ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យន្ត​ចាប់ផ្តើម​ជំនួស​បុគ្គលិក​តាម​ហាង​បណ្ដើរ​ៗ​ហើយ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ មនុស្ស​យន្ត​មួយ​ដែល​មានឈ្មោះ​ថា Marty​បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​ហាង​លក់​ទំនិញ​​ប្រមាណ​៥០០​កន្លែង​នៅ​សហរដ្ឋអាមេរិក ។ នេះ​បើ​តាម​ការ​ចេញ​ផ្សារ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​១៦ មក​រា កន្លង​មក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ មនុស្ស​យន្ត​មួយ​ដែល​មានឈ្មោះ​ថា Marty​បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​ហាង​លក់​ទំនិញ​​ប្រមាណ​៥០០​កន្លែង​នៅ​សហរដ្ឋអាមេរិក ។ នេះ​បើ​តាម​ការ​ចេញ​ផ្សារ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​១៦ មក​រា កន្លង​មក ។

លោក Tim Rowland នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Badger Technologies បាន​និយាយ​ថា មនុស្ស​យន្ត​ដែល​មាន​ភ្នែក​ជា​កាមេរ៉ា​នេះ នឹង​ឈប់​ពេល​ដែល​ប្រទះ​ឃើញ​ការ​កំពប់​ផលិតផល​ណាមួយ​លើ​ឥដ្ឋ ប៉ុន្តែ​ដើម្បី​ឲ្យ​ដឹង​ច្បាស់ មនុស្ស​ដែល​ធ្វើការ​នៅ​កន្លែង​បញ្ជា​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន នឹង​ត្រួតពិនិត្យ​រូបភាព​ជា​មុន​សិន ។

លោក​បាន​បន្ថែម​ថា មាន​មនុស្ស​យន្ត​ចំនួន ២៥​កំពុងធ្វើការ​ក្នុង​ហាង​ទំនិញ Giant, Martin’s និង Stop & Shop ខណៈ​ដែល​មាន​៣០​ទៀត នឹង​មក​ដល់​ជា​រៀង​រាល់​ស​ប្តា​ហ៍​។ មនុស្ស​យន្ត​ទាំងនេះ​ប្រើ Sensor បែប​Lidar ក្នុង​ការ​ស្កេ​ន​បរិយាកាស​ជុំវិញ ហើយ​វា​នឹង​ឈប់​ពេល​ដែល​អតិថិជន​ដើរ​កាត់​ពួក​គេ ។

ភ្នែក​ធំ​ៗ​របស់​ពួក​វា​ជា​ភ្នែក​ក្លែងក្លាយ​ទេ ប៉ុន្តែ​មនុស្ស​យន្ត​ទាំងនេះ​មាន​កាមេរ៉ា​ទាំងអស់ ៨ ដោយ​មាន​កាមេរ៉ា​ខ្លះ​បែរ​ទៅ​ឥដ្ឋ និង​ខ្លះ​ទៀត​បែរ​ទៅ​ធ្នើ​ដាក់​ទំនិញ ។

លោក Rowland បាន​បន្ត​ថា មនុស្ស​យន្ត​របស់​លោក​អាច​នឹង​ត្រូវ​បាន​កែ​ច្នៃ​ឲ្យ​ជួយ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ស្តុក​របស់​ហាង​ថែម​ទៀតផង ។

មនុស្ស​យន្ត​ខាងលើ​នឹង​ផ្តល់​ដំណឹង​ដល់​អ្នកធ្វើការ​ក្នុង​ហាង​ទំនិញ​ដទៃ ប្រសិនបើ​ស្លាក​តម្លៃ​បាន​ជ្រុះ ឬ​មានការ​កំពប់​ផលិតផល​ណាមួយ​។ ពួក​គេ​នឹង​រង់ចាំ​នៅ​កន្លែង​ដែល​មានការ​កំពប់​រហូត​ដល់​មាន​បុគ្គលិក​ចុច​ប៊ូ​តុង​មួយ​បង្ហាញ​ថា​ពួក​គេ​បានដឹង និង​បាន​សម្អាត ។

Marty មិនមែន​ជា​មនុស្ស​យន្ត​តែ​មួយ​ដែល​ក្លាយជា​ជំនួយការ​អតិថិជន​នៅ​អា​មេ​រិ​ក​ក្នុងឆ្នាំនេះ​ទេ ។ ក្រុមហ៊ុន Walmart Inc និង​Schnucks ក៏​បាន​ប្រើ​មនុស្ស​យន្ត​ដើម្បី​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ស្តុក​ដែរ ។
សហជីព​មួយ​ដែល​តំណាង​បុគ្គលិក​ហាង​ទំនិញ Giant និង Stop & Shop បាន​និយាយ​ថា ពួក​គេ​កំពុង​តែ​តាមដាន Marty ។

លោក Marc Perrone ប្រធាន​សហជីព​នេះ​បាន​និយាយ​ថា ៖« ការ​លូតលាស់​យ៉ាង​លឿន​នៃ​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ក្នុង​ហាង​ទំនិញ គឺជា​ការ​គំរាមកំហែង​សម្រាប់​បុគ្គលិក​ជនជាតិ​អា​មេ​រិ​ករាប់​លាន​នាក់​ដែល​ជំរុញ​ដល់​វិស័យ និង​អតិថិជន​ដែល​ពួក​គេ​បម្រើ​ផង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ