ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៨ ខែមករា ឆ្នាំ​២០១៩​ កើតឡើង​៩​លើក​(​យប់​២​លើក​)​ស្លាប់​ស្រី​៣​នាក់​របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៨ ខែមករា ឆ្នាំ​២០១៩​ កើតឡើង​៩​លើក​(​យប់​២​លើក​)​ស្លាប់​ស្រី​៣​នាក់​របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​១​នាក់​, ​ប្រជែង​១​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ បត់​គ្រោះថ្នាក់​៣​លើក​ស្លាប់​២​នាក់ ។ ម៉ូតូ​សរុប​ស្លាប់​៣​នាក់ ម៉ូតូ​ស្លាប់​៣​នាក់​(​មិន​ពាក់មួក​១​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ,​ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៤​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​,​ រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, ​រថយន្ត​តូច​លើក​,​ រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ​ផ្លូវ​ខេត្ត​៤​លើក​, ​ផ្លូវលំ​១​លើក​។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​២​លើក​ស្លាប់​២​នាក់​,​ក្ររ​ចេះ​១​លើក​ស្លាប់​១​នាក់​និង​ភ្នំពេញ​៣​លើក​របួស​៧​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣០៣៤​គ្រឿង​(​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​៥៧២​គ្រឿង​(៨៥%) អប់រំ​១៧០​គ្រឿង​(​ម៉ូតូ​៧៥%) មធ្យោបាយ​ពិន័យ​៤០២​គ្រឿង​
(​ម៉ូតូ​៨៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៣៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១១៧៣​គ្រឿង អប់រំ​៨៩​គ្រឿង ពិន័យ​ចំនួន​សរុប​៣៦០​គ្រឿង (​មួក​២៥៦​គ្រឿង កញ្ចក់​៨៨​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ