ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកសុទ្ធតែ​ឈើ​ប្រភេទលេខ​១បំរុងឆ្លងខេត្ត​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​១១​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ២០១៩ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​រឹបអូស​រថយន្តសាំង​យ៉ុ​ង​ប្រភេទ​ទេសចរណ៍​ចំនួន​២​គ្រឿង នាំ​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខណៈ​រថយន្ត​២​គ្រឿង​ខាងលើ​ព្យាយាម​ដឹក ជញ្ជូន​ឈើ​កកោះ​ប្រភេទ​លេខ​១​ឆ្លងកាត់​ទី​រួម…

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​១១​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ២០១៩ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​រឹបអូស​រថយន្តសាំង​យ៉ុ​ង​ប្រភេទ​ទេសចរណ៍​ចំនួន​២​គ្រឿង នាំ​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខណៈ​រថយន្ត​២​គ្រឿង​ខាងលើ​ព្យាយាម​ដឹក ជញ្ជូន​ឈើ​កកោះ​ប្រភេទ​លេខ​១​ឆ្លងកាត់​ទី​រួម ខេត្តស្ទឹងត្រែង​ក្នុង​ទិស​ដៅ​ទៅ​ខេត្តក្រចេះ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នគរបាល​កា​រិ​យា ល័យ​ជំនាញ​។

មន្ត្រី​ដដែល​បន្ត​ថា រថយន្ត​ខាងលើ​បាន​ឃាត់​ឆែកឆេ​នៅ​ចំណុច​ផ្លូវ​គ្រួ​ស​ក្រហម​ភូមិ​អូរ​ឫ​ស្សី​កណ្តាល ​ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក​សៀម​បូក ពេល​សង្ស័យ​ផ្ទុក​បទល្មើស​។

ជាក់ស្តែង​ក្រោយ​ពិនិត្យ​ឃើញ​បទល្មើស កម្លាំង​នគរបាល​ជំនាញ​សម្រេច​រឹបអូស​មក​ស្នងការដ្ឋាន​ធ្វើ​កំណត់ហេតុ​នឹង​វាស់វែង​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​រក្សា​ទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ