ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាព​ទំនាស់​ ឈាន​ជិត​ដល់​ទី​​បញ្ចប់​ហើយ…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ស្ថានភាព​ទំនាស់​ដណ្តើម​ដីធ្លី​ពី​ពលរដ្ឋ​ចំណាកស្រុក​ជា​ច្រើន​រយ​គ្រួសារ ជាមួយ​ក្រុមហ៊ុន​វិ​និ​​​​យោ​គ​ជន​ឈ្មោះ​ហៅ​ថា ចម្ការ​កៅស៊ូ​មេមត់ មា​នទី​តាំងនៅ​ក្នុងស្រុក​ស្នួល ​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា គឺ​កាន់តែ​ឈាន​ដល់​កំរិត​ធូរស្រាល​និង​ជិត​ដល់​ចំណុចបញ្ចប់ បន្ទាប់​ពី​ជម្លោះ​ដណ្តើម​ដី​បាន​អូស​បន្លាយ​អស់​រយៈ​ជា​ច្រើន​ឆ្នាំ ​គឺ​ស្ថិត​ក្នុង​ស្ថានភាពដ៏​តានតឹង​បំផុត​ពី​ក្រុម​អ្នក​តវ៉ា​…

ខេត្តក្រចេះ​ ៖ ស្ថានភាព​ទំនាស់​ដណ្តើម​ដីធ្លី​ពី​ពលរដ្ឋ​ចំណាកស្រុក​ជា​ច្រើន​រយ​គ្រួសារ ជាមួយ​ក្រុមហ៊ុន
​វិ​និ​​​​យោ​គ​ជន​ឈ្មោះ​ហៅ​ថា ចម្ការ​កៅស៊ូ​មេមត់ មា​នទី​តាំងនៅ​ក្នុងស្រុក​ស្នួល ​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា គឺ​កាន់តែ​ឈាន​ដល់​កំរិត​ធូរស្រាល​និង​ជិត​ដល់​ចំណុចបញ្ចប់ បន្ទាប់​ពី​ជម្លោះ​ដណ្តើម​ដី​បាន​អូស​បន្លាយ​អស់​រយៈ​ជា​ច្រើន​ឆ្នាំ ​គឺ​ស្ថិត​ក្នុង​ស្ថានភាពដ៏​តានតឹង​បំផុត​ពី​ក្រុម​អ្នក​តវ៉ា​ ។

រហូត​មក​ទល់​​​ថ្ងៃ​ទី​១៨ មក​រា នេះ​ អាជ្ញាធរ​នៃ​មន្ទីរ​ជំនាញពាក់​ព័​ន្ធ បាន​សម្រេច​អនុវត្ត​ការងារ​លើ​គម្រោង​​ផែន​ចុះ​​បើកផ្លូវ ដើម្បី​បោះបង្គោល​តម្រុយ​​លើ​ដី​ឡូត៍​សម្បទាន ​ដែល​និង​ត្រូវ​បែក​ចែក ។ អាជ្ញាធរ​ស្រុក​ស្នួលបាន​អះអាង​ថា ពលរដ្ឋ​ដែល​កន្លង​មក ​ជា​ក្រុម​អ្នក​តវ៉ា​យ៉ាង​សកម្មបាន​បង្វែរ​សកម្មភាព​បញ្ឈប់​ការ​តវ៉ា​និង​បាន​សហការជាមួយ​និង​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​គំរោងផែនការ​បែក​ចែក​ដីធ្លី​ជូន​ទៅ​ពួក​គាត់ ទើប​ធ្វើ​ឲ្យ​ដំណើរការ​អនុវត្ត​គំរោង​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ​។

អភិបាលរង​ស្រុក​ស្នួល លោក សាម ណា​ល់ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ មក​រា នេះ ​អាជ្ញាធរ​បាន​ជំនាញ​​បាន​ចុះ​បើកផ្លូវ និង​បោះបង្គោល​ព្រំ​ដី​ ដើម្បី​ដំណើរ​វាស់វែង​ដីធ្លីទៅ​តាម​ដំណាក់​ការ​ និង​តាម​ផែនការ​របស់​ក្រសួង​សូ​រិ​យោ​ដី​។ ដំណាក់​កាលដែល​ត្រូវ អនុវត្ត គឺ​ទី​១ ការ​ចុះ​បើកផ្លូវ ទី​២.​បោះតម្រុយ​បង្គោលព្រំ​កំណត់​ដី​ឡូត៍ ទី​៣.​ការ​ចាប់ឆ្នោត និង ទី​៤.​ការ​បង្ហាញ​ដី​ឡូត៍​ដែល​ជាក​ម្មសិ​ទ្ឋ​របស់​ពួក​គាត់​ ។

លោក​​អភិបាលរង​ស្រុក​បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ជា​ក្រុម​អ្នក​តវ៉ា និង​ធ្លាប់​ជឿ​តាម​ការ ញុះញង់​របស់​មេខ្យល់ ដែល​តែងតែ​ធ្វើការ​ចុះ​ទៅ​ទាមទារ​ការ​តវ៉ា​ដល់​រាជធានី​ភ្នំពេញ ពួក​គាត់ បាន​មក​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ក្នុង​កិច្ច​ការងារ​បោះ​វាស់វែង​ដី​សម្បទាន​ ។

មន្ត្រី​សាលាស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​រៀបចំ​ដី​សម្បទាន​ចំនួន​ជាង​៤​ពាន់ ហិ​កតា​នៅ​ក្នុងភូមិ​សាស្ត្រ​ន៍ ស្រុក​ស្នួល សម្រាប់​បែក​ចែក​ជូន​ពលរដ្ឋ​ដែល​ចា​ក្រុម​អ្នក​តវ៉ា​ទាម ទារ​មាន​ចំនួន ១៥៤៨​គ្រួ​សារបាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន ។

តែ​យ៉ាងណា​ចំនួន​នេះ គឺ​អាជ្ញាធរ​និង​ធ្វើការ​វិនិច្ឆ័យ​លើ​ពលរដ្ឋ​ដែល​គ្មាន​ដី​និង​មាន​ជី​ភាព​ក្រីក្រ​ពិត​ប្រា​ដក​។ ពលរដ្ឋទាំង​ចំនួន​ខាងលើ​ ដែល​បាន​មក​ដាក់ពាក្យ​ស្នើរ​សុំ​នេះ មាន​មក​ពី​១៥​រាជធានី​ខេត្ត​-​ក្រុង ​។

អត្ថបទសរសេរ ដោយ