៃ​ ខណៈ​ដែល​ទីផ្សារ​ស្រូវ​អង្ករ​វៀតណាម​ដែល​ឈ្មួញ​នៅ​តាម​បណ្តារ​ព្រំដែន​ទិញ​ស្រូវ​មាន​កំណត់​នោះ​ ។ ​ហើយ​ប្រជាក​សិករ​ និង​អាជីវ​ករ​ដែល​ដើរ​ប្រមូល​ទិញ​ស្រូវ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រៃ​វ​ល្ល័​រ​ ឃុំ​ថ្មី​…

ខេត្តស្វាយរៀង​ ៖​ ប្រជា​កសិករ​មាន​ក្តី​កង្វល់​ដោយ​មក​ដល់​ចុង​ខែមករា ឆ្នាំ​២០១៩ ​នេះ​ស្រូវ​ចម្រុះ​គ្រប់​ប្រភេទត្រូវ​ប្រឈម​ទៅ​នឹង​ការ​ធ្លាក់​តម្លៃ​ ខណៈ​ដែល​ទីផ្សារ​ស្រូវ​អង្ករ​វៀតណាម​ដែល​ឈ្មួញ​នៅ​តាម​បណ្តារ​ព្រំដែន​ទិញ​ស្រូវ​មាន​កំណត់​នោះ​ ។

​ហើយ​ប្រជាក​សិករ​ និង​អាជីវ​ករ​ដែល​ដើរ​ប្រមូល​ទិញ​ស្រូវ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រៃ​វ​ល្ល័​រ​ ឃុំ​ថ្មី​ ស្រុក​កំពង់​រោ​ទ៌​ បាន​ត្អូញត្អែ​ថា ចាប់ពី​ដើម​ខែមករា ឆ្នាំ​២០១៩​ មក​តម្លៃ​ស្រូវ​ចម្រុះ​បាន​ធ្លាក់​តម្លៃ​ស្រឺ​ត​ៗ​តែ​ម្ល​ង​ធ្វើ​ឲ្យ​មុខរបរ​ប្រមូល​ទិញ​ស្រូវ​លក់​ចេញ​របស់​ពួក​គាត់​បាន​ខាតបង់​ ដូច្នេះ​ត្រូវ​បង្ខំចិត្ត​ទិញ​ពី​ប្រជា​កសិករ​ក្នុង​តម្លៃ​ទាប​ដែរ​ដោយ​ខ្មែរ​យើង​គ្មាន​ទីផ្សារ ​សង្ឃឹម​ទៅ​លើតែ​ទីផ្សារ​​ឈ្មួញ​វៀតណាម​ជា​អ្នក​កំណត់​តម្លៃ​ ។ ​

ទាក់ទិន​ករណី​ស្រូវ​ចម្រុះ​ចុះ​តម្លៃ​នេះ​ដែរ​លោក ​ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ​ប្រ​មាញ់ ​និង​នេសាទ​ខេត្តស្វាយរៀង​ នៅ​ថ្ងៃ​ទី​១៩ ខែមករា​ ឆ្នាំ​២០១៩ ​នេះ​បាន​ប្រាប់​ថា​ ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​​នេះ​ស្រូវ​ចម្រុះ​នៅ​ក្នុង​ខេត្ត​ និង​ស្រូវ​នាំ​ចូល​មក​ពី​ខេត្ត​ដទៃៗ​ឆ្លងកាត់​ខេត្តស្វាយរៀង​យក​មក​លក់​នៅ​ទីផ្សារ​វៀតណាម​តាម​បណ្តោយ​ព្រំដែន​ត្រូវ​ប្រឈម​នឹង​តម្លៃ​បន្តិច​ ខណៈ​ដែល​ឈ្មួញ​វៀតណាម​ទិញ​មាន​កំណត់​ ។

​លោក​ ថា​ច់ រត​នា ​បន្ត​ថា ស្រូវ​ចម្រុះ ​និង​ស្រូវ​សើម កាលពី​រដូវ​ចម្រូត​ដើមរដូវ​ក្នុង​ខែវិច្ឆិកា ​និង​ខែធ្នូ​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ នៅ​ទីផ្សារ​វៀតណាមតម្លៃ​ស្រូវ​ហក់​ឡើង​ពីតម្លៃ​៨៨០​ទៅ​៩០០​រៀល​ក្នុង​១​គីឡូក្រាម ​តែ​មក​ដល់​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៩ ​នេះ​ស្រូវ​ចម្រុះ​នៅ​ទីផ្សារ​ព្រំដែន​វៀតណាម​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ នៅ​សល់​ត្រឹម​១​គីឡូ​តម្លៃជាង​៧០០​រៀល​តែ​ប៉ុណ្ណោះ ​។​

ហើយ​បើ​យើង​ផ្អាក​លក់​ និង​ទាមទារ​តម្លើង​តម្លៃ​ឲ្យ​បាន​ខ្ពស់​ជាង​នេះ​បន្តិច ​ស្រូវ​នឹង​អាច​ធ្លាក់​ថ្លៃ​ទៀត​​ដោយ​ស្រូវ​ខូចគុណភាព​ ពីព្រោះ​ការ​នាំ​ស្រូវ​យក​មក​លក់​នេះ​ជា​ស្រូវ​សើម​ហើយ​ប្រើ​ពេល​យូ​រមិន​បាន​ចូល​ឡ​ស​ម្ងួ​ត​ដើម្បី​ទុក​ឲ្យ​បាន​យូរ​ទេ​ដូ​ច្នេះ​ត្រូវ​តែ​បង្ខំចិត្តលក់​ ។

​បើ​តាម​លោក ប៉ែន ​សំណាង ​ហៅ​​ពុ​យ ​រស់នៅ​ភូមិ​កោះ​ត្រាច​ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទ៌​ បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​លោក​ដឹកស្រូវ​ទៅ​លក់​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល័​រថា ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ស្រូវ​ចុះថោក​ខ្លាំង​ណាស់​ ខណៈ​ដែល​ឆ្នាំ​មុន​រយៈ​ពេល​ដូច​គ្នា​ស្រូវ​មាន​តម្លៃ​ខ្ពស់​លក់​បាន​ចំណេញ​ច្រើន​គួរសម​សំរាប់​អ្នកមាន​សម្ភារកសិកម្ម​ប្រើប្រាស់​ និង​ដី​ធ្វើស្រែ ​។

​ហើយ​ពេល​នេះ​បើ​អ្នក​គ្មាន​មធ្យោបាយ​ធ្វើស្រែ​ ហើយ​ជួល​ដី​គេ​គឺ​ត្រូវ​ខាតដើម​គ្មាន​បាន​ចំណេញ​និង​គ្មាន​សល់​ស្រូវ​ទុក​ហូប​ទេ​ហើយ​ត្រូវ​ជំពាក់​ប្រាក់​ធនាគា​ទៀត​ ។

លោក​ ជា​ តំណាង​ឲ្យ​ប្រជា​កសិករ​បាន​អំពាវនាវ​សុំ​អោយ​អាជ្ញាធរ​ជួយ​រក​ទីផ្សារ​ឲ្យ​ប្រជា​កសិករ​ផង ​និង​សំណូមពរ​សុំ​អោយ​ក្រុម​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​ដែល​ដាក់កុង​ត្រូល​យក​លុយ​ថ្លៃ​បាយ ឬ​យក​លុយ​ថ្លៃ​ទឹក​តែពី​ឈ្មួញ​នោះ​ច្រើន​ពេក​ដើម្បី​បើកឱកាស​អោយ​ឈ្មួញ​ចូល​ទិញ​ស្រូវ​អោយ​មាន​តម្លៃ​ឡើង​វិញ​ ។​

ទាក់ទង​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​អោយ​អាជ្ញាធរ​ជួយ​រក​ទីផ្សារ​ស្រូវ​នោះ​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ មាឃ ឆ​វណ្ណ​រុណ បាន​បញ្ជាក់​ថា បញ្ហា​ទីផ្សារ​ស្រូវ​នៅ​ក្នុង​ខេត្ត​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​​ទៅ​លើ​ទីផ្សារ​វៀតណាម ដោយនៅ​ក​ម្ពុជា ​និង​ដោយឡែក​នៅ​ខេត្តស្វាយរៀង​គ្មាន​សមាគម​ឬ​សហគមន៍​ធំ​ៗ​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ប្រជាពលរដ្ឋ​អស់​ទេ មានការ​ទិញ​ដែរ​តែ​យើង​ទិញ​មាន​កំណត់​​ដោយ​គ្មាន​ថវិកា ជា​ពិសេស​គ្មាន​ម្ចាស់​រោង​មា​ស៊ី​ន​កិនស្រូវ​ណា​មក​ឈ​រប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក​ ឬ​កិន​អង្ករ​នាំ​ចេញ​ទេ​ទើប​តម្លៃ​ហាងឆេង​ឡើង​ចុះ​ និង​មិន​អាច​គ្រប់គ្រង​ទីផ្សារ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ