ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញសង្ស័យ​ឃាត់ឆែកនៅ​ចំណុច​អាងទឹកអូឡាំពិក​បែកធ្លាយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ព​ញ ៖ កម្លាំង​នគរបាល​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ពី​នាក់ ដក​បាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច និង​ម៉ូតូ​មួយ​គ្រឿង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩​ស្ថិត​នៅ​ចំណុច​ខាងត្បូង​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក​ប្រមាណ​១០០​ម៉ែត្រ តាម​ប​ណ្តោ​ផ្លូវ​មុនី​រ៉េ​ត…

រាជធានី​ភ្នំ​ព​ញ ៖ កម្លាំង​នគរបាល​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ពី​នាក់ ដក​បាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច និង​ម៉ូតូ​មួយ​គ្រឿង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩​ស្ថិត​នៅ​ចំណុច​ខាងត្បូង​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក​ប្រមាណ​១០០​ម៉ែត្រ តាម​ប​ណ្តោ​ផ្លូវ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ខែ​ម លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ខេត្តកណ្ដាល និង​ម្នាក់​ទៀត​ឈ្មោះ ធា រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​គ្នា និង​មានស្រុក​កំណើត​ជាមួយ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​របស់​ពួក​គាត់​បាន​ធ្វើការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បន្ទាប់​មក​ក៏​លេចមុខ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពាក់​ស្លាក​លេខ ភ្នំពេញ ១M-៤៣៣៣ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​គោលដៅ​ខាងលើ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​ឃាត់​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ពេល​កំពុងធ្វើការ​ឆែកឆេរ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​មួយ​កញ្ចប់​តូច​នៅ​លើ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ខាងលើ រួច​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន​សង្ស័យ​ទាំង​ពីរ​រួម​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរ​បាន​បញ្ជូន​ខ្លួន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រង​ចាំ​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ