ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អ្នកទី១មធ្យម…ងំ​ពេល​ចាប់​អ្នក​ទី​២​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧​ មក​រា ពេល​ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅ​ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។ អធិការ​ស្រុក​កំ​រៀង លោក​គឹ​ម…

ខេត្តបាត់ដំបង​៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧​
មក​រា ពេល​ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅ​ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។ អធិការ​ស្រុក​កំ​រៀង លោក​គឹ​ម ពន្លក បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ជំ សុ​ផា អាយុ​៤៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ធូ រ​ដ្ឋា អាយុ​២៤​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​នេះ​។​

បើ​តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ឈ្មោះ​ជំ សុ​ផា ពេល​ជន​នេះ​ កំពុង​ប្រព្រឹត្ត​បទល្មើស​នេះ​ជាក់ស្ដែង និង​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​(wy)​ចំនួន​៥០​គ្រាប់ និង​ម៉ូតូ​ម៉ាក​ឃ្លីក​មួយ​គ្រឿង​។ ប៉ុន្តែ​ក្រោយ​ពី​ឃាត់​សួរនាំ ទើប​បែកធ្លាយ​បក្សពួក​ម្នាក់​ទៀត​ ឈ្មោះ​ធូ រ​ដ្ឋាហើយ​​​កម្លាំង​ជំនាញ​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​នេះ​ភ្លាម​ៗ​តែ​ម្ដង​។

​ជាមួយ​នឹង​ការ​ឃាត់ខ្លួន​ ឈ្មោះ​ធូ រ​ដ្ឋា នេះ ​កម្លាំង​ជំនាញ​ធ្វើការ​ឆែកឆេ​រលំនៅ​ឋាន​របស់​ជន​នេះ រហូត​រក​ឃើញ​គ្រឿងញៀន​ដ៏ច្រើន​សន្ធឹកសន្ធាប់ ក្នុង​នោះ​ មាន​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​(wy) ចំនួន​៦៨៨​គ្រាប់ និង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE) ចំនួន​៣​ថង់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ។ ជាមួយនឹង​វត្ថុ​តាង​ដ៍​ច្រើន​សន្ធឹកសន្ធាប់​នេះ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ទ​ទូល​ស្គាល់​រៀង​ៗ​ខ្លួន​ថា ថ្នាំ​ញៀន​ទាំង​ពិតជា​របស់​ពួក​ខ្លួន​មែន ​។

បើ​តាម​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ទៀត​ថា ពួក​គេ​ធ្លាប់​បាន​ធ្វើ​ជំនួញ​គ្រ​ភ​ង​ញៀន​នេះ​ច្រើន​លើក​ដែរ​នា​ពេល​កន្លង​មក តែ​ជន​នេះ​នៅ​មិន​ទាន់​បញ្ជាក់​ប្រាប់​អំពី​ប្រភព​ ឬ​មេខ្លោង​ធំ​ដែល​ពួក​ខ្លួន​បាន​ទិញ​យក​មក​លក់​បន្ត​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ