ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ច្បាស់​ឡាន Volkswagen ទំនើប​កប់ ៤ ម៉ូ​ដែល​លក់​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត Volkswagen របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន Volkswagen Cambodia ដោយ​ក្នុង​នោះ​មាន​រថយន្ត​ទំនើប​ៗ​សរុប​ចំនួន ៥ ម៉ូ​ដែល​។ ថ្ងៃនេះ​នឹង​បង្ហាញ​ត្រួស​ៗ​ពី​លក្ខណៈ​ពិសេស​រថយន្ត…

រថយន្ត Volkswagen របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន Volkswagen Cambodia ដោយ​ក្នុង​នោះ​មាន​រថយន្ត​ទំនើប​ៗ​សរុប​ចំនួន ៥ ម៉ូ​ដែល​។ ថ្ងៃនេះ​នឹង​បង្ហាញ​ត្រួស​ៗ​ពី​លក្ខណៈ​ពិសេស​រថយន្ត Volkswagen ចំនួន ៤ ម៉ូ​ដែល ៖

១. ម៉ូ​ដែល Golf ស៊េរី​ឆ្នាំ ២០១៩

•​ ​ប្រើ​ម៉ាស៊ីន​សាំង ៤ ស៊ីឡាំង ចំណុះ ១,៦ លី​ត្រ កម្លាំង ១១ សេះ
•​ ​កញ្ចក់​ទ្វា​អាច​បត់បែន​តាម​តម្រូវការ
•​ ​ប្រព័ន្ធ​ជំនួយ​ពេល​ចូល​ចត​យានយន្ត
•​ ​មាន​ពោង​សុវត្ថិភាព ៦
•​ ​ចង្កូត​ស្បែក​មានមុខ​ងារ​ប្រើប្រាស់​ច្រើន​យ៉ាង
•​ ​បញ្ឆេះ​ម៉ាស៊ីន​ដោយ​មិន​ចាំបាច់​ប្រើ​សោ​ចាក់
•​ ​អេ​ក្រង់​បង្ហាញ​ពី​ព័ត៌មាន​របស់រ​ថយ​ន្
•​ ​ប្រព័ន្ធ​កម្សាន្ត​ដែល​អាច​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន Apple និង Android
•​ ​ចង្កៀង​មុខជា​ប្រភេទ​អំ​ពូ​ល LED និង​ភ្លើង​រ៉េ​តាម​ចង្កូត

ចាប់តាំងពី​ឆ្នាំ 1974 មក​ក្រុមហ៊ុន Volkswagen Golf​បាន​ក្លាយជា​គំរូ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន Volkswagen​នៅ​ទូ​ទាំង​ពិភពលោក​។ សព្វថ្ងៃ​មាន​បច្ចេកវិទ្យា និង​ការ​លួងលោម​ជា​ច្រើន​។ 1 (​មួយ​) ត្រូវ​បាន​លក់​ជា​រៀង​រាល់ 40 វិនាទី​នៅ​ក្នុង​ពិភពលោក​។

២. ម៉ូ​ដែល Touareg ស៊េរី​ថ្មី

•​ ​ស៊ុម​រចនា​ដោយ​ក្រូមេ មាន​ភាព​ភ្លឺ​រលោង​ទាក់ទាញ
•​ ​ចង្កៀង​មុខ​ទ្វេ​ប្រភេទ Xenon បញ្ចេញ​ភ្លឺ​ច្បាស់
•​ ​ប្រព័ន្ធ​ឡើង​ភ្នំ​កម្រិត ៤៥ ដឺ​ក្រេ
•​ ​មាន​ម៉ូ​ដ​បើកបរ​ច្រើន​ប្រភេទ អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ
•​ ​កាមេរ៉ា​ខាងក្រោយ ងាយស្រួល​ដល់​ពេល​ចូល​ចត

៣. ម៉ូ​ដែល Multivan

•​ ​ទ្វារ​ខាងក្រោយ​ងាយស្រួល​ចេញចូល
•​ ​កង់​ទំហំ ១៧ អ៊ី​ញ
•​ ​អេ​ក្រង់​ទូរទស្សន៍​ទំហំ ១៥,៤ អ៊ី​ញ
•​ ​ខាងក្នុង​មាន​តុ​ដែល​មាន​លក្ខណៈ​ពិសេស
•​ ​ចង្កៀង​មុខជា​ប្រភេទ​អំ​ពូ​ល LED
•​ ​ចង្កូត​ស្បែក​ដែល​មានមុខ​ងារ​ច្រើន​យ៉ាង
•​ ​កៅអីអង្គុយ​ខាងក្រោយ​អាច​បង្វិល​បាន ៣៦០ ដឺ​ក្រេ

៤. ម៉ូ​ដែល Tiguan ស៊េរី​ចុង​ក្រោយ

•​ ​មាន​កៅអីអង្គុយ​ចំនួន ៧
•​ ​មាន​ប្រវែង ៤៧០១ ម​.​ម
•​ ​អេ​ក្រង់ Touch សម្រាប់​បញ្ជា​លើ​មុខងារ​មួយ​ចំនួន
•​ ​មាន​បច្ចេកវិទ្យា 4MOTION និង​ប្រព័ន្ធ​បើកបរ Four-Wheel Drive (​ប៉ុង​ពីរ​)
•​ ​មាន​ប្រព័ន្ធ​បូម Suspension Active និង​មាន​មុខងារ​បើកបរ​ចំនួន ៥ ប្រភេទ
•​ ​តួខ្លួន​នៃ​រថយន្ត​រចនា​ឡើង​ដោយ​អាច​ទប់​សំឡេង​រំខាន​ពី​ខាងក្រៅ​បាន​យ៉ាង​ល្អ
•​ ​ម៉ាស៊ីនរថយន្ត​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​បាន​ខ្ពស់ ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ