ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​សងជំងឺចិត្ត​ដល់​អ្នក​នៅ​រស់​ពី​ការ​លិច​នាវា

5 ឆ្នាំ មុន

តាម​ការ​ស៊ើ​ប​អង្កេត​ពី​ការ​លិច​នាវា​«Sewol» បាន​បញ្ជាក់​ថា​ដោយសារ​នាវា​ដឹក​លើស​ចំណុះ និង​ការ​គ្មាន​លទ្ធភាព​ក្នុង​ការ​បើកបរ​ទើប​បណ្ដាល​ឲ្យ​លិច ។ កន្លង​មក​មាន​អ្នក​ប្ដឹង​ទារ​សំណង​ជិត​៨០​នាក់ និង​មាន​អ្នក​នៅ​រស់រាន​មានជីវិត​២០​នាក់ ចំណែក​បងប្អូន​ញាតិ​មិត្ត​អ្នក​ដែល​នៅ​រស់​ជា​ច្រើន​នាក់​បាន​ប្ដឹង​ទៅ​រដ្ឋាភិបាល និង​ម្ចាស់​នាវា​ពី​បទ​មានការ​ព្រងើយកន្ដើយ និង​អសមត្ថភាព​ក្នុង​ការ​ជម្លៀស​អ្នកដំណើរ​នៅ​លើ​នាវា ។…

តាម​ការ​ស៊ើ​ប​អង្កេត​ពី​ការ​លិច​នាវា​«Sewol» បាន​បញ្ជាក់​ថា​ដោយសារ​នាវា​ដឹក​លើស​ចំណុះ និង​ការ​គ្មាន​លទ្ធភាព​ក្នុង​ការ​បើកបរ​ទើប​បណ្ដាល​ឲ្យ​លិច ។ កន្លង​មក​មាន​អ្នក​ប្ដឹង​ទារ​សំណង​ជិត​៨០​នាក់ និង​មាន​អ្នក​នៅ​រស់រាន​មានជីវិត​២០​នាក់ ចំណែក​បងប្អូន​ញាតិ​មិត្ត​អ្នក​ដែល​នៅ​រស់​ជា​ច្រើន​នាក់​បាន​ប្ដឹង​ទៅ​រដ្ឋាភិបាល និង​ម្ចាស់​នាវា​ពី​បទ​មានការ​ព្រងើយកន្ដើយ និង​អសមត្ថភាព​ក្នុង​ការ​ជម្លៀស​អ្នកដំណើរ​នៅ​លើ​នាវា ។

កាលពី​ថ្ងៃ​ទី​១៤ មក​រា ២០១៩​តុលាការក្រុង​ស៊ូ​វ៉ុ​ន​នៅ​ភាគ​ខាងត្បូង​សេ​អ៊ូ​ល បាន​សម្រេច​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង និង​ក្រុមហ៊ុន​នាវា​Sewol បង់ប្រាក់​សំណង​ដល់​អ្នក​នៅ​រស់់​ពី​ការ​លិច​នាវា​ក្នុង​ម្នាក់​៨០​លាន​វ៉ុ​ន ឬ​ប្រហែល​៦៩.០០០​ដុល្លារ និង​បង់ប្រាក់​សំណង​ដល់​បងប្អូន​របស់​អ្នក​នៅ​រស់​ចាប់ពី​២​ទៅ​៣២​លាន​វ៉ុន ឬ​ប្រហែល​ពី​១.៧២៥​ទៅ​២៧.៦០០​ដុល្លារ ។

តុលាការ​ស៊ូ​វ៉ុ​ង​បញ្ជាក់​ថា​អ្នក​ដែល​នៅ​រស់​ពី​ការ​លិច​នាវា​បាន​ប្រឈម​មុខ​នឹង​ផលវិបាក​នានា ព្រោះ​បាន​ទទួល​ការ​ហ្វឹកហាត់​តិច ឬ​មិន​បាន​ទទួល​ការ​ណែនាំ​សោះ ។ ក្រៅពី​នេះ​ខាង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ត្រូវ​រង​ជំងឺផ្លូវចិត្ត ផ្សេង​ៗ ដូច​ជា​ភាព​តប់ប្រមល់​ក្រោយ​ពេល​កើតហេតុ​ការណ៍ (PTSD) ជំងឺ​សោកសៅ និង​កង្វល់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ