ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត បន្ទោស​អ្នក​សារព័ត៌មានធ្វើ​ឱ្យ​នាង​បាក់ទឹកចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត ធ្លាប់​បាក់ទឹកចិត្ត​ខ្លាំង​ចំពោះ​ការ​ផ្សាយ​ពី​រឿងរ៉ាវ​អាក្រក់ និង​វាយប្រហារ​លើ​រូប​នាង ។ ស៊ី​ណាត ចាត់​ទុក​ការ​ចុះ​ផ្សាយ​ព័ត៌មាន​អាក្រក់​ពី​រូប​នាង​កន្លង​មក​ធ្វើ​ឲ្យ​​នាង​ហាក់​ខ្លាចរអា​ក្នុង​ការ​បន្ត​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ…

រាជធានី​ភ្នំពេញ ​៖ ​តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត ធ្លាប់​បាក់ទឹកចិត្ត​ខ្លាំង​ចំពោះ​ការ​ផ្សាយ​ពី​រឿងរ៉ាវ​អាក្រក់ និង​វាយប្រហារ​លើ​រូប​នាង ។ ស៊ី​ណាត ចាត់​ទុក​ការ​ចុះ​ផ្សាយ​ព័ត៌មាន​អាក្រក់​ពី​រូប​នាង​កន្លង​មក​ធ្វើ​ឲ្យ​​នាង​ហាក់​ខ្លាចរអា​ក្នុង​ការ​បន្ត​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ ដ្បិត​នាង​ធ្លាប់​ទទួល​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង ក្នុង​ពេល​ដែល​​អ្នក​នាង​ទើប​បែក​ពី​ស្វាមី​ដំបូង ។

ការ​អះអាង​របស់​អ្នក​នាង​ម៉ៅ ស៊ី​ណាត ពី​បញ្ហា​នេះ បន្ទាប់​ពី នា​ពេល ថ្មី​ៗ​កន្លង​មក​មាន​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក​មួយ​ចុះ​ផ្សាយ​ពី​រឿង​របស់​នាង​ដោយ​បញ្ជាក់​ថា​នាង​មានមុខ​កាន់តែ​អាក្រក់​ឡើង បន្ទាប់​ពី​កែ​សម្រស់​អស់​ខ្ទង់ពាន់​ដុល្លារ ។ ព័ត៌មាន​នេះ​ត្រូវ​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ៅ ស៊ី​ណាត សម្តែង​ការ​មិន​សប្បាយ ដ្បិត​ការ​ចុះ​ផ្សាយ​នោះ​ជា​ព័ត៌មាន​មិន​ពិត និង​មិន​បាន​សួរនាំ​នាង​សូ​ម្បី​មួយ​ម៉ាត់។

អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​នោះ​ធ្វើ​ឲ្យ​នាង​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​បញ្ហា​ស្រ​ដៀង​គ្នា​នេះ​នាង​ក៏​ធ្លាប់​ជួប​ប្រទះ​ម្តង​ហើយ​កាលពី​ពេល​កន្លង​ទៅ ។

បើ​តាម​អ្វី​ដែល​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​នាង​ខ្ញុំ ម៉ៅ ស៊ី​ណាត សូម​លើកដៃ​សំពះ​អង្វរ​ពី​ចម្ងាយ ដោយ​ក្តី​មេត្តា​មាន​អ្នកសិល្បៈ​ច្រើន​ណាស់​រង​គ្រោះ​ដោយសារ​ព័ត៌មាន​មិន​ពិត មិន​បានដឹង​រឿង​ច្បាស់ ធ្វើ​ឲ្យ​អ្នកសិល្បៈ​មួយ​ចំនួន​ខ្លាចរអា មាន​ជំងឺ​បាក់ទឹកចិត្ត​ដោយសារ​ជាន់​ពន្លិច​គ្នា​ថែម​អ្នកខ្លះ​ក៏​លែង​ចង់​ធ្វើ​អ្នកសិល្បៈ ។ ដូច​ជា​រូប​នាង​ខ្ញុំ​កន្លង​មក និង​ថ្មី​ៗ​នេះ​ត្រូវ​បាន​សារព័ត៌​ចុះ​យ៉ាងច្រើន​ដោយ​មិន​បាន​សួរ​ខ្ញុំ​មួយ​ម៉ាត់ បងប្អូន​សារព័ត៌មាន​ដឹង​ទេ​ថា​ខ្ញុំ​ប៉ះពាល់​អី​ទេ ។

កាល​ច្រើន​ឆ្នាំ​មុន​ខ្ញុំ​បាន​បែកបាក់​ស្វាមី ខ្ញុំ​បាន​រង​សំពាធ​ធ្ងន់​ណាស់ តែ​កាន់តែ​ធ្ងន់​ជាង​នោះ​ទៀត​គឺ​សារ​ព័ត៌មាន​វ៉ៃ​ប្រហារ​ខ្ញុំ​រហូត ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជំ​ងី​ផ្លូវចិត្ត ខ្ញុំ​ខ្លាច​គេង​មិន​ចង់​ងើប ប្រាប់​ខ្លួនឯង​ថា​ស្អែក​ស្លាប់​ហើយ​ទ្រាំ​ទៅ លេង​ចង់​ច្រៀង និង​ញ៉ាំ លែង​ចង់​ធ្វើ​អ្វី​ទាំងអស់ ។ លុយរាប់​លែង​ដឹង ដឹង តែ​ខ្លាច និង​ដេក​រង់ចាំ​ស្លាប់​។

ដូច​ជា​ថ្មី​ៗ​នេះ​ចុះ​ពី​ខ្ញុំ​មហា​សែន​អាក្រក់ សួរ​ថា​មានបាន​សួរ​ខ្ញុំ​ទេ គឺ​អត់​ទេ គ្រាន់តែ​ចុះ​ភ្លាម​មិត្តភក្តិ​ឆាត​ប្រាប់ ពី​ការ​សរសេរ​ក្នុង​អត្ថបទ​ខ្លះ ខ្ញុំ​ធ្វើទុក្ខ​បេះដូង​មួយ​រំពេច ដែល​ខ្ញុំ​បាន​បន្សល់​ទុក​ក្នុង​ខ្លួន​តាំងពី​ជួប​រឿង​ពី​មុន​មក​ម៉្លេះ ។

នេះ​ជា​រឿង​កើត​លើ​ខ្ញុំ​ផ្ទាល់ តើ​អ្នក​សារព័ត៌មាន​សប្បាយចិត្ត​ទេ​ស្តាប់​ហើយ ? បើ​យល់​ថា​ធ្វើ​ត្រូវ ហើយ​សប្បាយចិត្ត​មិន​ខ្វល់​ពី​នាក់​រង​គ្រោះ អ្នក​សារព័ត៌មាន​ធ្វើ​ទៀត​ចុះ តែ​ខ្ញុំ​ជឿ​លើ​បាប បុណ្យ និង​ការ​ដាក់​ទំនាយ​ណាស់ ។ សូម​មេត្តា​ឈប់​សរសេរ​ធ្វើបាប​គ្នា​ទៀត​ទៅ ខ្ញុំ​សូម​លើកដៃ​អង្វរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ