ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​សម្រេច​ហើយ តែ​ត្រូវ​អ្នក​ជិតខាង​ឃើញ​ក៏​រត់​ភ័យ​ស្លន់ស្លោ និង​បង្ខំចិត្ត​ចោល​វា​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បង្ខំចិត្ត​រត់​ចោល​ម៉ូតូ ហើយ​រត់​យក​តែ​រួចខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​បាន​ស​ម្រ​ច តែ​ត្រូវ​អ្នក​ជិតខាង ឃើញ​ទាន់​ជិះ​ម៉ូតូ​ដេញ​តាម​ស្រែ​កថា ចោ​ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ តែ​នៅ​តែ​រត់គេច​ខ្លួន​បាត់​ស្រមោល…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បង្ខំចិត្ត​រត់​ចោល​ម៉ូតូ ហើយ​រត់​យក​តែ​រួចខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​បាន​ស​ម្រ​ច តែ​ត្រូវ​អ្នក​ជិតខាង ឃើញ​ទាន់​ជិះ​ម៉ូតូ​ដេញ​តាម​ស្រែ​កថា ចោ​ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ តែ​នៅ​តែ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្រុម​៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។ ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​លាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1HJ- 0205 ម្ចាស់​ឈ្មោះ មាស សំរិត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL- 6386 ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទៅ​ផ្ទះ​មិត្តភក្តិ ស្ថិត​នៅ​កន្លែង​កើតហេតុ ដោយ​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ហើយ​ឡើង​ទៅ​ជាន់​ទី​២ ។ ខណៈនោះ​ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​ក្បែរ ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​លួច​ធ្វើ​សកម្មភាព​ជិះ​ចេញ​បាន​សម្រេច ហើយ​ត្រូវ​បាន​អ្នក​ជិត​ជិះ​ម៉ូតូ​ដេញ​តាម ។

តាម​ព័ត៌មាន​បន្ត​ទៀត​ថា ជនសង្ស័យ​បាន​ជិះ​ចូល​តាម​ផ្លូវ​បេតុង​ក្បែរ​សាលា​មួយ​ពី​លិចទៅ​កើត​ឆ្លងផ្លូវ​ជាតិ​លេខ​៥ ទៅ​ចូល​ក្នុង​តំបន់​មិន​រៀបរយ​ខាងក្រោយ​ស្ថានីយ​ប្រេង​ភី​ធី​ធី ជិត​ប៉ុស្តិ៍​ទួល​សង្កែ​១ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​២​គ្រឿង គ្នា​៣​នាក់​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ និង​នាំ​គ្នា​ដេញ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេច ចាប់​បាន​តែ​ម៉ូតូ​២​គ្រឿង ចំណែក​ជនសង្ស័យ​បាន​បង្ខំចិត្ត​ដួល​ម៉ូតូ​រត់គេច​ខ្ល​ន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​យក​ម៉ូតូ​ជនសង្ស័យ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ