ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អភិរក្ស​«​បឹង​ល្មុ​ស​»​លែង​ដូច​ពី​មុន សម្បូរ​ត្រី​តូច​ធំ​ច្រើន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ «​បឹង​ល្មុ​ស​» គឺជា​បឹង​មួយ​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​អូស ឃុំ​កំពង់​អូស ស្រុក​ជល​គិរី មាន​ទំហំ​ផ្ទៃ​៤៣​ហិ​កតា ។ កាល​ដើម​ឡើង​បឹង​មួយ​នេះ​ស្ទើរតែ​គ្មាន​ត្រី​ទាល់តែ​សោះ​ដោយសារ​ការ​នេសាទ​ដោយ​សេរី និង​មាន​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ធ្វើ​អោយ​វិនាស​ត្រី​តូច​ធំ​គ្មាន​សល់ ។…

ខេត្តកំពង់ឆ្នាំង​៖ «​បឹង​ល្មុ​ស​» គឺជា​បឹង​មួយ​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​អូស ឃុំ​កំពង់​អូស ស្រុក​ជល​គិរី មាន​ទំហំ​ផ្ទៃ​៤៣​ហិ​កតា ។ កាល​ដើម​ឡើង​បឹង​មួយ​នេះ​ស្ទើរតែ​គ្មាន​ត្រី​ទាល់តែ​សោះ​ដោយសារ​ការ​នេសាទ​ដោយ​សេរី និង​មាន​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ធ្វើ​អោយ​វិនាស​ត្រី​តូច​ធំ​គ្មាន​សល់ ។

ប៉ុន្តែ​ក្រោយ​ការ​បង្កើត​សហគមន៍​នេសាទ​ភូមិ​កំពង់​អូស និង​បាន​ចាប់ផ្តើម​ដាក់​បឹង​នេះ​ជា​កន្លែង​អភិរក្ស រយៈពេល​តែ​២​ឆ្នាំ​សោះ ត្រី​តូច​ធំ​បាន​កើត និង​កើនឡើង​គួរ​កត់សំគាល ព្រោះ​ដាក់​មង​ក្រឡា​១​តឹក​ក៏​ជាប់​ត្រី​ដែរ​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​បាន​ប្រសើរ​ឡើង ។

លោកស្រី សំរិត ណុ​ន ប្រធាន​សហគមន៍​នេសាទ​ភូមិ​កំពុង​អូស​ក្នុង​ពេល​ចុះ​ល្បាត​ការពារ​បឹង​អភិរក្ស​ខាងលើ​បានអោយ​ដឹង​ថា សហគមន៍​នេសាទ​ភូមិ​កំពង់​អូស​ទើបនឹង​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ទេ​ដោយ​មាន​គណៈកម្មការ​សហគមន៍​ចំនួន​១៥​នាក់ និង​សមាជិក​សហគមន៍​ចំនួន​២៥៥​គ្រួសារ ស្មើនឹង​៩៥​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សរុប ។ ទន្ទឹម​នឹង​ការ​បង្កើត​សហ​គមន៍​នេសាទ​នេះ​ដែរ បឹង​ល្មុ​ស ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បឹង​អភិរក្ស​ផង​ដែរ​ដោយ​មាន​ទំហំ​៤៣​ហិ​កតា ។

ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​សហគមន៍​បាន​សហការ​ជាមួយ​អ​ជ្ញា​ធរ ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ថែរក្សា​ការពារ​បាន​យ៉ាង​ល្អ ធ្វើ​អោយ​ផល​ត្រី​នេសាទ​បាន​កើនឡើង​គួរ​អោយ​ពេញចិត្ត គឺ​ខុស​ប្លែក​កាលពី​២​ឆ្នាំ​មុន​ពេល​មិន​ទាន់​បង្កើត​សហគមន៍​នេសាទ​នៅ​ដែន​នេសាទ​ជុំវិញ​តំបន់​អភិរក្ស​នេះ​ត្រូវ​បាន​គេ​នេសាទ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ គឺ​សូ​ម្បី​តែ​ការ​ដាក់​មង​ក្រឡា​តែ​២​ហ៊ុន​ក៏​ចាប់​ត្រី​មិន​បាន​ដែរ​គឺ​អស់​ត្រី​តែ​ម្តង ។

បច្ចុប្បន្ន​សហគមន៍​បាន​ដាក់​កម្លាំង​យាមកាម​ផ្លាស់​ប្តូរ​វេន​គ្នា​ជា​ប្រចាំ​ទាំង​យប់​ទាំង​ថ្ងៃ​ការពា​បឹង​អភិរក្ស​នេះ​យ៉ាង​ម៉ឺងម៉ាត់ ទើប​ធ្វើ​អោយ​ត្រី​មេ​ពូជ​បាន​កើនឡើង​យ៉ាងច្រើន​ហើយ​អ្នកនេសាទ​នៅ​ជុំវិញ​បឹង​អភិរក្ស​ក្បែរ​ៗ​នេះ​ក៏​ដាក់​មង​ចាប់​ត្រី​បាន​ច្រើន​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​បាន​ធូរធា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ